Jump to content

ខេត្តកំពង់ចាម

This is a good article. Click here for more information.
ពីវិគីភីឌា

ខេត្តកំពង់ចាម
ខេត្ត
វត្តនគរនៅកំពង់ចាម
វត្តនគរនៅកំពង់ចាម
ផែនទីកម្ពុជាដែលផ្ដិតពណ៌កំពង់ចាម
ផែនទីកម្ពុជាដែលផ្ដិតពណ៌កំពង់ចាម
កូអរដោនេ: 11°59′N 105°27′E / 11.983°N 105.450°E / 11.983; 105.450Coordinates: 11°59′N 105°27′E / 11.983°N 105.450°E / 11.983; 105.450
ប្រទេស កម្ពុជា
ទីរួមខេត្ត (ក្រុង)កំពង់ចាម
រដ្ឋាភិបាល
 • អភិបាលអ៊ុន ចាន់ដា (គ.ប្រ.ក.)
ផ្ទៃក្រឡា
 • សរុប៤៥៤៩ គម2 (១៧៥៦ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាចំណាត់ថ្នាក់ទី១១
ប្រជាជន (២០០៨)[]
 • សរុប១៦៨០៦៩៤&#៩១;ត្រូវការផ្ទាន់កាល&#៩៣;
 • ចំណាត់ថ្នាក់មានចំណាត់ថ្នាក់ទី២
ល្វែងម៉ោងម.ស.ស.+០៧
ក្រមវាយទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៣
ស្រុក-ក្រុង១០
ឃុំ-សង្កាត់១៧៣
ភូមិ១៧៥៨
សភាតំណាងរាស្ត្រគ.ប្រ.ជ.

ខេត្តកំពង់ចាម គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅលើដីទំនាបកណ្តាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំងនៅខាងលិច ខេត្តកំពង់ធំនិងខេត្តក្រចេះខាងជើងនិងឦសាន ខេត្តត្បូងឃ្មុំនៅខាងកើត និងខេត្តព្រៃវែងនិងខេត្តកណ្តាលនៅខាងត្បូង។ ខេត្តកំពង់ចាមត្រូវបានបែងចែកជាផ្លូវការជាពីរខេត្តនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដី​ទាំង​អស់​នៅ​ខាង​លិច​ទន្លេ​មេគង្គ​នៅ​តែ​ជា​ខេត្ត​កំពង់ចាម នៅដីនៅខាងកើតទន្លេមេគង្គក្លាយជាខេត្តត្បូងឃ្មុំ។ មុនពេលការបែងចែកនេះ ខេត្តកំពង់ចាមបានលាតសន្ធឹងទៅខាងកើតជាប់ព្រំដែនអន្តរជាតិជាមួយប្រទេសវៀតណាម ជាខេត្តធំទី១១ នៃប្រទេសកម្ពុជា ហើយមានប្រជាជនចំនួន ១ ៦៨០ ៦៩៤ នាក់ គឺជាខេត្តដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ចាមមានទីរួមខេត្តកំពង់ចាមជាទីក្រុង។

សេចក្តីផ្តើម

[កែប្រែ]

ខេត្តកំពង់ចាមគឺជាទឹកដីដ៏ចំណាស់មួយមានស្លាកស្នាមប្រវត្តិសាស្រ្តសម័យមុនអង្គរ និងសម័យក្រោយមកទៀតដ៏ច្រើនសន្ធឹកសន្ធាប់។​ខេត្តកំពង់ចាមមានប្រាសាទបុរាណ ទួលបុរាណ ព្រមទាំងបុរាណវត្ថុផ្សេងៗនៅសេសសល់ជាច្រើនកន្លែងណាស់នៅក្នុងទឹកដីខេត្តមួយនេះ។ មិនតែប៉ុណ្ណោះមានទាំងធនធានធម្មជាតិដូចជា ព្រៃ ភ្នំ ទីវាល ទន្លេ​ បឹង និងប្រភពទឹកផ្សេងៗ ដែលជាសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងការវិនិយោគ។ ខេត្តកំពង់ចាមមានតំបន់ទេសចរណ៍ដូចជា ប្រាសាទនគរបាជ័យ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំហាន់ជ័យ ប្រាសាទព្រះធាតុទឹកឆា ប្រាសាទភ្នំត្រប់ ភ្នំប្រុស ភ្នំស្រី កសិទេសចរណ៍ថ្មដាទឹកឆា និងឆ្នេរខ្សាច់កោះប៉ែនជាដើម។

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ខេត្តកំពង់ចាមគឺជាខេត្តមួយ​ ដែលមានវ័យចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ហើយស្ថិតនៅភាគខាងជើងឆៀងខាងកើតរាជធានីភ្នំពេញ។ខេត្តនេះមានចម្ងាយប្រហែល ១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលកាត់តាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧។ ខេត្តកំពង់ចាមមានផ្ទៃដីចំនួន ៤៥៤៩គីឡូម៉ែត្រការ៉េ ដែលមានក្រុងចំនួន ១ ស្រុកចំនួន៩ ឃុំចំនួន១៦៩ សង្កាត់ចំនួន៤ ភូមិចំនួន១៧៥៨។ កាលដើមឡើយខេត្តកំពង់ចាមក្រុងចំនួន២ និងស្រុកចំនួន១៤ នៅដើមអាណត្តិនៃរាជរដ្ខាភិបាលកម្ពុជាបានបំបែកខេត្តនេះជាពីរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះស្ថិតនៅវាលទំនាបកណ្តាលនៃទន្លេមេគង្គ ដែលមានព្រំប្រទល់ខាងលិចជាប់ខេត្តកំពង់ឆ្នាំង ខាងជើងជាប់ខេត្តកំពង់ធំ និងខេត្តក្រចេះ ខាងកើតជាប់ខេត្តត្បូងឃ្មុំ ខាងត្បូងជាប់ខេត្តកណ្តាល និងខេត្តព្រៃវែង។

រដ្ឋបាល

[កែប្រែ]

កំពង់ចាមត្រូវបានបែងចែកជា ១០ ស្រុក-ក្រុង ដែលក្នុងនោះបានបែងចែកតទៅទៀតជាឃុំ-សង្កាត់ បន្ថែមពីនោះឃុំ-សង្កាត់ត្រូវបានបែងចែកជាភូមិ[]

ក្រមស្រុក-ក្រុង ស្រុក-ក្រុង ឡាតាំង ចំនួនឃុំ
០៣០១ បាធាយ Batheay ១២
០៣០២ ចំការលើ Chamkar Leu
០៣០៣ ជើងព្រៃ Cheung Prey ១០
០៣០៤ កំពង់ចាម Kampong Cham
០៣០៥ កំពង់សៀម Kampong Siem ១៥
០៣០៦ កងមាស Kang Meas ១១
០៣០៧ កោះសូទិន Kaoh Soutin
០៣០៨ ព្រៃឈរ Prey Chhor ១៥
០៣០៩ ស្រីសន្ធរ Srey Santhor ១៤
០៣១០ ស្ទឹងត្រង់ Stueng Trang ១២
ខេត្តកំពង់ចាម មានស្រុក ៩ និងក្រុង ១ ៩៣ ឃុំ និង ៤ សង្កាត់

នយោបាយ

[កែប្រែ]

ការបោះឆ្នោតសកលចុងក្រោយត្រូវធ្វើឡើងនៅថ្ងៃ ២៨ កក្កដា ២០១៣ ដែលគណបក្សសង្គ្រោះជាតិបានឈ្នះភាគច្រើនជាមួយសំឡេងឆ្នោតប្រជាជន ៥១,៨៨% (៤៥៧ ៨១៩) បើប្រៀបធៀបនឹង គ.ប្រ.ក. ដែលមានសំឡេង (៣៧៦ ១៨២)។ គ.ស.ជ.បានឈ្នះ ១០ អាសនៈ ខណៈដែលគ.ប្រ.ក.ឈ្នះបាន ៨ អាសនៈក្នុងសភា។ កំពង់ចាមធ្លាប់ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំដែលគាំទ្រគណបក្សប្រឆាំង គ.ស.ជ. នៅឆ្នាំ ២០១៣។

ក្រុមប្រឹក្សាខេត្ត

[កែប្រែ]
គណបក្ស សភាតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត
គណបក្សប្រជាជនកម្ពុជា ១២
គណបក្សសង្គ្រោះជាតិ ១០

អត្រាប្រជាជន

[កែប្រែ]

ចំនួន​ប្រជាជនសរុបគឺ ឬ  % នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនិងកំណើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ នាក់ ឬ ជាបុរស និង នាក់ ឬ  % ជានារីភេទ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ នាក់ ឬ  % ជាកសិករ, នាក់ ឬ  % ជា​អ្នកនេសាទ, នាក់ ឬ  % ជាអ្នកជំនួញ, នាក់ ឬ  % ជា អ្នកធ្វើការរាជការ។ សន្ទភាពជា​មធ្យម​នៃ​ខេត្ត​នេះ គឺ នាក់ ក្នុងមួយសហាតិមាត្រការ៉េ។

បុគ្គលសំខាន់ៗ

[កែប្រែ]

តំបន់ទេសចរណ៍

[កែប្រែ]

ប្រាសាទបុរាណ

[កែប្រែ]
  1. ប្រាសាទគុក
  2. ប្រាសាទគុកខ្វិត
  3. ប្រាសាទគុកតាព្រហ្ម
  4. ប្រាសាទគុកព្រីងជ្រុំ
  5. ប្រាសាទគុកព្រះធាតុ
  6. ប្រាសាទគុកយាយហម
  7. ប្រាសាទគុកអំពិលទ្វារ
  8. ប្រាសាទជើងអង
  9. ប្រាសាទទំ​ព្រ​ង​
  10. ប្រាសាទព្រៃគី
  11. ប្រាសាទព្រៃនគរ​ក្នុង​ក្រៅ
  12. ប្រាសាទព្រះធាតុ
  13. ប្រាសាទព្រះធាតុខ្ញុំ
  14. ប្រាសាទព្រះធាតុខ្នាយវាន
  15. ប្រាសាទព្រះធាតុតូច
  16. ប្រាសាទព្រះធាតុត្រពាំងជ្រៃ
  17. ប្រាសាទព្រះធាតុធំ
  18. ប្រាសាទព្រះធាតុទឹកឆា
  19. ប្រាសាទព្រះធាតុបារាយណ៍
  20. ប្រាសាទព្រះធាតុព្រះស្រី
  21. ប្រាសាទព្រះធាតុសម្ដី
  22. ប្រាសាទព្រះធាតុស្រម
  23. ប្រាសាទភូមិមៀន
  24. ប្រាសាទភ្នំជើងព្រៃ
  25. ប្រាសាទភ្នំត្រប់
  26. ប្រាសាទភ្នំធំ
  27. ប្រាសាទវត្តប្រើសមាស
  28. ប្រាសាទវត្តព្រះធាតុថ្មដា
  29. ប្រាសាទស្រះត្រប់
  30. ប្រាសាទហាន់ជ័យ

សេដ្ឋកិច្ច

[កែប្រែ]

បញ្ជីផ្សារក្នុងខេត្ត ៖

  1. កណ្ដោលជ្រំ
  2. កំពង់ចាម
  3. ក្រែក
  4. ខ្នងក្រពើកើត
  5. ខ្នារ
  6. គរ
  7. ចិន
  8. ចុងជៀច
  9. ចំការលើ
  10. ជីមាន់
  11. ជីហែ
  12. ដារ
  13. តាអុក
  14. ត្រពាំងកក់
  15. ត្រពាំងឫស្សី
  16. ត្រើង
  17. ថ្នល់ទទឹង
  18. ថ្នល់បត់
  19. ថ្នល់បែក
  20. ថ្មី
  21. ទទឹង
  22. ទន្លេបិទ
  23. ធំកំពង់ចាម
  24. បាខម
  25. បឹងកុក
  26. បុសខ្នុរ
  27. បែកអន្លូង
  28. ពាមជីកង
  29. ព្រែកពោធិ៍
  30. ផ្អាវ
  31. ព្រៃទទឹង
  32. ភ្នំដិល
  33. មេមត់
  34. មេសរជ្រៃ
  35. សួង
  36. ស្គន់
  37. ស្ទឹង
  38. ស្ទឹងត្រង់
  39. ស្ពឺ
  40. ស្រែវាល
  41. រាត្រីកំពង់ចាម
  42. អាហារកំពង់ចាម
  43. អ្នកតាស្នឹង
  44. ៧មករា
  45. បែកអន្លូង

អប់រំ

[កែប្រែ]

សាលាបឋមសិក្សា

[កែប្រែ]

អនុវិទ្យាល័យ

[កែប្រែ]

វិទ្យាល័យ

[កែប្រែ]

សុខាភិបាល

[កែប្រែ]

មន្ទីរពេទ្យ

[កែប្រែ]

-កងមាស|មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ]]

មណ្ឌលសុខភាព

[កែប្រែ]

ឱសថស្ថាន

[កែប្រែ]

វត្តអារាម

[កែប្រែ]
  1. វត្ត​កកោះ
  2. វត្តខ្នារ
  3. វត្ត​គោក​ទ្រា
  4. វត្ត​ជ័យ​គី​រី ហៅ​វត្តភ្នំ​ហាន់ជ័យ​
  5. វត្តជីលា
  6. វត្ត​ឃ្មួ​ង​
  7. វត្តត្រពាំងព្រះ
  8. វត្តថ្មពូន
  9. វត្ត​ទួល​កែវ​
  10. វត្ត​នគរ​បា​ជ័យ​
  11. វត្តអង្គួដីសេរីសុខា
  12. វត្ត​ប្រាសាទ​ព្រះធាតុ​ទឹកឆា
  13. វត្តផ្ដៅជុំ
  14. វត្តមេមាំង
  15. វត្តរវាងកើត
  16. វត្តរវាងលិច
  17. វត្តឫស្សីជ្រោយ
  18. វត្តសុវណ្ណារាម ហៅ វត្តថ្កូវ
  19. វត្តស្ដើងជ័យ
  20. វត្តស្វាយបាក់
  21. វត្តគីរីបុប្ផារាម ហៅវត្តបាធាយ
  22. វត្តចន្ទមូលី ហៅវត្តផ្អាវ
  23. វត្តតាំងធ្លក
  24. វត្តក្ដុយ
  25. វត្តឧទម្ពរ
  26. វត្តសុគន្ធារាម
  27. វត្តង៉ូង
  28. វត្តស្វាយមានល័ក្ខ
  29. វត្តដូនដុំ
  30. វត្តពោធិវង្ស
  31. វត្តមនោព្រហ្ម
  32. វត្តត្របែករស្មីសាមគ្គី
  33. វត្តមេព្រីង
  34. វត្តធ្លក
  35. វត្តជើងព្រៃ
  36. វត្តតុងរុង
  37. វត្តប្រឹមប្រីយ៍
  38. វត្តរវាងលិច
  39. វត្តរវាងកើត
  40. វត្តស្រម៉
  41. វត្តតាំងរលាង
  42. វត្តតាំងស្រី
  43. វត្តព្នៅលិច
  44. វត្តព្នៅកើត
  45. វត្តសូរ្យសែន
  46. វត្តមុន្នីរតនៈ វត្តក្រូចសើច
  47. វត្តឥន្ទ្រវិសាល ហៅវត្តទី៣
  48. វត្តឥន្ទ្រកោសី ហៅវត្តទី៤
  49. វត្តសំទ្ធិជោគ ហៅវត្ត ព្រះអង្គខ្មៅ ឃុំកោះសំរោង ខេត្តកំពង់ចាម
  50. វត្តវ៉ារិន្ទមង្គរ
  51. វត្តមុនីសាគខ្ចៅ
  52. វត្តទួលច័ន្ទ
  53. វត្តសិរីមង្គល់តាមល់

សូមមើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  2. "Kampong Cham Administration". Royal Government of Cambodia. Archived from the original on 2009-02-10. Retrieved ២០០៩-០១-២០. {{cite web}}: Check date values in: |accessdate= (help)

តំណភ្ជាប់ក្រៅ

[កែប្រែ]