អង្គដួង

ពីវិគីភីឌា
Jump to navigation Jump to search
ដួង
ព្រះចៅក្រុងកម្ពុជា

ព្រះមហាក្សត្រកម្ពុជា
រជ្ជកាល ១៨៤៨ – ១៨៦០
អង្គមុន អង្គម៉ី
អង្គក្រោយ នរោត្តម
រាជបច្ឆាញាតិ
នរោត្តម
ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិ
ស៊ីវត្ថា
បិតា អង្គអេង
ប្រសូត ១២ មិថុនា ១៧៩៦
ភ្នំឧដុង្គ
សុគត ១៩ តុលា ១៨៦០
ភ្នំឧដុង្គ
សាសនា ថេរវាទ

ហរិរក្សរាមាឥស្សរាធិបតី (១២ មិថុនា ១៧៩៦ - ១៩ តុលា ១៨៦០)ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណចក្រកម្ពុជា​ពីគ.ស. ១៨៤៨ ដល់ គ.ស. ១៨៦០

នៅពេលដែលព្រះអង្គឡើងសោយរាជ្យ ព្រះអង្គបានទទួលព្រះបរមងារថា "ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គដួង"។

ចំណែកឯព្រះនាមក្នុងរាជ្យគឺ "ព្រះករុណា ព្រះ​បាទ​សម្តេច​ ព្រះហរិរក្សរាមាមហាឥស្សាធិបតីស្រីសុរិយាបរមធ្មិស្សា វរបរមសុរិន្រ្ទាភូវណៃមហាចក្រពត្តិពិសេនាសាធិបាឥស្សរាកម្ពុជរាជាណាចក្រ ឧភតោសុជាតិវរ្ម័ន តម្រង់កម្ពុជា មហាប្រទេសសុរិយាណាចក្រភូមិន្ទរាជវិវឌ្ឍន៍ អធិរាជរាមាមហាកាមារដ្ឋធិបាតនរិន្រ្ទារាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិបតី"។

អក្សរសិល្ប៍នៅឯក្រុងសៀម[កែប្រែ]

នៅឆ្នាំ១៨១៤ ស្តេច អង្គដួងគឺជាករីនិពន្ធដ៏ប៉ិនប្រសព្វទាំងផ្នែកកំណាព្យ និងអក្សរសិល្ប៌ខ្មែរនៅឯក្រុងទេព(បាងកក)។ ទ្រង់បានបកប្រែអក្សរសិល្ប៌ខ្មែររឿង ព្រះវរវង្ស និងសូរិ្យវង្ស ទៅជាភាសាសៀមសម្រាប់ជាកាដូរថ្ងៃខួបកំណើតរបស់រាជ្យទាយាទ មង្គទ នៃព្រះរាជាណាចក្រសៀម។ នៅឆ្នាំ១៨៤៣ ស្តេចអង្គដួងបានឡើងសោយរាជ្យជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ហើយត្រឡប់មកក្រុងឧត្តុង្គវិញ។

ប្រវត្តិ[កែប្រែ]

ទំព័រគំរូ:ព័ត៌មានបន្ថែម កម្ពុជាក្នុងអំឡុងរាជ្យស្តេចអង្គដួង គឺកំពុងមានគ្រោះដោយសារការព្យាយាមលេបត្របាក់ដោយប្រទេសជិតខាងដ៏ខ្លាំងក្លារពីរគឺ វៀតណាម និងសៀម។ ដើម្បីការពារកម្ពុជាពីការលេបត្របាក់នេះ ស្តេចអង្គដួងបានលួចលាក់ទាក់ទងនឹងពួកអាជ្ញាធរបារាំងដែលបានមកដល់តំបន់អាស៊ីសម្រាប់ការការពារ។ ទង្វើររបស់ស្តេចអង្គដួងបានត្រួសត្រាយផ្លូវដល់បារាំងសម្រាប់ការបង្កើតឲមានអាណានិគមន៍ ក្រោមរូបភាពជាអាណាព្យាបាលក្នុងប្រទេសនេះនៅឆ្នាំ១៨៦៣ ដែលបានអូសបន្លាយរហូតដល់៩០ឆ្នាំ។ ព្រះបាទអង្គដួងគឺជាអ្នកដែលទទួលខុសត្រូវចំពោះការដាក់អាណានិគមន៍របស់បារាំងនៅកម្ពុជា ប៉ុន្តែទ្រង់បានសោយទីវង្គត់៣ឆ្នាំមុនពេលដែលកិច្ចការនេះសម្រេច ដោយទុកឲបុត្ររបស់ទ្រង់ព្រះនាម ព្រះបាទនរោត្តមជាអ្នកបន្តវេន។

វានៅតែជាការវែកញ៉ែកនៅឡើយចំពោះព្រះបញ្ញាញាណនៃទង្វើររបស់ទ្រង់។ ប៉ុន្តែទោះជាយ៉ាងណាបើយើងសង្កេតមើលទិដ្ឋភាពខណៈនោះព្រះអង្គគឺច្បាស់ជាបានសម្រេចចិត្តបានត្រឹមត្រូវ ចាប់តាំងពីប្រពៃណីវប្បធម៌របស់ខ្មែរដែលមានតាំងពីបុរាណកាលត្រូវបានរាំងខ្ទប់ដោយការគំរាមកំហែងពីសំណាក់ប្រទេសជិតខាងយួន និងសៀមដែលកំពុងប្រកួតប្រជែងកំណាចគ្នាដើម្បីគ្រប់គ្រងកម្ពុជាទាំងមូល។ ដោយវិស័យការពារជាតិរបស់កម្ពុជានៅមានកម្រិតមិនអាចការពារខ្លួនពីមហិចតារបស់ប្រទេសធំៗទាំងពីរខាងលើដែលកំពុងតែចាក់គ្រិះ និងរីកដុះដាល់យ៉ាងរ៉ឹងម៉ាំរួចទៅហើយក្នុងតំបន់នេះ ការពឹងពាក់កងទ័ពបារាំងគឺអាចជួយឲកម្ពុជាមានសុវត្ថិភាពផុតពីការឈ្លានពានរបស់ប្រទេសទាំងពីរនេះបាន។ បើទោះជាការស្ថិតក្រោមអាណាព្យាបាលបារាំងអាចធ្វើឲកម្ពុជាខ្លួនឯងបាត់បង់ឯករាជ្យភាពទៅឲបារាំងគ្រប់គ្រងទៅតាមប្រព័ន្ធរបស់បាំរាំងនាំឲប្រជាជនខ្មែររស់ក្រោមការគៀបសង្គត់ដោយរដ្ឋបាលនោះក្តី ក៏បច្ចុប្បន្នយើងឃើញថាឥទ្ធិពលរបស់រដ្ឋបាលនេះបានធ្វើឲកម្ពុជាក្លាយជានីតិរដ្ឋមួយ ដែលមានអត្តសញ្ញាណច្បាស់លាស់ មានប្រពៃណីវប្បធម៌របៀបជីវិតមួយដាច់ដោយឡែកពីសៀម និងយួនដោយពុំនោះសោតកម្ពុជាអាចត្រឹមជារដ្ឋបាលមួយឋិតក្នុងរង្វង់ដែនសីមារបស់ប្រទេសថៃ ឫវៀតណាមតែប៉ុណ្ណោះ។

វិចិត្រសាល[កែប្រែ]

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]


តំណភ្ជាប់ខាងក្រៅ[កែប្រែ]