នូហាក់ ភូមសៈវ៉ាន់

ពីវិគីភីឌា

ប្រធាន នូហាក់ ភូមសៈវ៉ាន់ កើត ០៩ មេសា ១៩១៤ មរណភាព ០៩ កញ្ញា ២០០៨, ជា​មន្ត្រី​បក្ស​កុម្មុយនីស្ត និង​បក្ស​ប្រជាជន​បដិវត្ត​លាវ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ លោក​បន្ត​តំណែង​ពី​អតីត​ប្រធានាធិបតី​លាវ កៃសន ភុមវិហាន ដែល​បាន​ទទួល​មរណភាព​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ១៩៩២។ លោក​គឺ​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​១ ក្នុង​គ្រា​ដែល​លោក​កៃសន ធ្វើ​ជា​នាយករដ្ឋមន្ត្រី រហូត​ដល់​ឆ្នាំ​១៩៩១។

ប្រវត្តិ​[កែប្រែ]

លោក​នូហាក់ កើត​នៅ​ក្នុង​ទឹក​ដី​មួយ​ដែល​បច្ចុប្បន្ន​នេះ​ជា​ទឹក​ដី​របស់​ខេត្ត​មុកដាហារ ប្រទេស​ថៃ។ លោក​បាន​ចូល​រួម​តស៊ូ​ជាមួយ​អាណានិគម​បារាំង​តាំង​ពី​វ័យ​កំឡោះ និង​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន និង​ជា​ស្ថាបនិក​បក្ស​ប្រជាជន​បដិវត្ត​លាវ​ចុង​ក្រោយ​គេ​បង្អស់​ដែល​ទទួល​មរណភាព។

នយោបាយ[កែប្រែ]

បន្ទាប់​ពី​ការ​ប្លាស់​ប្ដូរ​របប​គ្រប់គ្រង​ប្រទេស​លាវ កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៧៥ លោក​នូហាក់ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច របស់​ប្រទេស​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៩២ លោក​នូហាក់ ត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ប្រទេស បន្ទាប់​ពី​លោក​កៃសន ភុមវិហាន ទទួល​មរណភាព ហើយ​នៅ​ឆ្នាំ​១៩៩៦​បាន​បញ្ចប់​តំណែង​នយោបាយ​របស់​បក្ស និង​តំណែង​មេ​ដឹក​នាំ​រដ្ឋ​នៅ​ពេល​មាន​អាយុ​៨៣​ឆ្នាំ។

លោក​នូហាក់ បាន​ទទួល​នាទី​ជា​ទីប្រឹក្សា​ពិសេស​របស់​គណៈកម្មការ​មជ្ឈឹម​បក្ស ត​មក​រយៈ​ពេល​៥​ឆ្នាំ និង​ចាប់​ផ្ដើម​បាត់​មុខ​ពី​សាធារណជន។

មរណភាព[កែប្រែ]

លោក​នូហាក់ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​​អង្គារ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០០៨ ក្នុង​អាយុ​បាន​៩៨​ឆ្នាំ ដោយ​ជរាពាធ៕

ព័ត៌មាន​ទាក់ទង[កែប្រែ]



នូហាក់ ភូមសៈវ៉ាន់
នូហាក់ ភូមសៈវ៉ាន់
ព័ត៌មាន​មួយ​ចំនួន​
ឈ្មោះ នូហាក់ ភូមសៈវ៉ាន់
កំណើត ០៩ មេសា ១៩១៤
មរណភាព ០៩ កញ្ញា ២០០៨
ឋានៈ ប្រធាន​ប្រទេស​លាវ (អ្នក​ទី​៤)
កាន់​តំណែង ២៥ វិច្ឆិកា ១៩៩២ - ២៤ កុម្ភៈ ១៩៩៨
បន្ត​ពី កៃសន ភុមវិហាន
បន្ត​ដោយ ខាំតៃ ស៊ីផាន់ដន