ប្រជាធិបតេយ្យ
ការប្រើប្រាស់បច្ចេកសព្ទ "ប្រជាធិបតេយ្យ" វាគឺជាប្រព័ន្ធដែលពាក់ព័ន្ធនឹងការពង្រាយអំណាចនយោបាយទៅក្នុងដៃមហាជនដែលបង្កើតជារដ្ឋាភិបាលអ្នកម្ចាស់ឆ្នោត រឺ រដ្ឋាភិបាលតំណាងរាស្ត្រ និង សេរីភាពក្នុងការនិយាយស្ដី|ប្រជាធិបតេយ្យសេរី|ការប្រើប្រាស់ផ្សេងទៀត}} ប្រជាធិតេយ្យ គឺជាទម្រង់នៃការគ្រប់គ្រងរដ្ឋដែលសិទ្ធិ និងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិស្ថិតនៅក្នុងដៃរបស់ ប្រជាពលរដ្ឋ ហើយដាច់ខាតត្រូវមានប្រព័ន្ធធានាដល់ការប្រើសិទ្ធិ និងអំណាចជាម្ចាស់របស់ប្រជាពលរដ្ឋជាអចិន្រ្តៃយ៍។។
រដ្ឋាភិបាលប្រជាធិបតេយ្យ គឺជារដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើង ដោយប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ។
- ដោយប្រជាពលរដ្ឋ មានន័យថា ប្រជាពលរដ្ឋជាអ្នកជ្រើសរើសតំណាងរបស់ខ្លួនដោយផ្ទាល់ និងមានតម្លាភាព។
- របស់ប្រជាពលរដ្ឋ មានន័យថា ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតរើស និងទម្លាក់តំណាងនោះពីតំណែងវិញនៅពេលណាតំណាងនោះមិនធ្វើការ
ឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅពេលណាក៏បាន លើកលែងតែតំណាងណាដែលត្រូវទម្លាក់ នៅពេលដាច់អាណាត្តិដែលកំណត់ដោយច្បាប់។
- ដើម្បីប្រជាពលរដ្ឋ មានន័យថា តំណាងត្រូវបំពេញការងារដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដែលតម្រូវដោយ
ប្រព័ន្ធនៃការគ្រប់គ្រងរដ្ឋ ដែលមានតុល្យភាពអំណាចរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ [១]
និរុត្តិសាស្ត្រ
[កែប្រែ]ប្រជាធិបតេយ្យ នាម (ប្រជា+អធិបតី) មានន័យថាប្រជាពលរដ្ឋជាអធិបតី ឬជាធំ ឬ ប្រជាពលរដ្ឋជាម្ចាស់។
កំណើតប្រជាធិបតេយ្យ
[កែប្រែ]កាលពីសម័យដើមរៀងៗមក គេមានគំនិតថា ការដឹកនាំរដ្ឋមួយត្រូវប្រគល់ទៅឱ្យពួកសក្កិភូមិ គឺត្រូវប្រគល់ទៅឱ្យ ពួកស្តេច ពួកម្ចាស់ដី ពីព្រោះមនុស្សមានគំនិតថា ពួកសក្កិភូមិហ្នឹង ឬ ពួកស្តេច ពួកម្ចាស់ផែនដីហ្នឹង ជាកូនរបស់អាទិទេព មកចាប់កំណើតពីឋានលើ ពួកយើងទាំងអស់គ្នា ដែលជាប្រជានុរាស្រ្ត ត្រូវបានគេបញ្ជូនមកពីឋានលើ យកមកបម្រើកូនព្រះ ហើយទឹកដីហ្នឹង ជាទឹកដីរបស់កូនព្រះ គឺពួកសក្កិភូមិហ្នឹងហើយ ជាកូនព្រះ ជាកូនអាទិទេព ហើយគេបញ្ជូនកូនព្រះមករស់នៅលើផែនដី និងបញ្ជូនប្រជានុរាស្រ្ត ឱ្យមកនៅជាបាវបម្រើ។ ប្រជានុរាស្រ្តហ្នឹងគ្មានដីធ្លីស្អីទេ ដីធ្លីទាំងអស់ជារបស់ពួកសក្កិភូមិ ពួកស្តេច ពួកកូនព្រះ ដែលជាម្ចាស់ផែនដី។
លុះក្រោយមក មនុស្សបានពិចារណាយូរៗទៅ បានរកឃើញភាពត្រឹមត្រូវ ហើយក៏បានកកើតឡើងនូវបដិវត្តន៍ផ្នត់គំនិតមួយក្នុងចំណោមកសិករ ដែលគេចាត់ទុកថាជាបាវបម្រើរបស់ស្តេច ឬ ពួកសក្កិភូមិ ពួកស្តេច ពួកកូនព្រះនោះ បានផ្ទុះមានឡើង។ កូនកសិករ កម្មករ កូនទាសករបានគិតពិចារណារកឃើញថា គិនិតដែលគិតថា ស្តេចជាម្ចាស់ផែនដី ជាកូនរបស់ព្រះជាកូនអាទិទេព ជាកូនអ្នកមានបុណ្យ ហើយបានបញ្ជូនមកឱ្យចាប់កំណើតនៅលើផែនដី ជាម្ចាស់ផែនដី ហើយបញ្ជូនប្រជានុរាស្រ្តជា កូនបម្រើ ខ្ញុំបម្រើស្តេច បម្រើកូនអាទិទេព កូនព្រះ កូន អ្នកមានបុណ្យគឺជា គំនិតមួយខុសឆ្គង គឺជាគំនិតរបស់ជនកេងប្រវ័ណ្ឌសុទ្ធសាធ។
ដោយមានការពិចារណាមួយប្រកបដោយហេតុផលដ៏ត្រឹមត្រូវ គ្រប់គ្នាយូរៗទៅ គេយល់យ៉ាងច្បាស់ពីច្បាប់ធម្មជាតិថា មនុស្សទាំងអស់គ្នាដែលចាប់កំណើតកកើតមកលើផែនដី ជាច្បាប់របស់ធម្មជាតិ ហើយច្បាប់ធម្មជាតិនេះ បង្កើតសត្វលោកលើផែនដីឱ្យមានជីវិត និងមានសិទ្ធិសេរីភាពស្មើគ្នា តាំងពីកំណើត ឥតមានអាទិទេពមួយណា ជាអ្នកចាប់មនុស្សឱ្យមកកើតនៅលើផែនដីនេះទេ។ រីឯអ្នកវិទ្យាសាស្រ្ត បានរកឃើញថា ជីវិតរបស់មនុស្ស បានកកើតមកនៅឯក្នុងទឹកសមុទ្រឯណោះ ជាសត្វដូចជាសត្វដង្កូវទឹកតូចៗ មុនដំបូងដូចជាស្លែអីម៉្យាង ដល់ពេលវាត្រូវទឹកយូរៗទៅ ស្លែហ្នឹងដូចជាមានជីវិត ចេះស៊ីនេះ ស៊ីនោះ លុះក្រោយមកឆ្លងកាត់រាប់ពាន់ រាប់ម៉ឺនសែន រាប់លានឆ្នាំមក វាក៏កើតជាជីវិតពិតប្រាកដនៅក្នុងទឹកហ្នឹងទៅ។ ដល់ឆ្លងកាត់សម័យកាលរាប់ពាន់លានឆ្នាំទៅ ស្រាប់តែ ទឹកសមុទ្រហ្នឹង រីងស្ងួតទៅ ដល់ពេលវារីងទៅ សត្វខ្លះដែលមានជីវិតក្នុងសមុទ្រ ក៏បានងាប់អស់ទៅ សត្វខ្លះទៀតមិនងាប់ទេ វាស្រាប់តែអាចសម្របខ្លួនវា អាចរស់នៅលើគោកបាន ទៅតាមធម្មជាតិ ដូចជាពួកពស់ អណ្តើក ក្រពើ និងមានសត្វជាច្រើនទៀត។
ដោយឆ្លងកាត់សម័យកាលយូរៗទៅ តាមធម្មជាតិ អាកាសធាតុប្រែប្រួលយូរទៅៗ សត្វទាំងនោះ ប្រែខ្លួនកើតទៅជា គោ សេះ ក្របី ជាពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ ហើយមានការវិត្តយូរៗទៅ ក៏កើតមកជា សត្វស្វា ដល់មកជា មនុស្សយើងដល់សព្វថ្ងៃហ្នឹង។ ដល់អញ្ជឹង ផ្នត់គំនិតមួយយល់ថា មនុស្សទាំងអស់គ្នាកើតមកនៅលើផែនដីមានសិទ្ធិស្មើគ្នាពីកំណើត បានចាប់ដុះក្នុងខួរក្បាល ជាពិសេស វណ្ណៈកសិករ ដែលគេចាត់ទុកថាជា វណ្ណៈទោសករ ជាអ្នកខ្ញុំកញ្ជះ បម្រើស្តេច ហើយដោយនាំគ្នាខ្សឹប និយាយគ្នាពីមួយកន្លែង ទៅមួយកន្លែងដោយមានគំនិតថា ពួកយើងទាំងអស់គ្នាកើតនៅលើទឹកដីនេះ តាមច្បាប់ធម្មជាតិ ពួកយើងទាំងអស់គ្នា គួរតែទទួលបានសិទ្ធិជាម្ចាស់នៅលើទឹកដីមួយ បានរីកដុះដាលក្នុងចំណោមវណ្ណៈទាសករ ហើយផ្នត់គំនិតបែបនេះយល់កាន់តែច្រើនៗឡើងទៅៗ បាននាំគ្នាផ្តួលរំលំរបបសក្កិភូមិ របស់ស្តេច ឬម្ចាស់ដី ដួលរំលំទៅ ប្រជាពលរដ្ឋនៅក្នុងតំបន់ណា កុលសម្ព័ន្ធ ជំរុំណា បានក្លាយទៅជាម្ចាស់ ម្ចាស់នៅលើទឹកដីហ្នឹងទៅ។
ដោយកាលពីមុន សិទ្ធិអំណាចក្នុងការចាត់ចែង ត្រួតត្រានៅលើទឹកដីមួយ គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយស្តេច ឬពួកសក្កិភូមិ តែឥលូវនេះសិទ្ធិអំណាចក្នុងការចាត់ចែង ត្រួតត្រានៅលើទឹកដីមួយហ្នឹង គឺត្រូវបាននៅក្រោមការគ្រប់គ្រងដោយប្រជាពលរដ្ឋ ប៉ុន្តែត្រូវដឹងថា ប្រជាពលរដ្ឋមានចំនួនច្រើនណាស់ អ៊ីចឹងបានរាល់ការសម្រចរាល់អ្វីទាំងអស់ មិនអាចសម្រចចិត្តដោយ ឯកច្ឆៈបានទេ ហើយថែមទាំងមិនអាចសម្រេចចិត្តតាមអំពើចិត្តដោយម្នាក់ឯងបាននោះទេ ពីព្រោះថាសិទ្ធិក្នុងការសម្រេចធ្វើរឿងអ្វីមួយ មិនមែនចេះតែសម្រេចក្នុងរឿងគ្រួសារយើងម្នាក់ទេ គឺសម្រេចក្នុងរឿងធំៗដែលទាក់ទងដល់យើងទាំងអស់គ្នា។ ដូច្នោះ គេប្រើសិទ្ធិរបស់ប្រជាពលរដ្ឋ សំឡេង ៥០% បូក១ ពីព្រោះឱ្យសម្រេចឯកឆ្ឆៈ១០០%ក៏មិនបាន ឱ្យតិចជាងសំឡេងប្រជាពលរដ្ឋ ៥០% បូក១ក៏មិនត្រឹមត្រូវ ពីព្រោះវាគឺជាសិទិ្ធនៃការសម្រេចចិត្តរបស់ពួកយើងទាំងអស់គ្នា ប៉ុន្តែរកឯកច្ឆន្ទមិនបាន ដូច្នោះគួរតែយកសំឡេងនៃការសម្រេចចិត្តរបស់ពួកយើងឱ្យបាន៥០% បូក១ ហើយរាល់ការសម្រេចធ្វើរឿងអ្វីនៅលើទឹកដីរបស់យើង គឺត្រូវសម្រេចសំឡេងប្រជាពលរដ្ឋ ៥០% បូក១ មានន័យថា អ្នកដែលមានសិទ្ធិសម្រេចរឿងហ្នឹង គេគិតកំណត់ថា អ្នកដែលពិចារណា ល្មមនឹងចាត់ទុកថា ជាមនុស្សមានស្វ័យសម្រេចលើខ្លួនឯង មានមូលដ្នាន ចេះត្រិះពិចារណាចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ អ៊ីចឹង ក្នុងចំណោមមនុស្សទាំងអស់ជាម្ចាស់ប្រទេស ត្រឹមអាយុ១៨ឆ្នាំឡើងទៅ ពេលសម្រេចកិច្ចការអ្វីមួយទាក់ទងនឹងប្រទេស គឺត្រូវសម្រេចដោយសំឡេង៥០% បូក១។
ប្រជាធិបតេយ្យ មានន័យថា សិទ្ធិ និងអំណាចក្នុងការរៀបចំ ចាត់ចែងកិច្ចការប្រទេសជាតិ ស្ថិតក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋ នៅលើទឹកដីមួយ។ ប្រជាធិបតេយ្យ គឺជាទំរង់នៃការដឹកនាំប្រទេស ឬរដ្ឋ ដោយប្រជាពលរដ្ឋជ្រើសតាំងអ្នកតំណាង របស់ពួកគាត់តាមរយៈការបោះឆ្នោតផ្ទាល់យកបគ្គុល ដោយសំឡេង៥០+១ ហើយ ទម្លាក់មកវិញដូចគ្នា ហៅថា រដ្ឋាភិបាលតំណាង។
- ១. ពេលជ្រើសតាំងដោយប្រជាសពលរដ្ឋតាមរយៈសំឡេង៥០+១ ដោយផ្ទាល់ឱ្យបគ្គុលមកទទួលខុសត្រូវលើកិច្ចការកសាងប្រទេសបំរើប្រយោជន៍ម្ចាស់ឆ្នោត។
- ២. ទំលាក់មកវិញតាមរយៈការបោះឆ្នោតប្រជាមតិ សំឡេង៥០+១ ដក ប្រសិនបើ តំណាងណាមួយដែលក្បត់ឆន្ទៈរាស្រ្ត ឬមិនគោរពតាមការសន្យា។ យើងអាចសំដែងឆន្ទៈបានដោយសេរីដូចនេះបាន លុះត្រាតែ រដ្ឋាភិបាលនេះត្រូវបានកាត់បង្រួម អំណាចរដ្ឋរួចហើយ។ ដូចនេះនៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋ គាត់អាចមានអំណាច ប្រើតាមរយៈតំណាងរបស់ខ្លួនបាន។
ដំណើរការប្រជាធិបតេយ្យ
[កែប្រែ]ដំណើរការប្រជាធិបតេយ្យជាដំណើរការនៃការចូលរួមក្នុងគ្រប់កិច្ចការប្រទេសជាតិរបស់ពលរដ្ឋដែលជាម្ចាស់សិទ្ធិ និងម្ចាស់អំណាច។ ប្រជាពលរដ្ឋទាំងនោះត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីសិទ្ធិ និងអំណាចជាម្ចាស់ និងកាព្វកិច្ចក្នុងនាមជាម្ចាស់ប្រទេស ដំណើរការទាំងនេះរួមមាន៖
- ដំណើរការចូលរួមបោះឆ្នោត និងដកដំណាងគ្រប់ប្រភេទ។
- ចូលរួមតាមដានកិច្ចការដែលទាក់ទងនឹងប្រទេសជាតិ។
- ចូលរួមជាមួយគណបក្សនយោបាយ អង្កការសង្គមនានា សមាគម សហជីព សហគមន៍ អង្កការសង្គមស៊ីវិល។ល។
- ចូលរួមសម្តែងឆន្ទ: តាមរយ:បាតុកម្ម ឬកូតកម្ម រួមទាំងចូលរួមសម្តែងឆន្ទ:តាមរយ:ប្រព័ន្ធផ្សព្វផ្សាយនានា។
រាល់ដំណើរការប្រជាធិបតេយ្យត្រូវគោរពគោលការណ៍ប្រជាពលរដ្ឋជាម្ចាស់អំណាច។ ក្នុងករណី ភាពជាម្ចាស់របស់ប្រជាពលរដ្ឋត្រូវបានរំលោភ (បាត់ភាពជាម្ចាស់), ការអនុវត្តនោះពុំមែនធ្វើតាម គោលការណ៍ប្រជាធិបតេយ្យឡើយ។
- ឧទាហរណ៍៖ គេថា ប្រជាពលរដ្ឋទៅបោះឆ្នោតរើសតំណងរាស្ត្រដែលធាតុពិតបោះឆ្នោតរើសបក្សសោះ។
ដំណើរការប្រជាធិបតេយ្យអាចប្រព្រឹត្តទៅបានមិនអាចខ្វះនូវគោលការណ៍ណាមួយ គឺគោលការតុល្យភាពរវាងអំណាចរដ្ឋ និងអំណាចប្រជាពលរដ្ឋឡើយ។ Check and Balance (ត្រួតតៗគ្នា)។
ធាតុផ្សំដែលធ្វើឱ្យប្រជាធិបតេយ្យបានផល
[កែប្រែ]- នីតិរដ្ឋ
- ការគោរពសិទ្ធិមនុស្ស
- ការតម្រូវឲ្យមានប្រព័ន្ធផ្សព្វផ្សាយ
- កម្រិតចំណេះដឹងរបស់អ្នកចូលរួម
- កម្រិតសីលធម៌របស់អ្នកចូលរួម។[២]
ឯកសារយោង
[កែប្រែ]- ↑ Kim Nguon. "ច្បាប់ចម្លងប័ណ្ណសារ" (PDF). Archived from the original (PDF) on 2019-07-12. Retrieved 2014-01-19.
- ↑ Kim Nguon. "ច្បាប់ចម្លងប័ណ្ណសារ" (PDF). Archived from the original (PDF) on 2016-03-04. Retrieved 2014-01-05.