បឹងកេត F.C.

ពីវិគីភីឌា

បឹងកេត F.C.

Boeung Ket F.C.
ឈ្មោះ​ផ្លូវការណ៍ បឹងកេត F.C.
រហ័ស្សនាម នាគខៀវ

Blue Dragon

អក្សរកាត់ (BKFC)
ការកឃើញ 2008 (15 ឆ្នាំ)
ទឹកដី ភ្នំពេញ
ផ្ទុកអ្នកទស្សនា N/A
ប្រធានក្លឹប អ្នកស្រី ពុធ ធីតា
អ្នកគ្រប់គ្រង បែរ មករា
គ្រូបង្គោល Clement Teo
ក្របខ័ណ្ឌលីគ លីគកំពូលកម្ពុជា
ឈ្នះពានខាប់ ពានសម្ដេច ហ៊ុនសែន

(HSC) 1 ដង 2019.

ឈ្នះពានលីគ លីគកំពូលកម្ពុជា

(MCL) 4 ដង 2012.2016.2017.2020.

បឹងកេត F.C.

បឹងកេត F.C.ក្លឹបបាល់ទាត់ បឹងកេត (អង់គ្លេស: Boeung Ket Football Club) ហៅកាត់ថា (BKFC) គឺជាក្លឹបបាល់ទាត់អជីបដែលមានមូលដ្ឋាននៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុង ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ដែលជាក្របខ័ណ្ឌលីគកំពូល នៃបាល់ទាត់កម្ពុជា ។ (BK) ដែលមានរហ័ស្សនាមថា "នាគខៀវ" (Blue Dragon) ក្លឹបនេះត្រូវបានបង្កើតឡើងជាក្លឹបបាល់ទាត់ បឹងកេត រ៉ាប់បឺហ្វៀល F.C. (Boeung Ket Rubber Field F.C.) ក្នុងឆ្នាំ 2008 និង បានប្ដូរឈ្មោះជា បឹងកេតអង្គរ F.C. (Boeung Ket Angkor F.C.) ក្នុងឆ្នាំ 2012 និងការប្ដូរឈ្មោះចុងក្រោយជា បឹងកេត F.C. (Boeung Ket F.C.) ក្នុងឆ្នាំ 2018 រហូតមកដល់បច្ចុប្បន្ននេះ ។[១]

ប្រវត្តិក្លឹប[កែប្រែ]

Club History

ក្លឹបបាល់ទាត់ បឹងកេត F.C. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ជាក្លឹបបាល់ទាត់ បឹងកេត រ៉ាប់បឺហ្វៀល F.C. (Boeung Ket Rubber Field F.C.) ដែលមានមូលដ្ឋានដំបូងនៅ ខេត្តកំពង់ចាម ដែលគេស្គាល់ថា ក្លឹបចំការកៅស៊ូបឹងកេត ដែលលេងនៅលីគ Division របស់កម្ពុជា ត្រឹមរយៈពេល នៃការបង្កើតក្លឹបបានពីរឆ្នាំ បឹងកេត បានឈ្នះពានកម្រិត Division A2 នៅឆ្នាំ 2010 និងត្រូវបានឡើងទៅលេងនៅលីគលំដាប់ទី ២ Division A1 នៅរដូវកាលឆ្នាំ 2011 ជាមួយនិងលទ្ធផល ម្ចាស់រងជើងឯក គួរឱ្យកត់សម្គាល់ ដោយពួកគេបានឈ្នះកៅអី លីគកំពូលកម្ពុជា (MCL) ក្នុងឆ្នាំ 2012 ផងដែរ ។[២]

ការផ្លាស់ប្ដូរឈ្មោះថ្មី (2012)[កែប្រែ]

New name change (2012)

ក្នុងឆ្នាំ 2012 បឹងកេត រ៉ាប់បឺហ្វៀល F.C. បានផ្លាសប្ដូរឈ្មោះក្លឹបថ្មីរបស់ខ្លួន ក្រោយរកបានដៃគូរឧប្ថម្ភថ្មី ពីក្រុមហ៊ុន ស្រាបៀរអង្គរ (Angkor Beer) ដែលបានប្ដូរឈ្មោះក្លឹបជា បឹងកេតអង្គរ F.C. (Boeung Ket Angkor F.C.) ទាំងការទទួលបានកៅអីលេងនៅលីគកំពូលកម្ពុជា MCL ទាំងការទទួលបាននូវការឧប្ថម្ភថ្មី ភាពជោគជ័យរបស់ក្លឹប បាននាំមកនូវការឈ្នះពាន លីគកំពូលកម្ពុជា លើកដំបូងរបស់ពួកគេ ក៏ដូចជា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ក្លឹប នេះតែម្ដង ដោយយកឈ្នះក្រុម ណាហ្គាខប F.C. ក្នុងលទ្ធផល ៣ ទល់និង ១ នាកាប្រកួតវគ្គផ្ដាច់ព្រ័ត្យ នៃពានរង្វន់ លីគកំពូលកម្ពុជា (MCL) ក្នុងឆ្នាំ 2012 ហើយវាជាជំហានដំបូងរបស់ ក្រុម បឹងកេតអង្គរ ដែលតំណាងឱ្យកម្ពុជាលេងនៅក្រខ័ណ្ឌអន្តរជាតិ សម្រាប់​ព្រឹត្តិការណ៍ AFC President's Cup ផងដែរ ។[៣]

ឯកសារយោង[កែប្រែ]

  1. Data Sports Group (2014) Team Info Boueng Ket FC, Website: globalsportsarchive.com, Copyright © Data Sports Group. All rights reserved.
  2. Phathyuth (2021) តោះ! មកដឹងពីប្រវត្តិសង្ខេបរបស់ក្លិបបាល់ទាត់បឹងកេត (Boeung Ket FC), Website: .golpages-cambodia.com, Publication: June 27, 2021
  3. អុឹង ចំរើន (2012) បឹងកេតឈ្នះពានខេមបូឌានលីគជាប្រវត្តិសាស្ត្រ[តំណភ្ជាប់ខូច], Website: postkhmer.com, Publication: Phnom Penh Post, September 17, 2012