Jump to content

ប្រពៃណីកោរជុក

ពីវិគីភីឌា

ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសំរាប់ក្មេងរៀបនិងពេញវ័យ។ ពិធីកោរជុកជាឈ្មោះផ្លូវការ តែតាមពាក្យសាមញ្ញគេហៅថា ពិធីកោរសក់ ឬកោរកំប៉ោយដែលក្មេងប្រុសស្រីទុកលើក្បាលតាំងពីអាយុ ៣ឆ្នាំ រហូតដល់ធំទើបកាត់ជុកនោះ។

ប្រវត្តិនៃពិធីកោរជុក

[កែប្រែ]

ពិធីកោរជុក ជាទំនៀមទំលាប់ខ្មែរដ៏សំខាន់មួយ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ទំនៀមទំលាប់នេះមានឬសគល់តាំងពីសម័យដែលខ្មែរកាន់ព្រហ្មញ្ញសាសនាមកម្លេះ។ តួយ៉ាងនៅលើព្រះវិហារវត្តបូព៌ គេឃើញមានរូបគំនូរ រឿងរាមកេរិ៍្ត ដែលក្នុងនោះ ពាលីបានពអង្គទទៅលើតាបសឫសីកោរជុកនៅក្នុងពិធីមួយ។

នៅសម័យមុន ទំនៀមទំលាប់កោរជុកព្រះញាតិវង្សប្រហែលជាមានទូទៅពុំអាក់ខានឡើយ។ ជាក់ស្តែងនៅដើមសតវត្សទី២០ ពិធីកោរជុកនៃព្រះអង្គម្ចាស់ចន្ទលេខា (ព្រះរាជបុត្រនៃព្រះបាទនរោត្តម) មានសភាពអធិអធមណាស់ ពោលគឺមានរយៈពេល៧ថ្ងៃឯណោះ។ នាពេលបច្ចុប្បន្ន ពិធីកោរជុកនេះស្ទើរតែវិនាសបាត់បង់ទៅហើយ ព្រោះគេឃើញមានរៀបចំម្តងម្កាលនៅតាមនិគមជនបទខ្លះៗប៉ុន្នោះ ដូចជានៅតាមភូមិខ្លះនៅតំបន់អង្គរក្នុងខេត្តសៀមរាប និងភាគខាថជើង ឬភាគពាយព្យនៃប្រទេស។