នរោត្តម នរិន្ទ្រពង្ស

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី នរោត្តម នរិន្រ្ទពង្ស)
នរោត្តម នរិន្ទ្រពង្ស
ប្រសូត(1954-09-18)18 September 1954
ភ្នំពេញ,កម្ពុជា
សុគត7 October 2003(2003-10-07) (អាយុ 49 ឆ្នាំ)
ប៉ារីស, បារាំង
រាជពន្ធភាពឯក ស៊ីនួន
រាជបច្ឆាញាតិព្រះនាងនរោត្តម ស៊ីម៉ូណារិន
ព្រះនាងនរោត្តម មនោរម្យ
វង្សនរោត្តម
បិតានរោត្តម សីហនុ
មាតានរោត្តម មុនីនាថសីហនុ

នរោត្តម នរិន្ទ្រពង្ស ( ប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ ដល់៧ ខែតុលា ឆ្នាំ២០០៣) គឺជាព្រះអង្គម្ចាស់នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គ​ប្រសូត​នៅរាជធានីភ្នំពេញ ​ចំពោះសម្ដេចឪ នរោត្តម សីហនុ និង ​សម្តេច​ម៉ែ នរោត្តម មុនីនាថ សីហនុ ។ ព្រះអង្គម្ចាស់បានសិក្សាទស្សនវិជ្ជា ឧក្រិដ្ឋកម្ម និង ច្បាប់ នៅសាកលវិទ្យាល័យរដ្ឋម៉ូស្គូ ហើយនិយាយភាសាបារាំង និង រុស្ស៊ី យ៉ាងស្ទាត់ជំនាញ។ ព្រះអង្គម្ចាស់នរិន្ទ្រពង្ស បានសោយទិវង្គតនៅក្នុងផ្ទះល្វែងរបស់ព្រះអង្គនៅទីក្រុងប៉ារីស ដោយសារគាំងបេះដូង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ ក្នុងព្រះជន្ម៤៩ ព្រះវស្សា [១] ព្រះអង្គបានរៀបការហើយមានកូនស្រីពីរនាក់៖

  • ព្រះអង្គម្ចាស់ នរោត្តម ស៊ីម៉ូណារិន (ប្រសូត ខែសីហា ឆ្នាំ ១៩៨៤)
  • ព្រះអង្គម្ចាស់នរោត្តម មនោរម្យ ប្រសូត ខែមីនា ឆ្នាំ១៩៨៧

ព្រះអង្គជាព្រះអនុជរបស់ព្រះបាទ នរោត្តម សីហមុនី និងជាបងប្អូនបង្កើតរបស់បងប្អូនចំនួន១២នាក់ផ្សេងទៀតដែលនៅរស់រានមានជីវិត។

ឯកសារយោង[កែប្រែ]