បរាសិតសាស្ត្រ
Parasitology
និយមន័យ
[កែប្រែ]បរាសិតសាស្ដ្រ = បរាសិត + សាស្ដ្រ
គឺជាវិទ្យាសាស្ដ្រសិក្សាពីពួកមេរោគដែលចិញ្ចឹមជីវិត និងបន្ដពូជដោយពឹងផ្អែកទៅលើសត្វដទៃ ទៀតផ្សេងពីវា ពោលគឺវាស្រូបយកចំណីអាហារចិញ្ចឹមជីវិតរបស់ពួកវា ពីសត្វដទៃទៀតដែលវារស់នៅ ជាមួយ ។ ម្យ៉ាងវិញទៀតវាអាចបង្កនូវផលវិបាកដូចជាជំងឺផ្សេងៗ ដែលវារស់នៅពីលើ ឬជាមួយ ។
ម្យ៉ាងទៀត Parasitology គឺជាបណ្ដុំនៃជីវសាស្ដ្រ ដែលសិក្សាពីជីវិតរបស់បរាសិត ការបង្កជំងឺ និង វិធីប្រឆាំងទប់ទល់ទៅនិងពួកវាដែលបង្កភាពមហន្ដរាយ និងផលវិបាកទៅមនុស្ស សត្វ និងរុក្ខជាតិ ។
មួយវិញទៀតគឺ យើងសិក្សាអំពី ជីវិតពីបរាសិតរស់នៅលើវា ក្នុងលក្ខណៈនេះ សារពាង្គកាយ មួយ ផ្ដល់ផលវិបាកដល់អ្នក់ផ្សេងទៀត ហើយពួកទាំងនោះក្លាយជាបរាសិតសារពាង្គកាយផ្សេងទៀត ដែលវារស់នៅពីលើ ។
ដើម្បីកើតឡើងបរាសិតត្រូវមានលក្ខខ័ណ្ឌ ៣ យ៉ាង ៖
១. ត្រូវមានការកើតឡើងនូវទំនាក់ទំនងគ្នាដោយផ្ទាល់រវាងសារពាង្គកាយពីរជាចាំបាច់។
២. អាហាររបស់ បរាសិតត្រូវបានមកពីទឹកជាលិកា និងបានមកពីការកិនរំលាយពីប្រដាប់រំលាយ អាហារ របស់សារពាង្គកាយផ្សេងទៀត ។
៣. សារពាង្គកាយដែលជាបរាសិត វាផ្ដល់ផលវិបាកដល់សារពាង្គកាយដែលវារស់នៅពីលើ ឬ រស់ ដោយសារវាធ្វើការអភិវឌ្ឍន៏ ជីវិតរបស់ពួកវា ។
គោលបំណងៈ
[កែប្រែ]ក្រោយពីសិក្សាមេរៀននេះចប់និសិ្សតនឹងអាច ៖
- អោយនិយមន័យ
- រៀបរាប់ វដ្ដជីវិតរបស់ បរាសិត
- រៀបរាប់ លក្ខណៈទូទៅរបស់ បរាសិតក្នុងនិងក្រៅ
- រៀបរាប់ ការបែងចែករបស់ បរាសិត
វដ្ដជីវិត (Cycle biology)
[កែប្រែ]វដ្តជីវិត គឺជាខួបជីវិតដែលចាប់ផ្តើមពីស៊ុត ហើយលូតលាស់រហូតពេញវ័យ និងធ្វើការបន្តពូជ ទីបំផុតផលិតបានស៊ុតថ្មីទៀត ដែលមានលក្ខណៈដូចដើម ហើយអាចបន្តពូជសារថ្មីឡើងវិញ តាមគោលការណ៍មួយជាក់លាក់នៃធម្មជាតិរបស់វា គឺជាទំរង់ជីវិតរបស់សត្វមួយប្រភេទដែលប្រើប្រាស់កាកសំណល់អាហាររបស់ត្វ ប្រភេទផ្សេង ទៀត ធ្វើជាចំណីខ្លួនក្នុងការចិញ្ចឹមជីវិត និងការលូតលាស់របស់ពួកវាពុំផ្ដល់ផលអាក្រក់ឬ ជាតិពុលដល់ សត្វប្រភេទ ផ្សេងទាំងនោះឡើង។
ម្ចាស់បញ្ចប់:
[កែប្រែ]គឺជាសត្វទាំងឡាយណាដែលបានបរាសិតធ្វើការលូតលាស់ និងបន្ដពូជជាដំណាក់កាលចុងក្រោយ របស់ពួកវា ហើយសត្វដែលបរាសិតលូតលាស់ពីលើនោះត្រូវទទួលរងនូវជំងឺ យ៉ាងធ្ងន់ធ្ងរដែលបណ្ដាល អោយស្លាប់បានយ៉ាងងាយ។
ម្ចាស់កណ្តាល:
[កែប្រែ]គឺជាសត្វទាំងឡាយណាដែលជាភ្នាក់ងារចំលងកណ្ដាល(ម្ចាស់កណ្ដាល) ដល់សត្វដទៃទៀត ហើយផ្ដល់នូវការរីកចំរើនបណ្ដេះអាសន្ន នៃពពួកបរាសិត។ ម្ចាស់កណ្តាលដើរតួនាទីសំខាន់ក្នុងផ្នែកបរាសិត មានពពួកខ្យង ចៃ មូស ហើយពេលខ្លះមានសត្វពាហនៈ និងមនុស្សក៏ដើរតួជាភ្នាក់ងារចំលងកណ្តាលដល់សត្វដទៃទៀតដែរ។
Commensalism – saprophytism:
[កែប្រែ]គឺ ជាទំរង់ជីវិតរបស់សត្វមួយប្រភេទដែលប្រើប្រាស់កាកសំណល់អាហាររបស់ត្វ ប្រភេទផ្សេង ទៀត ធ្វើជាចំណីខ្លួនក្នុងការចិញ្ចឹមជីវិត និងការលូតលាស់របស់ពួកវាពុំផ្ដល់ផលអាក្រក់ឬ ជាតិពុលដល់ សត្វប្រភេទ ផ្សេងទាំងនោះឡើង ។
លក្ខណៈសំគាល់ទូទៅរបស់ប៉ារ៉ាស៊ីតៈ
[កែប្រែ]នៅក្នុងបរាសិតសាស្ដ្រដោយផ្អែកលើការតាំង ជីវិតរស់នៅជាធម្មជាតិរបស់ បរាសិតលើមនុស្ស និង សត្វ គេបានបែងចែកពួកវាជាពីរផ្នែកធំៗគឺ ៖
បរាសិតក្នុងៈ (Parasites internes or Endoparasites)
[កែប្រែ]ជាពពួកបរាសិត បង្កលក្ខណៈជីវិត និងធ្វើការបន្តពូជនៅក្នុងសរីរាង្គផ្សេងៗរបស់សត្វ និងមនុស្ស។ Enteroparasites រស់នៅ និងបន្តពូជក្នុងប្រដាប់រំលាយអាហារ។ Gastroparasites រស់នៅក្នុងក្រពះ។ Hematoparasites រស់នៅ និងបន្តពូជក្នុងឈាមរបស់សត្វ និងមនុស្ស។
បរាសិតក្រៅៈ (Parasites Externes or Ectoparasites)
[កែប្រែ]គឺជាពពួកបរាសិត ដែលបង្កលក្ខណៈជីវិត និងបន្តពូជនៅលើ ឬខាងក្រៅ នៃសារពាង្គកាយសត្វ និងមនុស្ស។ ពពួកទាំងនោះភាគច្រើនមានពពួកចៃ រុយ មូស ល្បោម ...។ មិនតែប៉ុណ្ណោះ ពួកវាផ្តល់ផលវិបាកនៅលើស្បែកសត្វ និងមនុស្ស មានភាពរមាស់ ដំបៅ ឡើងសីតុណ្ហភាពក្នុងខ្លួន និងចុះទម្ងន់យ៉ាងឆាប់រហ័ស។
ការបែងចែកប៉ារ៉ាស៊ីតៈ
[កែប្រែ]បរាសិតដែលមាននៅក្នុង វិស័យកសិកម្ម ពិសេសនៅលើសត្វកសិកម្មមាន សណ្ឋានខុសៗគ្នា ។ លក្ខណៈនេះអាស្រ័យទៅនិងលក្ខខ័ណ្ឌទីតាំងនៃការរស់នៅ និង ចំណីអាហារចិញ្ចឹមជីវិតព្រមទាំងធ្វើការ បន្ដពូជ របស់ពួកវា ។
លក្ខណៈរួមនៃ Protozoology:
[កែប្រែ]Protozoo + logy សិក្សាពីពពួកនៅក្នុងធម្មជាតិដែលរូបផ្គុំផ្សំឡើងដោយកោសិកាតែមួយ។ ពួកនេះភាគច្រើនជាបរាសិតក្នុងឈាមរបស់សត្វ និងមនុស្ស។ ហើយអ្នកដែលធ្វើអោយសាយភាយ ឬរាតត្បាត ពីសត្វមួយទៅសត្វមួយទៀត ឬ ពីមនុស្សជាទៅមនុស្សឈឺតាមរយៈពួកមូសឬចៃ ។
នៅក្នុងផ្នែក Protozooaire អាស្រ័យទៅនិងរូបរាងលក្ខណៈពិសេសរបស់ពួកវាគេបានបែងចែក ជា ៣ ក្រុមធំទៀតមានដូចជា ៖
A .Rhizopodes មានដូចជាអាមីប (Amibe)
B. Sporozoaire ក្នុងក្រុមនេះមានឥទ្ធិពលខ្លាំងជាងគេ ក្នុងផ្នែកបសុពេទ្យ
- Coccidies
- Plasmodium
C. Flagelles ជាក្រុមបរាសិតក្នុងឈាម ហើយលក្ខណៈពិសេសរបស់ពួកវាគឺមានកន្ទុយ ឬ ប្រមោយ ។ នៅក្នុងផ្នែកបសុពេទ្យដែលគេជួបប្រទេះញឹកញាប់ជាងគេ ៖
- Trypanosoma
- Trychomonas
- Leishamnia
ក. រូបផ្គុំ ៖ (Morphology)
Protozoa ជាសត្វតូចល្អិតសាពាង្គកាយផ្គុំឡើងដោយកោសិកាតែមួយ ដែលមានណ្វៃយ៉ូ និង ស៊ីតូបា្លស។
ខ. ណ្វៃយ៉ូ (Nuclear)
ណ្វៃយ៉ូស្ថិតនៅក្នុងស៊ីសូបា្លស។ ណ្វៃយ៉ូផ្គុំឡើងដោយស្រទាប់ស្ដើងជុំវិញហៅថា ក្រូម៉ាទីន (Chromatin) ដែលមានលក្ខណៈជាទឹកខាប់អន្ធិល និង មៀមប្រាណ (Membrane Nucleaire) .
គ. ស៊ីតូបា្លស (Cytoplasme)
ជាផ្នែកមួយនៃកោសិកាវាមានលក្ខណៈទឹកខាប់ ឬ ពាក់កណ្ដាលខាប់។ ផ្នែកខាងក្រៅរបស់ ស៊ីតូបា្លស រុំព័ទ្ធដោយស្រទាប់ Membrane នៅក្នុងស៊ីតូបា្លសមាន Arganell , Ribosome , Mitochondry និង Lizocome។
ឃ. ការបន្ដពូជ ៖
ការបន្ដពូជរបស់ Protozoa ភាគច្រើនប្រព្រឹត្ដឡើងដោយការបំបែកខ្លួនរបស់វា ។ ចំណែកការ បំបែកខ្លូនរបស់វាមាន ៣ ប្រភេទ ៖
- ការផ្ដាច់ខ្លួនដោយងាយ ៖ កោសិកាមេមួយ ចែកជាកោសិកាកូន ពីរ មានទំហំប្រហាក់ ប្រហែល គ្នា។ដំបូងគឺចែកណៃយ៉ូបន្ទាប់មកស៊ីតូបា្លសបង្កើតជាកោសិកូន ហើយផ្ដាច់ចេញពីគ្នានិង រស់នៅដោយ ខ្លួនឯង។
- ការដុះពន្លក ៖ កោសិកាមេដុះពន្លកចេញពីខ្លួវា ហើយពន្លកនេះរីកកាន់តែធំ មានទំរង់និង រូបរាង ដូចកោសិកាមេ (ពេញវ័យ ) ទើបផ្ដាច់ខ្លួនចេញ និង រស់ដោយឯកឯង។
- កាផ្ដាចខ្លួនជាច្រើចំណែក ៖ ដំបូងណ្វែយ៉ូនែកោសិកាមេផ្ដើមចែកជាច្រើន បន្ទាប់មកនៅជុំ វិញ ណ្វៃយ៉ូរុំព័ទ្ធដោយស៊ីតូប្លាស និង បន្ដការចែកជាកោសិកាកូនតូចៗជាច្រើន រួចផ្ដាច់ចេញពីគ្នា ។
លក្ខណៈរួមនៃ Helminthology
[កែប្រែ]វិទ្យាសាស្ដ្រសិក្សាពី Parasites ដែលមានដងខ្លួនជាលក្ខណៈដង្កូវ និង ការបង្កជំងឺរបស់ពួកវា ហើយ ការលូតលាស់ និងការបន្ដពូជមួយភាគធំនៃពួកវាមាននៅក្នុង ប្រដាប់រំលាយអាហាររបស់សត្វ និងមនុស្ស។
អាស្រ័យនិងរូបរាង្គលក្ខណៈពិសេសរបស់ Helminthes ក្នុងផ្នែកបសុពេទ្យ គេបានបែងចែកជា ពីរ ក្រុមធំៗក្នុងនោះមាន ៖
- Plathelminthes
- Nemathelminthes or Nematodes
លក្ខណៈរួមនៃ Arachnology
[កែប្រែ]វិទ្យាសាស្ត្រសិក្សាពីសត្វល្អិតតូចធំទាំងអស់ ដែលមាននៅលើផែនដីយើងនេះ។ ប៉ុន្តែការសិក្សាលំអិតជាងគេ គឺមានពីរប្រភេទ (type) ដូចជាសត្វល្អិតដែលមានជើងកង់ (Arthropodes) និងសត្វល្អិតមានជើង ហើយមានស្លាប គឺថ្នាក់ (Insectes) សត្វល្អិត ។
នៅក្នុងសាខា Arthropodes ដែលមានឥទ្ធិពលខ្លាំងក្នុងផ្នែកបសុពេទ្យ គឺពពួកចៃ មួយចំនួនដែលជាពពួកបរាសិតមានដូចជា ចៃ ដង្កែ ជាដើម។ ពពួកនេះគឺជាក្រុមចៃដែលបណ្តាលអោយរមាស់ខ្លាំងនៅលើស្បែក ឬក្នុងស្បែក។
ប្រភេទបរាសិតផ្សេងៗដែលបង្កឡើងលើសត្វ
[កែប្រែ]តំណរភ្ជាប់ខាងក្រោមនេះជាភាសាខ្មែរ
Cysticercosis Cattle and Buffalo