ប្រដាប់រំលាយអាហារ

ដោយវិគីភីឌា
ប្រព័ន្ធរំលាយអាហាររបស់មនុស្ស
  • ប្រដាប់រំលាយអាហារគឺ សំណុំសរីរាង្គដែលបំពេញមុខងារក្នុងការរំលាយអាហារ។
  • ការរំលាយអាហារគឺជាសំណុំបំលែងអាហារ ពីដុំធំៗ ទៅជាដុំតូចដែលអាចឲ្យកោសិកាទទួលយកបាន]]។

ឧទាហរណ៍៖

ការរំលាយអាហារបែបមេកានិច ធ្វើឡើងដោយ សាច់ដុំបំពង់អាហារ។
ការរំលាយអាហារបែបគីមី ធ្វើឡើងដោយ រសរំលាយអាហារ (បញ្ចេញដោយក្រពេញរំលាយអាហារ)។

ការរំលាយអាហារ[កែប្រែ]

ការរំលាយប្រព្រឹត្តទៅ៖

  • ក្នុងមាត់ អាហាររងនូវការបំបែកដោយ៖
  1. ធ្មេញមុខផ្តាច់ ចង្កូមច្រៀក ថ្គាមកិន អណ្ដាតបង្វិល (បែបមេកានិច)
  2. ក្រពេញទឹកមាត់ផ្សើមអាហារ (បែបគីមី)

រួចលេបទៅក្នុងក្រពះ រយៈពេល២ទៅ៣វិនាទី។

  • ក្នុងក្រពះ
  1. ផ្ទៃសាច់ដុំ កញ្ជ្រោកអាហារ (បែបមេកានិច)
  2. ក្រពេញក្រពះ បញ្ចេញទឹកអាស៊ីត (បែបគីមី)។
  • ក្នុងពោះវៀនតូច
  1. ផ្ទៃសាច់ដុំបំបែក និងស្រូបអាហារ


ក្រោយពីការឆ្លងកាត់ការរំលាយអាហារខាងលើ មានការរំលាយតាមបែបគីមីជាចុងក្រោយ អាហារត្រូវបានរំលាយចប់ហើយទទួលបាន៖

  1. សារធាតុសរីរាង្គ

រួចហើយសារធាតុទាំងនោះ ជ្រាបតាមជ្រាំងពោះវៀនតូច ទៅប្រព័ន្ធសរសៃឈាម និងកោសិកា

  1. សំណល់

សំណល់ត្រូវបញ្ជូនទៅក្នុងពោះវៀនធំ ហើយប្រមូលផ្តុំនៅចុងពោះវៀនធំ មុនពេលចេញទៅក្រៅតាមទ្វារធំ ជាលាមក។

មុខងារថ្លើម[កែប្រែ]

មុខងារថ្លើមមានប្រាំយ៉ាង៖