បេអាត រិចឈ្នឺរ
បេអាត រិចឈ្នឺរ
ជីវប្រវត្តិសង្ខេប | ||
---|---|---|
នាមពេញ | បេអាត រិចឈ្នឺរ | |
រហស្សនាម | គ្រូពេទ្យទេវតា | |
សញ្ជាតិ | ស្វីស | |
អាជីព |
| |
ជំនាញ |
| |
ថ្ងៃខែឆ្នាំកំណើត | 13 មីនា 1947 | |
ថ្ងៃទទួលមរណភាព | 9 កញ្ញា 2018 | |
ស្រុកកំណើត | ស្វីស | |
ឪពុក | ||
ម្តាយ |
ជីវប្រវត្តិ
[កែប្រែ]លោកវិជ្ជបណ្ឌិត បេអាត រីចឈ្នឺរ កើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ នៅក្រុងហ្សួរិច ប្រទេសស្វីស។
ប្រវត្តិការងារ និង ជំនាញ
[កែប្រែ]- លោក បេអាត រីចឈ្នឺរ ទទួលបានសញ្ញាប័ត្រវេជ្ជសាស្រ្ត ជំនាញបណ្ឌិតឯកទេសថែទាំកុមារ ក្នុងឆ្នាំ១៩៧៣ ។
- លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ធ្វើជាពេទ្យកុមារ នៅឯមន្ទីរពេទ្យកុមារនៅទីក្រុងហ្សូរិច(Zurich)។
- លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ត្រូវបាន កាកបាទក្រហមស្វីស បញ្ជូនមកបម្រើការនៅ មន្ទីរពេទ្យគន្ធបុផ្ផា ក្នុងក្រុងភ្នំពេញចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានប្រសិទ្ធិភាពនាមដើម្បីជាការចងចាំដល់សម្តេចព្រះអង្គម្ចាស់ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រីនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលបានសោយវិលាល័យក្នុងព្រះជន្មក្មេងវស្សា។
- នៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា លោកត្រូវបានបង្ខំចិត្តចាកចេញទៅប្រទេសស្វីសវិញ និងបន្តការងារនៅមន្ទីរពេទ្យកុមារនៅទីក្រុងហ្សូរ៉ិច។
- ក្នុងដំណើរអាជីពជាវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ និង ដោយមានចំណាប់អារម្មណ៍ខាងតន្ត្រីផងដែរនោះ លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ បានបង្កើតតួអង្គមួយហៅថា "Beatocello" (Beat គឺជាឈ្មោះរបស់លោក និង Cello ជាឧបករណ៍តន្រ្តីសេឡូ) ដែលគឺជាការរួមបញ្ចូលគ្នារវាងសិល្បៈ និងតួអង្គត្លុកកំប្លែងកំពុងលេងសេឡូ។ លោកបានដើរតួជាតួអង្គ "Beatocello" នេះដើម្បីស្វែងរកមូលនិធិជូនគន្ធបុប្ផា ព្រមទាំងបានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ"Beatocello" នេះផងដែរ។ តាមរយៈតួអង្គ "Beatocello" លោកវេជ្ជបណ្ឌិត រិចន័រ បានសម្ដែងស្វែងរកមូលនិធិដោយមិនគិតថ្លៃ ក្នុងការប្រគុំតន្ត្រីនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧នៅខេត្តសៀមរាប។ ការសម្ដែងរួមមានការលេងសេឡូ និងថ្លែងសុន្ទរកថាពីបញ្ហាសុខភាពនៅកម្ពុជា។ គាត់បានសុំភ្ញៀវទេសចរក្មេងៗឲ្យបរិច្ចាគឈាម និងសុំថវិការពីភ្ញៀវទេសចរចំណាស់ៗ និងសុំទាំងពីរចំពោះភ្ញៀវទេសចរ ដែលមានអាយុក្នុងចន្លោះនេះ។ ការងារមនុស្សធម៍របស់លោកត្រូវបានគេផលិតជាឯកសារភាគយន្តចំនួន៦គឺ "Bach at the Pagoda (1997)", "the Beat Goes On (1999)", "Depardieu goes for Beatocello (2002)", "Money or Blood (2004)", "15 Years of Kantha Bopha" (2007), "Beatocello's Umbrella" (2012) និងក្នុងឆ្នាំ 2006 "Dr Beat and The Passive Genocide of Children"។
- នៅខែធ្នូ ឆ្នាំ១៩៩១ បេអាត រីចឈ្នឺរ ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ បានស្នើសុំឲ្យលោកមកកម្ពុជា ដើម្បីជួយជួសជុល និងគ្រប់គ្រងមន្ទីរពេទ្យគន្ធបុផ្ផាដែលរងការបំផ្លិចបំផ្លាញ។ លោកក៏ត្រឡប់មកកម្ពុជា និង បានឃើញការបំផ្លិចបំផ្លាញបានកើតឡើងជាបន្តបន្ទាប់ ដែលជាលទ្ធផលពីសង្រ្គាម។ លោកត្រូវបានស្នើសុំអោយបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ លោក រិចឈ្នឺរ បានត្រឡប់មកកម្ពុជាជាផ្លូវការវិញ និងបង្កើតមូលនិធិគន្ធបុផ្ផា។
- នៅខែមីនា ឆ្នាំ១៩៩២ លោក បេអាត រីចឈ្នឺរ បានយល់ព្រមជួសជុល និងដឹកនាំមន្ទីរពេទ្យគន្ធបុផ្ផា។ ហើយមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញ។
- នៅខែវិច្ឆិកា ឆ្នាំ១៩៩២ រហូតដល់សព្វថ្ងៃនេះ មន្ទីរពេទ្យបានពង្រីកមានសាខាចំនួន ៥ កន្លែង ដែលសាងសង់ដោយលោកវិជ្ជបណ្ឌិត បេអាត រិចឈ្នឺរ និង មូលនិធិគន្ធបុប្ផា។ មានទីតាំងនៅទីក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជា។
មន្ទីរពេទ្យទាំងអស់ផ្តល់ការព្យាបាលដោយមិនគិតថ្លៃ។
- មន្ទីរពេទ្យទាំងនោះមាន÷
- គន្ធបុប្ផាទី១
- គន្ធបុផ្ផាទី២
- មន្ទីរពេទ្យគន្ធបុផ្ផាជ័យវរ្ម័នទី៧ ស្ថិតនៅ ក្រុងសៀមរាប ខេត្តសៀមរាប
- មន្ទីរពេទ្យគន្ធបុប្ផាទី៤ ត្រូវបានបើកនៅរាជធានីភ្នំពេញនៅខែធ្នូឆ្នាំ ២០០៥ និងត្រូវបានផ្សារភ្ជាប់ទៅនឹងមន្ទីរពេទ្យគន្ធបុប្ផាទី១
- មន្ទីរពេទ្យទី៥ ដែលទើបសាងសង់ថ្មីៗនេះបានបើកដំណើរការនៅខែធ្នូឆ្នាំ២០០៧។
- លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ត្រូវបានប្រសិទ្ធនាមជា "ជនជាតិស្វីសប្រចាំឆ្នាំ" ក្នុងឆ្នាំ ២០០២។
- ឆ្នាំ២០១៧ ទើបលោក បេអាត រីចឈ្នឺរលាលែងពីតំណែង ដោយសារធ្លាក់ខ្លួនឈឺខ្លាំង។
- បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផាមានបុគ្គលិកចំនួន ២,៥00នាក់ ដោយមានតែលោកវេជ្ជបណ្ឌិត រិចឈ្នឺរ និង លោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ ដែលជាប្រធានរោគសាស្រ្តតែប៉ុណ្ណោះ ដែលជាជនបរទេសធ្វើការក្នុងមន្ទីរពេទ្យ។
ការដង្ហែរអដ្ឋិធាតុ និងគោរពវិញ្ញាណក្ខន្ធ
[កែប្រែ]ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ បានយាងដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា នៅចេតិយតម្កល់ធាតុរបស់ បេអាត រិចឈ្នឺរ នៅមុខមន្ទីរពេទ្យគន្ធបុប្ផា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ធាតុរបស់វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ត្រូវបានដឹកមកពីប្រទេសស្វីស។ នៅពេលដឹកមកដល់ព្រលានយន្តហោះខេត្តសៀមរាប ដង្ហែរចេញតាមបណ្តោយផ្លូវ ឆ្លងកាត់តាម ផ្លូវជាតិលេខ៦ បន្តមកដល់ ភ្លើងបញ្ជាចរាចរណ៍សណ្ឋាគារសុខាអង្គរ បត់តាម ផ្លូវស៊ីវុត្ថា ឆ្ពោះទៅកាន់ ផ្សារចាស់ តាម រង្វង់មូលនាគបាញ់ទឹក បន្តឆ្លងកាត់ ស្ពានវត្តដំណាក់ បត់ស្របតាមផ្លូវបណ្ដោយ ស្ទឹងសៀមរាប មកកាន់ ស្ពានព្រះរាជដំណាក់ បន្តតាម ផ្លូវហ្សាដឺហ្គោល ឆ្ពោះទៅកាន់ មន្ទីរពេទ្យគន្ធបុផ្ផា ខេត្តសៀមរាប ដែលជាទីដែលត្រូវតម្កល់ធាតុរបស់លោកនៅទីនោះ។
ធាតុលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរបានដឹកពីប្រទេសស្វីស ជាទឹកដីកំណើតរបស់លោក មកដល់ ខេត្តសៀមរាប ហើយនៅ ព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង៨ព្រឹក ។ ដោយមានការសូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពីសំណាក់ព្រះសង្ឃប្រមាណ ៧០០អង្គ។