Jump to content

បច្ចេកទេសកែច្នៃចំណីអាហារ

ពីវិគីភីឌា

សារៈប្រយោជន៍នៃការកែច្នៃអាហារ

[កែប្រែ]

-       ដើម្បីអោយផលិតផលកែច្នៃទុកបានយូរ

-       ដើម្បីអោយផលិតផលអាហារកែច្នៃមានគ្រប់រដូវ

-       ដើម្បីអោយរសជាតិចំណីអាហារកាន់តែឆ្ងាញ់ពិសារ

-       ដើម្បីបំពេញចំណង់ចំនូលចិត្ត ​ឬតម្រូវការអោយកាន់តែទូលំទូលាយ

-       វត្ថុធាតុដើមមានតម្លៃថោក

-       ដើម្បីបន្ថយភាពខ្ជះខ្ជាយវត្ថុធាតុដើម

-       បច្ចេកទេសមានការងាយស្រួល ​និងសាមញ្ញ

-       មានឳកាសដើម្បីរកប្រាក់ចំណេញ ​​និងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ

-       សន្សំសំចៃពេលវេលាក្នុងការរៀបចំជីវភាពរស់នៅ

-       ដើម្បីផលិតនូវចំណីអាហារគ្មានគ្រោះថ្នាក់(មានអនាម័យ)

-       ដើម្បីកាត់បន្ថយនូវការនាំចូលផលិតផលអាហារកែឆ្នៃពីប្រទេសក្រៅ

គោលការនៃការកែច្នៃចំណីអាហារ

[កែប្រែ]

           អ្វីទៅជាកាកែឆ្នៃចំណីអាហារ?

           ការកែច្នៃគឺជាការធ្វើអោយចំណីអាហារទុកបានយូររាប់អាទិត្យ រាប់ខែ រាប់ឆ្នាំ។

គោលការនៃការកែច្នៃមានពីរប្រភេទ៖

           ១ សម្រាប់ហូបក្នុងគ្រួសារ

           ២ សម្រាប់លក់

ការរៀបចំសម្រាប់គ្រួសារ

[កែប្រែ]

-       បរិមាណតិចតួច

-       គុណភាព និងរសជាតិច្រើនយ៉ាង(ប្រៃ ជូរ  ផ្អែម)

-       មិនចាំបាច់ប្រើម៉ាស៊ីនអ្វីឡើយក្នុងការផលិត

-       មិនត្រូវការប្រដាប់វេចខ្ចប់

-       ក្រុមគ្រួសារជាអ្នកប្រើប្រាស់

-       មិនត្រូវការស្លាកសញ្ញា ឬយីហោរ

-       មិនត្រូវការទុកយូរពេក

-       គុណភាព និងរសជាតិចំណីអាហារ មិនទាមទារខ្ពស់ពេក

ការរៀបចំសម្រាប់លក់

[កែប្រែ]

-       បរិមាណច្រើន

-       ត្រូវអោយគុណភាព ឬរសជាតិដូចៗគ្នាក្នុងពេលផលិត(ថ្ងៃនេះ ដូចម្សិលមិញ ដូចថ្ងៃស្អែក)

-       ចាំបាច់ប្រើម៉ាស៊ីន និងឧបករណ៍ផ្សេងទៀតសម្រាប់ផលិត ឬកែឆ្នៃ

-       ត្រូវការសម្ភារវេចខ្ចប់(ដប ថង់ កែវ…)

-       អតិថិជន(អ្នកទិញ)ជាអ្នកប្រើប្រាស់ មិនដឹងអ្នកណា? ពេលណា? ទីកន្លែងណា? ដែលប្រើប្រាស់ ឬបរិភោគផលិតផលរបស់យើង

-       ត្រូវការស្លាកសញ្ញា(អស័យដ្ឋាន លេខទូរស័ព្ទ ​និងកាលបរិច្ឆេតផលិត)

-       ទាមទាររយៈពេលទុកអោយបានយូរ(១អាទិត្យ ១ខែ ១ឆ្នាំ-ល-)។

-       ទាមទារគុណភាព និងរសជាតិផលិតខ្ពស់។

អនាម័យក្នុងការធ្វើចំណីអាហារ

[កែប្រែ]

-       ចំណីអារហារត្រូវរក្សាទុកអោយបានល្អ នៅក្នុងបន្ទប់ផ្ទះបាយ។ កាកសំណល់ត្រូវចោលក្នុងធុងសម្រាមរួចគ្របអោយជិត។ ទ្វាបន្ទប់ទឹក(បង្គន់)ត្រូវបិទអោយជិតជានិច្ច។

-       ឧបករណ៍ សម្ភារៈសម្រាប់ធ្វើចំណីអាហារ ត្រូវតែស្អាតជានិច្ច មិនអនុញ្ញាតអោយយកសម្ភារៈណាដែលមានច្រេះ កខ្វក់ ឬបែកបាក់ទៅប្រើទេ ព្រោះវាបណ្ដាលអោយចម្លងភាពមិនស្អាតទៅលើចំណីអាហាររបស់យើង។

-       តាមលក្ខណៈបច្ចេកទេសមុនពេលចាប់ផ្ដើមធ្វើចំណីអាហារ យើងត្រូវមានអាវចុងភៅ និងមួក​ឬសំលៀកបំពាក់​ ជាធម្មតាត្រូវអោយស្អាត។ ដៃត្រូវលាងអោយស្អាតជាមួយសាប៊ូមុនពេលចាប់ផ្ដើមការងារ។

-       ស្លៀកសំលៀកបំពាក់អោយបានសមរម្យ ចំណែកសក់ត្រូវគៀប ឬចងកុំអោយជ្រុះមកលើចំណីអាហារ។ ក្រចកត្រូវកាត់អោយខ្លី និងមិនត្រូវពាក់គ្រឿងអល័ង្ការក្នុងពេលធ្វើចំណីអាហារឡើយ។

-       ចំពោះមុខរបួស ឬដំបៅនៅលើដៃ ឬជើងត្រូវលាបថ្នាំ និងរំបង់នៅលើមុខរបួស ឬដំបៅអោយជិតជៀសវាងការជ្រាបទឹកចូល។ ករណីរបួសចំកន្លែងមិនអាចធ្វើការងារបាន ត្រូវសម្រាកមួយរយៈរង់ចាំរបួសជាសះស្បើយ។

-       នៅពេលក្អក ឬកន្ដាស់ក្នុងពេលធ្វើចំណីអាហារ អ្នកត្រូវបែរមុខចេញពីចំណីអាហារ ហើយត្រូវមានកូនកន្សែងសម្រាប់ខ្ទប់មាត់ ដើម្បីកុំអោយឆ្លងទៅចំណីអាហារដែលយើងកំពុងធ្វើ។

-       នៅតាមបង្អួច ឬទ្វារត្រូវសម្អាតអោយស្អាត មិនត្រូអោយមានធូលី ឬពីងពាង។ ក្រោយពេលធ្វើរួច នៅជំវិញតុ និងផ្ទះបាយត្រូវរៀបចំអោយបានត្រឹមត្រូវ កុំអោយមានផលិតផលកំពប់រាយប៉ាយក្នុងផ្ទះបាយ ជាហេតុបណ្ដាលអោយមានគ្រោះថ្នាក់ដូចជារអិលដួល ហើយម្យាងទៀតវាអំណោយផលដល់ពពួកសត្វល្អិតចង្រៃខ្លះដូចជាកណ្ដុរ កន្លាត ឬស្រមោចជាដើម-ល-។

-       នៅក្នុងករណីយើងធ្វើចំណីអាហារច្រើនសម្រាប់បម្រុងទុក យើងត្រូវមានឃ្លាំងសម្រាប់ទុកដាក់ផលិតផលអោយមានរបៀបរៀបរយ ដោយដាក់ក្នុងពាង ក្រឡ កញ្ចប់ ឬថង់ ហើយរក្សារទុកទៅតាមប្រភេទចំណីអារហារ។ ឃ្លាំងត្រូវមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីងាយស្រួលក្នុងកាងារថែរក្សាផលិតផល។

ប្រភេទផ្សេងៗនៃអាហារ

[កែប្រែ]

អាហារផ្អាប់

[កែប្រែ]

ការកែច្នៃជ្រក់គល់ខ្ទឹម

ការកែច្នៃជ្រក់ត្រសក់

ការកែច្នៃជ្រក់ស្ពៃ

ការកែច្នៃត្រសក់ចាវ

ការកែច្នៃសៀងផ្អែម

ការកែច្នៃសៀងប្រៃ

ទឹកជ្រលក់ និងគ្រឿងជ្រលក់

[កែប្រែ]

ការកែច្នៃទឹកជ្រលក់ទឹកម្ទេស

អំបិលម្ទេសខ្ទឹមលីង

អាហារបំពង

[កែប្រែ]

ការកែច្នៃចេកឆាប

ការកែច្នៃត្រាវឆាប

ការកែច្នៃដំឡូងឆាប

ភេសជ្ជៈ

[កែប្រែ]

ការកែច្នៃទឹកសណ្តែកស

ការកែច្នៃទឹកសណ្តែកខៀវ

ការកែច្នៃទឹកម្នាស់

ការកែច្នៃទឹកត្រឡាច

ការកែច្នៃទឹកពោត

ការកែច្នៃទឹកល្ពៅ