Jump to content

នាឡកសូត្រ

ពីវិគីភីឌា

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > សុត្តនិបាត

[៧៥] អសិតឥសី សម្រាក​នៅ​ក្នុង​ទីវាវិហារ បាន​ឃើញ​នូវ​ពួក​ទេវតា​ជាន់​តាវត្តឹង្ស មាន​សេចក្តី​សោមនស្ស រីករាយ​ផង​នូវ​សក្កទេវរាជ ជា​ធំ​ជាង​ទេវតា​ផង នូវ​ពួក​ទេវតា​ដែល​ស្លៀក​សំពត់​ស្អាត​ផង កាន់​នូវ​សំពត់​ហើយ​សរសើរ​ក្រៃ​ពេក ។

លុះ​ឃើញ​ទេវតា (ទាំង​នោះ) មាន​ចិត្ត​រីករាយ មាន​ចិត្ត​ខ្ពស់​ឡើង​ក៏​ធ្វើ​នូវ​សេចក្តី​អើពើ​ សួរ​ដូច្នេះ​ថា ពួក​ទេវតា​ក្នុង​ជាន់​តាវត្តឹង្ស​នោះ​មាន​សភាព រីករាយ​ក្រៃ​ពេក ព្រោះ​ហេតុ​អ្វី អ្នក​ទាំងឡាយ​កាន់​សំពត់​ត្រេក​អរ ព្រោះ​​អាស្រ័យ​ហេតុ​អ្វី ។ (អសិតឥសី​ដឹង​ថា) ក្នុង​វេលា​ណា មាន​សង្គ្រាម​ជា​មួយ​ពួក​អសុរ ជ័យ​ជំនះ​មាន​ដល់​ពួក​ទេវតា ពួក​អសុរ​ចាញ់ ក្នុង​វេលា​នោះ ពួក​ទេវតា​ក៏​មិន​មាន​ការ​ព្រឺ​រោម​ប្រាកដ​ដូច្នោះ​ឡើយ ពួក​ទេវតា​ត្រេកអរ​រីករាយ​ព្រោះ​ឃើញ នូវ​ហេតុ​ចំឡែក​ដូច​ម្តេច ។ ពួក​ទេវតា​ហួច​ផង​​ច្រៀង​ផង ប្រគំផង ទះ​ដៃ​ផង​ទាំង ...

(នៅ​មាន​ត)