នរោត្តម ផាង៉ាម
| នរោត្តម ផាង៉ាម | |
|---|---|
| សម្តេចព្រះរាជអយ្យិកាខត្តិយកល្យាណរាជសុដាភគវត្តី | |
| ប្រសូត | គសឆ្នាំ ១៨៧៤ ភ្នំពេញ កម្ពុជាក្រោមអាណាព្យាបាលបារាំង |
| សុគត | គសឆ្នាំ ១៩៤៤ |
| ព្រះស្វាមី | សម្តេចក្រុមព្រះវរចក្ររណឬទ្ធិនរោត្តម សុធារស |
| រាជបច្ឆាញាតិ | នរោត្តម ឯកអស្សីយ៍ នរោត្តម សុរាម្រិត នរោត្តម ភាវឫទ្ធិ នរោត្តម ញិងឡេក នរោត្តម រស្មីសោភ័ណ្ឌ |
| វង្ស | រាជវង្សនរោត្តម (ដោយកំណើត - ដោយរៀបអភិសេក) |
| បិតា | ព្រះបាទនរោត្តម បរមទេវតា (អង្គវតី) |
| មាតា | ព្រះនាងចាមសុជាតិបុប្ផានារីនួន |
សម្តេចព្រះរាជអយ្យិកាខត្តិយកល្យាណរាជសុដាភគវត្តី នរោត្តម ផាង៉ាម (គសឆ្នាំ ១៨៧៤ - គសឆ្នាំ ១៩៤៤) ជាព្រះរាជធីតានរោត្តម បរមទេវតា (អង្គវតី)និង ព្រះនាងចាមសុជាតិបុប្ផានារីនួន ជាព្រះមាតានៃព្រះបាទសម្ដេចនរោត្តមសុរាម្រិត ព្រះមហាក្សត្រកម្ពុជា ហើយជាសម្ដេចព្រះរាជអយ្យិកា (លោកយាយ) នៃព្រះបាទសម្ដេចនរោត្តមសីហនុ និងជាសម្ដេចព្រះមហយ្យកា (យាយទួត) នៃព្រះបាទសម្ដេចនរោត្តមសីហមុនី ។
ព្រះអង្គ ព្រះប្រសូតនៅគសឆ្នាំ ១៨៧៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រី នៃព្រះករុណា ព្រះបាទនរោត្តម បរមទេវតា (អង្គវតី) និងព្រះនាងចាមសុជាតិបុប្ផានារីនួន ។ [១] ព្រះអង្គបានរៀបអភិសេកជាមួយនឹងសម្តេចក្រុមព្រះវរចក្ររណឬទ្ធិនរោត្តម សុធារស ព្រះអង្គមានព្រះនាមថា ព្រះរាជអយ្យិកាខត្តិយកល្យារាជាសុដាវតីនរោត្តមព្ងាងាម និងមានព្រះបុត្រាបុត្រីចំនួន៥ព្រះអង្គជាមួយនឹងសម្តេចក្រុមព្រះវរចក្ររណឬទ្ធិនរោត្តម សុធារស គឺ
- ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកូស្សម៉ា ប្រសូតឆ្នាំ១៩៦០
- ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កល្យាណទេវី ប្រសូតឆ្នាំ១៩៦១
- អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា ប្រសូតឆ្នាំ១៩៦៥
- ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តណារិទ្ធ ប្រសូតឆ្នាំ១៩៦៨
- ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វីជ្ជរ៉ាវុឌ្ឍ ប្រសូតឆ្នាំ១៩៧៨។
សម្តេចព្រះរាជអយ្យិកាខត្តិយកល្យាណរាជសុដាភគវត្តី នរោត្តម ផាង៉ាម សោយព្រះទិវង្គត នាគសឆ្នាំ ១៩៤៤[២]
ឯកសារយោង
[កែប្រែ]- ↑ norodom A great WordPress.com site
- ↑ cambodiatheroyalandourland ខេមរៈបូរី: June 2008
សូមមើលផងដែរ
[កែប្រែ]| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: នរោត្តម ផាង៉ាម |