ក្រុងកំពង់ចាម

ពីវិគីភីឌា

ក្រុងកំពង់ចាម គឺជា​ទីរួមខេត្តនៃខេត្តកំពង់ចាមនៅភាគខាងកើតនៃប្រទេសកម្ពុជា។ ក្រុងនេះជាទីក្រុងធំជាងគេលំដាប់ទី១២ ក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនចំនួន ៦១,៧៥០នាក់ (គិតត្រឹមឆ្នាំ២០២១) ហើយមានទីតាំងនៅលើដងទន្លេមេគង្គ។ កំពង់ចាម​មាន​ចម្ងាយ ១២៤គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​រាជធានី​ភ្នំពេញ ហើយ​អាច​ទៅ​បាន​ដោយ​ទូក ឬ​តាម​ផ្លូវ​កៅស៊ូ។ ដោយត្រូវចំណាយពេលប្រហែល ២,៥ ម៉ោង​តាម​រថយន្ត ឬ ២,៥ ម៉ោង​តាម​ទូក​ពី​ភ្នំពេញ​ទៅ​ក្រុង​កំពង់ចាម។ ទីក្រុងនេះត្រូវបានតភ្ជាប់ទៅស្រុកត្បូងឃ្មុំ ដោយស្ពានគីហ្សូណា ដែលជាស្ពានទីមួយក្នុងប្រទេសកម្ពុជា ដែលលាតសន្ធឹងតាមដងទន្លេមេគង្គ។

ក្រុងកំពង់ចាម
ក្រុង
ទិដ្ឋភាពស្ពានគីហ្សូណានៅទីក្រុងកំពង់ចាម
ទិដ្ឋភាពស្ពានគីហ្សូណានៅទីក្រុងកំពង់ចាម
ក្រុងកំពង់ចាម is located in កម្ពុជា
ក្រុងកំពង់ចាម
ទីតាំងនៃកំពង់ចាម កម្ពុជា
កូអរដោនេ: 12°00′N 105°27′E / 12.000°N 105.450°E / 12.000; 105.450
ប្រទេស កម្ពុជា
ខេត្តកំពង់ចាម
ស្រុកស្រុកកំពង់ចាម
រដ្ឋាភិបាល
 • ប្រភេទសាលាក្រុង
រយៈកំពស់២០ m (៧០ ft)
ប្រជាជន (2008)[១]
 • សរុប១១៨២៤២
ល្វែងម៉ោងកម្ពុជា (ម.ស.ស.+7)

ក្រុងកំពង់ចាម[កែប្រែ]

ការវិវត្តន៍អត្តន័យនៃពាក្យកំពង់ចាមក្លាយមកពីពាក្យថាកំពង់ចាំ ដោយសារភាសានិយាយពាក្យថារង់ចាំអាចជំនួសពាក្យចាំ ទើបប្រជាជនយើងរស់នៅទីនេះទម្លាប់ហៅតៗគ្នាថាកំពង់ចាំ។ ក្រោយមកប្រជាជនចេះតែប្រផ្តុំគ្នាច្រើនមករស់នៅទីនេះបង្កើតជាមជ្ឃមណ្ឌលពាណិជ្ជកម្មផ្លូវទឹកយ៉ាងសំខាន់នៅសម័យនោះ ហើយពាក្យកំពង់ចាំបានក្លាយជាកំពង់រង់ចាំក្រោយមកក្លាយជាទៅជាកំពង់ចាមមកដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ថា សម័យនោះកំពង់ចាមជាដីកោះ ឬជាទួលដែលជាកន្លែងសំចតមានសំពៅ ទូកក្តោង ដើម្បីចាំគ្នាតែប៉ុណ្ណោះយូរៗទៅគេនាំគ្នានិយាយតៗគ្នាថាកំពង់ចាំ ឬកំពង់រង់ចាំ រហូតត្រឹមពាក្យកំពង់ចាម។ ឈ្មោះកំពង់ចាមមិនមានទាក់ទងឈ្មោះជនជាតិភាគតិចរស់នៅតាមដងទន្លេមេគង្គទេ[២]

រដ្ឋបាល[កែប្រែ]

ក្រុងកំពង់ចាមចែកចេញជា៤សង្កាត់មានចំនួន៣១ភូមិ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គត្រើយខាងលិចតភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គនៃស្រុកត្បូងឃ្មុំរបស់ខេត្តត្បូងឃ្មុំ ដោយស្ពានគីហ្សូណា ដែលកជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ហើយស្ពាននេះអាចសម្រួលដល់ការធ្វើដំណើរទៅបណ្តាលខេត្តនានាដូចជា ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគីរី និថខេត្តមណ្ឌលគីរី។ ក្រុងកំពង់ចាម ត្រូវ​បាន​បែង​ចែក​ជា​ ៤ សង្កាត់ រួម​មាន​ ៖

ប្រវត្តិ[កែប្រែ]

ក្រុង​កំពង់ចាម ត្រូវ​បាន​បង្កើត​ឡើង​តាម​ដំណាក់​កាល​ដូច​ខាង​ក្រោម ៖

វិស័យអប់រំ[កែប្រែ]

វិស័យពុទ្ធចក្រ[កែប្រែ]

សេដ្ឋកិច្ច[កែប្រែ]

កន្លែកំសាន្ត[កែប្រែ]

តំណក្រៅ[កែប្រែ]

ឯកសារពិគ្រោះ[កែប្រែ]

  1. "2008 Census". Archived from the original on 2013-01-11. Retrieved 2013-08-19.
  2. ដកស្រង់ចេញពីឯកសារបារាំង ឆ្នាំ១៩០៧