សម្តេចព្រះមហេយ្យិកា ខត្តិយាវង្ស សិរីសេដ្ឋោវរោត្តម
| សម្តេចព្រះមហេយ្យិកា ខត្តិយាវង្ស សិរីសេដ្ឋោវរោត្តម | |
|---|---|
| សម្តេចព្រះរាជអយ្យិកាក្រុងកម្ពុជាធិបតី | |
| សម្តេចព្រះរាជអយ្យិកាក្រុងកម្ពុជាធិបតី | |
| អង្គមុន | សម្តេចព្រះវររាជនី ទៃ |
| អង្គក្រោយ | សម្តេចព្រះរាជអយ្យិកាខត្តិយកល្យាណរាជសុដាភគវត្តី នរោត្តម ផង៉ាង៉ាម |
| ប្រសូត | អំពី ១៧៧៤ |
| សុគត | ខែកុម្ភៈ ឆ្នាំ១៨៦៦ (៩១ ព្រះវស្សា) ព្រះដំណាក់កំពង់ពោធិ៍តូច ខាងជើងភ្នំព្រះរាជទ្រព្យ ព្រះបរមរាជវាំងក្រុងឧត្តុង្គមានជ័យ រាជធានីឧដុង្គមានជ័យ កម្ពុជាក្រោមអាណាព្យាបាលបារាំង |
| រាជពន្ធភាព | ព្រះបាទសម្តេចព្រះរាមាធិបតីទី៣ (អង្គអេង) |
| រាជបច្ឆាញាតិ | ព្រះបាទរាមាធិបតីទី៤ (អង្គឌួង) (១៨៣៣–១៨៦០) ព្រះមហាឧបរាជ អង្គឥម |
| វង្ស | រាជវង្សនរោត្តម (ដោយរៀបអភិសេក) |
| សាសនា | ព្រះពុទ្ធសាសនារចនាបថខ្មែរ(និកាយថេរវាទ) សាសនាប្រជាប្រិយខ្មែរ(វិញ្ញាណនិយម) ព្រហ្មញ្ញសាសនា |
សម្តេចព្រះមហេយ្យិកា ខត្តិយាវង្ស សិរីសេដ្ឋោវរោត្តម បរមវរាតុល្យ សកលមង្គលឧត្តមបរមបពិត្រ (សោយព្រះពិរាល័យនៅខែកុម្ភៈ ឆ្នាំ១៨៦៦) ព្រះនាម រស់ [១] ជាបាទបរិចារិកាព្រះស្នំ នៃព្រះបាទនារាយណ៍រាជាទី៣ អតីតព្រះចៅក្រុងកម្ពុជាធិបតី សម័យឧដុង្គ ដែលជាព្រះមាតានៃព្រះបាទហរិរក្សរាមាឥស្សរាធិបតី អតីតព្រះចៅក្រុងកម្ពុជាធិបតី និង ព្រះមហាឧបរាជ អង្គឥម។
មហាព្រះរាជពិធីក្បួនដង្ហែរធំនៃព្រះកោដ្ឋព្រះបរមសពនៃសម្តេចព្រះមហេយ្យិការស់
[កែប្រែ]មហាព្រះរាជពិធីក្បួនដង្ហែរធំនៃព្រះកោដ្ឋព្រះបរមសពនៃព្រះរាជវង្សានុវង្ស៤ព្រះអង្គពីក្រុងឧត្តុង្គមកកាន់ក្រុងចតុម្មុខនារជ្ជកាលព្រះបាទនរោត្តម៚
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៨៨៣ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម បរមទេវាវតា ស្តេចយាងព្រះរាជដំណើរតាមព្រះទីនាំងនាវា ឆ្ពោះទៅកាន់ក្រុងឧត្តុង្គអតីតរាជធានី ចូលគាល់សម្តេចព្រះវររាជិនី បពិត្រព្រះនាម ប៉ែន ជាព្រះមាតានិងបានសូមយាងព្រះកោដ្ឋព្រះបរមសព នៃ
១.សម្តេចព្រះមហេយ្យិកា ខត្តិយាវង្ស សិរីសេដ្ឋោវរោត្តម បរមវរាតុល្យ សកលមង្គលឧត្តមបរមបពិត្រ ព្រះនាម រស់ ជាអ្នកម្នាងនៃព្រះបាទនរាយណ៍រាជាអង្គអេង ដែលជាព្រះមាតានៃព្រះករុណា ព្រះបរមកោដ្ឋ។
២.សម្ដេចព្រះមាតុច្ឆា កម្ពុជាធិបតី ព្រះអនុរាជមាតរ សិរីសុន្ទរធម្មចារិនី មេតាសតល ហឬទ័យ អនោបម័យ បុញ្ញការកុសល ឧត្តមបរមបពិត្រ ជាព្រះរាជមាតាធំ នៃព្រះបាទ នរោត្តម។ព្រះអង្គជាព្រះបិយោនៃព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គដួង មានងារជាសម្តេចព្រះបិយោព្រះបរមទេវធីតាអ្នកម៉ែនាង ពៅ និងជាព្រះជេដ្ឋាភគិនី(បងស្រី) នៃសម្ដេចព្រះវររាជិនី ប៉ែន ព្រះមាតាព្រះបាទ នរោត្តម។ សម្តេចព្រះមាតុច្ឆា បានយាងសោយព្រះពិរាល័យនៅខែកុម្ភៈ ឆ្នាំ១៨៨៣ ដោយព្រះរោគាពាធ ក្នុព្រះជន្ម៧០វស្សា។
៣.សម្ដេចព្រះភាគិនេយ្យាធំ ក្សត្រី ព្រះអង្គម៉ី ជាព្រះរាជបុត្រីនៃព្រះបាទឧទ័យរាជាព្រះអង្គចន្ទ។ នៅឆ្នាំ១៨៣៤ ព្រះបាទអង្គចន្ទបានយាងចូលព្រះទិវង្គត ដោយគ្មានព្រះបុត្រាស្នងរាជ្យ ពួកអណ្ណាមបានជ្រើសយកក្សត្រីអង្គម៉ី ជាមហាក្សត្រី គ្រប់គ្រងនគរកម្ពុជា ដែលកាលណោះប្រទេសយើងស្ថិតនៅក្រោមអំណាចរបស់អណ្ណាម ។ បន្ទាប់ពីព្រះបាទអង្គដួង ស្ដេចដឹកនាំទ័ពបណ្តេញពួកយួនចេញហើយរាជាភិសេកជាព្រះមហាក្សត្ររួចមក ទ្រង់តាំងក្សត្រីអង្គម៉ី ជាព្រះភាគិនេយ្យា។ សម្តេចព្រះភាគិនេយ្យាសោយ ព្រះពិរាល័យ នៅឆ្នាំ១៨៧៥ ដោយភ្លើងរោល។
៤.ព្រះសពព្រះអនុជក្សត្រី កេសរណី ជាព្រះអនុជរួមព្រះ មាតានៃព្រះករុណា ព្រះបាទ នរោត្តម។ព្រមទាំងសព សម្តេចចៅហ៊្វា ហែម ជាព្រះបិតុលា នៃព្រះបាទ នរោត្តម ផងដែរ។
ព្រះសពទាំងអស់ត្រូវបានសម្តេចព្រះវររាជិនី ប៉ែន និងនាម៉ឺនសព្វមុខមន្ត្រី ហែតាមព្រះទីនាំងនាវាមកកាន់ក្រុងចតុមុខមង្គល ភ្នំពេញ តាម ក្រោយព្រះបាទ នរោត្តម ដែលស្តេចយាងមកគង់ចាំមុនហើយនោះ។ លុះថ្ងៃព្រហស្បតិ៍ ១៦ ខែសីហា ១៨៨៣ ព្រះបាទនរោត្តម មរមរាមទេវាវតា ទ្រង់ចាត់អោយរៀបចំក្បួនធំហែរព្រះបរមសពសម្តេចព្រះមហេយ្យិកា រស់ ជា ព្រះអយ្យិកា ដោយរាជរថមហាបុស្បុក តម្កល់ព្រះកោដ្ឋមាស ចេញពីទីតម្កល់ព្រះសព រំកិលមកតម្កល់លើព្រះមហាបញ្ចា៧ជាន់ ក្រោមព្រះមហាស្វេតច្ឆត្រ៥ជាន់ យ៉ាងអធិកអធមសមតាមព្រះយស ព្រមទាំងប្រារព្ធ ព្រះរាជពិធីបុណ្យបំពេញព្រះរាជកុសលចំនួន៧ថ្ងៃ រួចទើបថ្វាយព្រះភ្លើងព្រះបរមសព។
ថ្ងៃអង្គារ ២២ ខែសីហា រៀបចំដង្ហែរព្រះបរមសពសម្តេចព្រះមាតុច្ឆា តាមក្បួនធំ បំពេញព្រះរាជកុសល៣ថ្ងៃ ទើបថ្វាយព្រះភ្លើងព្រះសព។
ថ្ងៃសុក្រ ២៥ ខែសីហា ដង្ហែរព្រះបរមសព សម្តេចព្រះភាគិនេយ្យា ក្សត្រីអង្គម៉ី និងព្រះបរមសពសម្តេចព្រះរាជមហេសី តារាករ តាមក្បួនធំ បំពេញព្រះរាជកុសល៣ថ្ងៃរួចរៀបចំព្រះរាជពិធីព្រះរាជទានភ្លើងព្រះសព។ សម្ដេចក្រុមម៉ឺន សិរីអភិរក្សា ត្រូវជាព្រះអនុជនៃព្រះករុណាជាអម្ចាស់ ទ្រង់ប្រឈួនចុកសៀតជាទម្ងន់នៅថ្ងៃ ទី២៥ ខែសីហានោះ ហើយបានសុគតនៅដំណាក់ខាងកើតព្រះមេរុ ព្រះករុណាស្តេចសព្វព្រះទ័យឲ្យរៀបចំបុណ្យថ្វាយព្រះសពនៅទីនោះសិន ទើបដង្ហែរមកបូជាព្រះសព រួមគ្នា នឹងព្រះសពសម្តេចព្រះអនុជ ព្រះសពចៅហ៊្វា ហែម និង ព្រះសពព្រះញាតិដ៏ទៃទៀត នាទីព្រះមេរុតូចខាងជើងមេរុធំ នៅក្នុងថ្ងៃតែ១ តែម្តង។ (ឯកសារយោងៈឯកសារមហាបុរស)
ព្រះមេរុថ្វាយព្រះភ្លើងព្រះសពសម្ដេចព្រះមហេយ្យិកា
[កែប្រែ]ព្រះមេរុ ថ្វាយព្រះភ្លើងព្រះសពសម្ដេចព្រះមហេយ្យិកា និងក្សត្រីអង្គម៉ី អតីតរាជិនីក្រុងកម្ពុជា ក្នុងបុរាណសម័យនៅដើមរជ្ជកាលព្រះបាទនរោត្តម បរមទេវាវតា បន្ទាប់ ពីព្រះអង្គយាងមកសាងរាជធានីចតុមុខ ព្រះរាជវាំងថ្មី បានស្រេចបរិបូណ៌ហើយ ព្រះអង្គសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់អោយ ឧកញ៉ា សេនាបតី តាមមុខក្រសួង រៀបចំសាងព្រះមេរុមាស ដើម្បីថ្វាយព្រះភ្លើងព្រះសព សម្តេចព្រះរាជអយ្យិកា សម្តេចព្រះមាតុច្ឆា សម្តេចព្រះភាគិនេយ្យាអង្គម៉ី សម្តេចព្រះមហេសី និងព្រះញាតិទាំង ឡាយរបស់ព្រះអង្គដែលបានសោយព្រះពិរាល័យ និង សុគតទៅនាវេលាកន្លងមកនោះ ហើយពុំទាន់បានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង ឲ្យបានត្រឹមត្រូវ ខ្ពង់ខ្ពស់ទៅ តាមរាជបវេណី នាគ្រានោះ។ នៅកំឡុងឆ្នាំ១៨៨៣ ក្រុមមេការបានរៀបចំសាងព្រះមេរុ តាមព្រះរាជបញ្ជា នៅទីវាលព្រះមេរុខាងជើងព្រះបរមរាជ វាំង តែខណៈដែលព្រះមេរុកំពុងកសាង និងលើកកំពូល ពុំទាន់បានស្រេចរួចផងនោះ ក៏ស្រាប់តែកើតហេតុអគ្គីភ័យ នៅឯព្រះដំណាក់ព្រះអង្គម្ចាស់ នព្វរ័ត្ន នាខាងជើងវាល ព្រះមេរុ ហើយផ្កាភ្លើងក៏បានហើរមកឆាបឆេះដោយទាំង ព្រះមេរុ ដែលកំពុងសាងសង់នោះទៀត។ ដោយសារភ្លើង ឆេះខ្លាំងពេក ពួកខ្ញុំរាជការទាំងអស់ ពុំអាចពន្លត់ឈ្នះ ទើបធ្វើអោយព្រះមេរុនេះត្រូវភ្លើងឆាបឆេះអស់ទៅ។ ក្រោយមកព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្ដេចបាន ត្រាស់បង្គាប់ឲ្យសាងព្រះមេរុជាថ្មីម្តងទៀត ដោយមាន ទំហំធំជាងមុន ទំហំសសរ៤ហត្ថ មុខព្រះមេរុ ទំហំ២៥ ម៉ែត្រនិងកម្ពស់៦៥ម៉ែត្រពីខឿនដល់កំពូល ពាសដោយ សំពត់សរ បិតក្រដាសមាស ហើយរួចសម្រេចនៅពាក់ កណ្តាលឆ្នាំ១៨៨៣។ លុះដល់ថ្ងៃ៣១ កក្កដា ១៨៨៣ ព្រះបាទ នរោត្តម បរមទេវាវតា ស្តេចយាងព្រះរាជដំណើរ តាមព្រះទីនាំងនាវា ទៅកាន់ក្រុងឧត្តុង្គអតីតរាជធានី ចូលគាល់សម្តេចព្រះវររាជិនី បពិត្រព្រះនាម ប៉ែន ជាព្រះមាតា និងបានសូមយាងព្រះកោដ្ឋព្រះសព នៃ ១.សម្តេចព្រះមហេយ្យិកា ខត្តិយាវង្ស សិរីសេដ្ឋោវរោត្តម បរមវរាតុល្យ សកលមង្គលឧត្តមបរមបពិត្រ ព្រះនាម រស់ ជាអ្នកម្នាងនៃព្រះបាទនរាយណ៍រាជាអង្គអេង ដែលជាព្រះមាតានៃព្រះករុណា ព្រះបរមកោដ្ឋ។ លុះព្រះបាទហរិរក្សរាមាឥស្សាធិបតី ជាព្រះរាជបុត្រយាងឡើងសោយ រាជសម្បត្តិជាព្រះមហាក្សត្រ ក៏តាំងព្រះអង្គជាសម្ដេចព្រះវររាជិនី ខត្តិយាវង្ស សិរីសេដ្ឋោវរោត្តម បរមវរាតុល្យ សកលមង្គល បរមបពិត្រ។ លុះដល់ព្រះបាទនរោត្តម ជាព្រះរាជនត្តា(ចៅ) យាងឡើងសោយរាជ្យសម្បត្តិក៏តាំងជា សម្ដេចព្រះមហេយ្យិកា អោយកាន់តែខ្ពង់ខ្ពស់ថែមទៀត។ សម្តេចព្រះមហេយ្យិកា សោយព្រះពិរាល័យនៅខែកុម្ភៈ ឆ្នាំ១៨៦៦ ដោយព្រះជរាពាធ ត្រឹមព្រះជន្ម៩១ ព្រះវស្សានៅព្រះដំណាក់កំពង់ពោធិ៍តូច ខាងជើងភ្នំព្រះរាជទ្រព្យ។ ព្រះបរមសពត្រូវបានព្រះបាទនរោត្តមយាងមកតម្កល់ប្រារព្ធព្រះរាជពិធីបុណ្យនៅ ព្រះបរមរាជវាំងឧត្តុង្គ។ ២.សម្ដេចព្រះមាតុច្ឆា កម្ពុជាធិបតី ព្រះអនុរាជមាតរ សិរីសុន្ទរធម្មចារិនី មេតាសតល ហឬទ័យ អនោបម័យ បុញ្ញការកុសល ឧត្តមបរមបពិត្រ ជាព្រះរាជមាតាធំ នៃព្រះបាទ នរោត្តម ព្រះអង្គជាព្រះបិយោនៃព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គដួង មានងារជាសម្តេចព្រះបិយោព្រះបរមទេវធីតាអ្នកម៉ែនាង ពៅ និងជាព្រះជេដ្ឋាភគិនី(បងស្រី) នៃសម្ដេចព្រះវររាជិនី ប៉ែន ព្រះមាតាព្រះបាទ នរោត្តម។ សម្តេចព្រះមាតុច្ឆា បានយាងសោយព្រះពិរាល័យនៅខែ កុម្ភៈ ឆ្នាំ១៨៨៣ ដោយព្រះរោគាពាធ ក្នុព្រះជន្ម៧០វស្សា។ ៣.សម្ដេចព្រះភាគិនេយ្យាធំ ក្សត្រី ព្រះអង្គម៉ី ជាព្រះរាជ បុត្រីនៃព្រះបាទឧទ័យរាជាព្រះអង្គចន្ទ។ នៅឆ្នាំ១៨៣៤ ព្រះបាទអង្គចន្ទបានយាងចូលព្រះទិវង្គត ដោយគ្មានព្រះ បុត្រាស្នងរាជ្យ ពួកអណ្ណាមបានជ្រើសយកក្សត្រីអង្គម៉ី ជា មហាក្សត្រី គ្រប់គ្រងនគរកម្ពុជា ដែលកាលណោះប្រទេសយើងស្ថិតនៅក្រោមអំណាចរបស់អណ្ណាម ។ បន្ទាប់ពី ព្រះបាទអង្គដួង ស្ដេចដឹកនាំទ័ពបណ្តេញពួកយួនចេញ ហើយរាជាភិសេកជាព្រះមហាក្សត្ររួចមក ទ្រង់តាំងក្សត្រី អង្គម៉ី ជាព្រះភាគិនេយ្យា។ សម្តេចព្រះភាគិនេយ្យាសោយ ព្រះពិរាល័យ នៅឆ្នាំ១៨៧៥ ដោយភ្លើងរោល។ ៤.ព្រះសពព្រះអនុជក្សត្រី កេសរណី ជាព្រះអនុជរួមព្រះ មាតានៃព្រះករុណា ព្រះបាទ នរោត្តម។ ព្រមទាំងសព សម្តេចចៅហ៊្វា ហែម ជាព្រះបិតុលា នៃ ព្រះបាទ នរោត្តម ផងដែរ។ ព្រះសពទាំងនេះត្រូវបាន សម្តេចព្រះវររាជិនី ប៉ែន និងនាម៉ឺនសព្វមុខមន្ត្រី ហែតាម ព្រះទីនាំងនាវាមកកាន់ក្រុងចតុមុខមង្គល ភ្នំពេញ តាម ក្រោយព្រះបាទ នរោត្តម ដែលស្តេចយាងមកគង់ចាំមុន ហើយនោះ។ លុះថ្ងៃព្រហស្បតិ៍ ១៦ ខែសីហា ១៨៨៣ ព្រះបាទនរោត្តម មរមរាមទេវាវតា ទ្រង់ចាត់អោយរៀបចំ ក្បួនធំហែរព្រះបរមសពសម្តេចព្រះមហេយ្យិកា រស់ ជា ព្រះអយ្យិកា ដោយរាជរថមហាបុស្បុក តម្កល់ព្រះកោដ្ឋ មាស ចេញពីទីតម្កល់ព្រះសព រំកិលមកតម្កល់លើព្រះ មហាបញ្ចា៧ជាន់ ក្រោមព្រះមហាស្វេតច្ឆត្រ៥ជាន់ យ៉ាងអធិកអធមសមតាមព្រះយស ព្រមទាំងប្រារព្ធ ព្រះរាជពិធីបុណ្យបំពេញព្រះរាជកុសលចំនួន៧ថ្ងៃ រួចទើបថ្វាយ ព្រះភ្លើងព្រះបរមសព។ ថ្ងៃអង្គារ ២២ ខែសីហា រៀបចំដង្ហែរព្រះបរមសពសម្តេច ព្រះមាតុច្ឆា តាមក្បួនធំ បំពេញព្រះរាជកុសល៣ថ្ងៃ ទើបថ្វាយព្រះភ្លើងព្រះសព។ ថ្ងៃសុក្រ ២៥ ខែសីហា ដង្ហែរព្រះបរមសព សម្តេចព្រះភាគិនេយ្យា ក្សត្រីអង្គម៉ី និងព្រះបរមសពសម្តេចព្រះរាជមហេសី តារាករ តាមក្បួនធំ បំពេញព្រះរាជកុសល៣ថ្ងៃ រួចរៀបចំព្រះរាជពិធីព្រះរាជទានភ្លើងព្រះសព។ សម្ដេចក្រុមម៉ឺន សិរីអភិរក្សា ត្រូវជាព្រះអនុជនៃព្រះករុណា ជាអម្ចាស់ ទ្រង់ប្រឈួនចុកសៀតជាទម្ងន់នៅថ្ងៃ ទី២៥ ខែសីហានោះ ហើយបានសុគតនៅដំណាក់ខាងកើតព្រះ មេរុ ព្រះករុណាស្តេចសព្វព្រះទ័យឲ្យរៀបចំបុណ្យថ្វាយ ព្រះសពនៅទីនោះសិន ទើបដង្ហែរមកបូជាព្រះសព រួមគ្នា នឹងព្រះសពសម្តេចព្រះអនុជ ព្រះសពចៅហ៊្វា ហែម និង ព្រះសពព្រះញាតិដ៏ទៃទៀត នាទីព្រះមេរុតូចខាងជើងមេរុធំ នៅក្នុងថ្ងៃតែ១ តែម្តង។ ព្រះរាជបវេណីដ៏ថ្កើងថ្កាននៃព្រះមហាក្សត្រ ព្រះរាជវង្សា នុវង្សខ្មែរ ដែលមាន និងប្រារព្ធឡើងតាំងពីបុរាណសម័យ គឺបានបង្ហាញពីអត្តសញ្ញាណ ទំនៀមទំលាប់ប្រពៃណី ជាតិខ្មែរយើង។
ឯកសារយោង
[កែប្រែ]- ↑ ทิพากรวงศมหาโกษาธิบดี (ขำ บุนนาค), เจ้าพระยา. "พระราชพงศาวดารกรุงรัตนโกสินทร์ รัชกาลที่ 1 (83. สมเด็จพระนารายณ์รามาธิบดีพระเจ้ากรุงกัมพูชาพิราลัย)". วชิรญาณ. Retrieved ១៧ ខែមេសា ២០២១.
{{cite web}}: Check date values in:|accessdate=(help)
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- វីរនារីខ្មែរ
- ព្រះបរមរាជវាំងខ្មែរ
- រាជធានីឧដុង្គមានជ័យ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សម្តេចព្រះមហេយ្យិកា ខត្តិយាវង្ស សិរីសេដ្ឋោវរោត្តម |