បុណ្ណាទាសី
នាងបុណ្ណាទាសី គឺជាស្រីបម្រើរបស់លោកសេដ្ឋីអនាថបិណ្ឌិក។ មានពេលមួយនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់យាងចេញពីក្រុងសាវត្ថី កាលនោះ មិនមានអ្នកណាហ៊ានអារាធនាព្រះអង្គ អោយគង់នៅនាក្រុងសាវត្ថីបន្តទៀតឡើយ បានត្រឹមតែស្រងូតស្រងាត់ក្នុងចិត្ត ដោយនឹកអាល័យព្រះអង្គ។ នាងបុណ្ណទាសីក៏បានធានាខ្លួនទៅនិមន្តព្រះអង្គអោយគង់នៅបន្ត ដោយសន្យាថាខ្លួននឹងដល់នូវព្រះរតនត្រ័យជាទីពឹងទីរលឹក ហើយរក្សាសីលរហូតតទៅ។ ព្រះមានព្រះភាគ ដោយទ្រង់គោរពក្នុងធម៌ មានធម៌ជាទីគោរព ព្រះអង្គក៏យាងត្រឡប់មកជេតពនមហាវិហារវិញ។ មហាជនភ្ញាក់ផ្អើល និងត្រេកអរយ៉ាងខ្លាំង បានបូជាចំពោះនាងទាសីដោយកហាបណៈដ៏ច្រើន។ លោកអនាថបិណ្ឌិកសេដ្ឋី ក៏អោយនាងជាអ្នកជាវិញ (លែងជាទាសីទៀត) ហើយលើកនាងបុណ្ណាទាសី អោយឋិតនៅក្នុងឋានៈជាធីតា។ នាងបុណ្ណាបានឱកាស ក៏សូមបួសក្នុងព្រះពុទ្ធសាសនា។ កាលបួសហើយ នាងក៏ផ្តើមចម្រើនវិបស្សនា។ ព្រះសម្ពុទ្ធទ្រង់ប្រទានឱវាទដោយគាថា " ម្នាលនាងបុណ្ណា នាងចូរបំពេញនូវព្រះសទ្ធម្មអោយពេញ ដូចព្រះចន្ទក្នុងថ្ងៃ ១៥កើត នាងនឹងធ្វើទីបំផុតនៃទុក្ខដោយបញ្ញាដែលបរិបូណ៌ អោយសម្រេចបាន"។ ពេលចប់គាថា ព្រះនាងបុណ្ណាថេរី ក៏បានសម្រេចនូវព្រះហរហត្ត ជាព្រះសាវិកាដ៏មានឈ្មោះល្បី។
អត្ថបទដែលទាក់ទងនឹងព្រះពុទ្ធសាសនានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |