ប្រវត្តិជោគជ័យរបស់អាស៊ាន
'''ប្រវត្តិជោគជ័យរបស់អាស៊ាន'''
ប្រវត្តិជោគជ័យរបស់អាស៊ាន
[កែប្រែ]
តើបណ្តារដ្ឋអាស៊ីអគ្នេយ៍ខ្លាំងៗទាំងអស់ ហើយនិងទំរង់នៃកិច្ចសហប្រតិបត្តិការអន្តររដ្ឋក្នុងតំបន់ក៏ថ្មី ហើយ ប្លែក ដែលបណ្តាប្រទេសអាស៊ីអគ្នេយ៍ទាំងទ្បាយបានចាប់ផ្តើមបន្តអនុវត្តនៅក្នុងទសវត្សឆ្នាំ ១៩៦០ នោះ ស្របទៅនឹង ទស្សនៈមូលធននិយមសេរី ដែលបានកកើតទ្បើង និង រីកចំរើនដោយគ្មានឧបសគ្គរារាំងនៅក្នុងពិភពសម័យក្រោយ សង្គ្រាមត្រជាក់ដែរឬទេ ? នៅក្នុងឆ្នាំ ១៩៦៧ ប្រទេសដែលមិនមែនជាប្រទេសសង្គមនិយមចំនួនប្រាំ ដែលមាន ដូចជា ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសសាំងហ្គាពួរ និង ប្រទេសម៉ាទ្បេស៊ី បានរួមគ្នាបង្កើតនូវសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ដែលហៅកាត់ថា “អាស៊ាន” ទ្បើង។ នៅក្នុងទស្សនៈរបស់រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ីនាពេលនោះ អាស៊ានត្រូវបានបង្កើតជាសម្ព័ន្ធក្នុងតំបន់មួយ ដែលអាចជួយការពារពីចក្រពត្តិនិយមទាំង ផ្នែកសេដ្ឋកិច្ច នយោបាយ និង សង្គម មកលើតំបន់អាស៊ីអគ្នេយ៍ របស់ “ពួកស្បែកលឿង” (ជនជាតិចិន) និង “ពួកស្បែកស” (ជនជាតិបស្ចិមប្រទេស) និង ថែមទាំងថែរក្សា អោយបាននូវទស្សនៈជាតិនិយម ក្នុងចំណោម ជនជាតិផ្សេងៗនៅក្នុងតំបន់អាស៊ីអគ្នេយ៍ផ្ទាល់តាមរយៈកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ដ៏ប្រសើរ ។
អាស៊ានត្រូវបានបង្កើតទ្បើងក្នុងទំរង់មួយមិនច្បាស់តាំងពីដើមដំបូងមកម៉្លេះ ។ វារួមមានទាំងប្រទេសតូចៗ ដែលមានការរីកចំរើនជឿនលឿន ដូចជាប្រទេសសាំងហ្គាពួរ (និងប៊្រុយណេ ដែលបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ ១៩៨៤) ជាដើម ដែលមិនសូវមានការព្រួយបារម្ភពីពាណិជ្ជកម្មសេរីក្នុងតំបន់ ហើយនិង រួមទាំងប្រទេស ក្រីក្រ ដែលមានផ្ទៃដីធំៗ ដូចជា ប្រទេសឥណ្ឌូនេស៊ីជាដើម ដែលមានលទ្ធភាពមិនជាក់ច្បាស់ក្នុងការបង្រួបបង្រួម នយោបាយ និង សេដ្ឋកិច្ចជាតិរបស់ខ្លួន ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏អាស៊ានបានក្លាយជាជោគជ័យមួយដ៏ធំធេង ដែលបណ្តាប្រទេសផ្សេងៗក្រៅតំបន់អាស៊ីអគ្នេយ្ន៍មិនអាចមិនសរសើរមិនបាន ។ អាស៊ានមិនត្រឹមតែបានជួយ បញ្ចប់នូវ “ការប្រឈមមុខដាក់គ្នា” រវាងប្រទេសម៉ាទ្បេស៊ី និង ប្រទេសឥណ្ឌូនេស៊ី នាទសវត្សឆ្នាំ ១៩៦០ ប៉ុណ្ណោះ ទេ (ដែលនេះគឺជាគោលបំណងមួយ ក្នុងចំណោមគោលបំណងដើមដំបូងផ្សេងៗទៀតរបស់អាស៊ាន) ប៉ុន្តែថែមទាំងបានជួយផ្សះផ្សារអោយត្រូវរូវគ្នាចំពោះសត្រូវពីមុនៗមក ដូចជា ប្រទេសថៃ និង ប្រទេសវៀតណាម (ដែល ប្រទេសវៀតណាមបានចូលជាសមាជិកអាស៊ាននៅក្នុងឆ្នាំ ១៩៩៥) និង ជាងនេះទៅទៀត បានជួយបន្ធូរបន្ថយនូវ ស្ថានការណ៍ដ៏តឹងតែងក្នុងចំណោមប្រទេសម៉ាទ្បេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន ចំពោះតំបន់ បូណេអូ (Borneo) ទៀតផង ។ នៅក្នុងឆ្នាំ ២០០៣ អាស៊ានក៏ទំនងជាបានជួយដោះស្រាយនូវបញ្ហាប្រទូស្តរាយផ្នែកសិទ្ធិមនុស្ស នៅក្នុង ប្រទេសមីយ៉ាន់ម៉ា ដែលប្រទេសនេះ បានចូលជាសមាជិកអាស៊ាននៅក្នុងឆ្នាំ ១៩៩៧ ផងដែរ ។ មកទល់នឹងការ ប្រារឰទ្បើងនូវពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួនលើកទី ១៣ អាស៊ានបានក្លាយជាអង្គការក្នុងតំបន់មួយ ដែលបានទទួល ជោគជ័យដ៏ធំធេងនៅក្រៅពិភពបស្ចិមប្រទេស ។ អាស៊ានមានប្រជាជនប្រហែលជាពាក់កណ្តាលមួយពាន់លាននាក់ ។ អាស៊ានគឺជាប្លុកពាណិជ្ជកម្មធំបំផុតទី ៤ លើពិភពលោក ។ ហើយអាស៊ានបានរួមបញ្ចូលប្រទេសទាំងអស់នៅក្នុង តំបន់អាស៊ីអគ្នេយ៍ លើកលែងតែប្រទេសកម្ពុជា ដែលជាចុងក្រោយ ប្រទេសកម្ពុជាបានក្លាយជាសមាជិកទី ១០ (នៅក្នុងឆ្នាំ ១៩៩៩) ដោយបានបង្កើតអោយមាននូវនិមិត្តសញ្ញានៃអង្គការអាស៊ាន ដែលមានរូបកួរស្រូវចំនួន ១០ ជាតំណាងទ្បើង ។
សំរាប់ជ្រុងមួយនៃពិភពលោក អាស៊ានមិនត្រឹមតែក្រជាងសហគមអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងខ្វះនូវលក្ខណៈ សម្បត្តិនៃវប្បធម៌សាសនា និង មរតកដែលជាច្បាប់រួមមួយ ដែលសហគមអឺរ៉ុបមាន ហើយដោយសារកត្តាទាំងនេះ ហើយ ដែលបណ្តាលអោយអាស៊ានមិនអាចសំរេចបាននូវជោគជ័យដ៏ល្អឥតខ្ចោះមួយបាននោះ ។ បណ្តាប្រទេស អាស៊ីអគ្នេយ៍ទាំងទ្បាយមិនសូវយល់ពីតំលៃនៃការសំរេចបាននូវជោគជ័យទាំងនេះទេ ។ នៅក្នុងឆ្នាំ ១៩៩៥ នៅ ពេលអ្នកបំរើជនជាតិហ្វីលីពីនឈ្មោះ ហ្វទ្បរ៍ ខឹនថេមផ្លេសឹន (Flor Contemplacion) ដែលត្រូវបានគេចងក សម្លាប់ដោយខុសច្បាប់ នៅក្នុងប្រទេសសាំងហ្គាពួរ និង ត្រូវបានគេធ្វើបុណ្យសពជាសាធារណៈយ៉ាងអធិកអធម នៅក្នុងប្រទេសហ្វីលីពីន ហើយថែមទាំងធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទូរទស្សន៍ជាតិផងនោះ បានសរបញ្ចាក់ អោយឃើញពីភាពទុកសោកអាណិតអាសូរដ៏ធំធេងមួយ ចំពោះជីវិតដ៏លំបាករបស់នាង និង កម្មករអន្តោប្រវេសន៍ ជនជាតិហ្វីលីពីនដទៃទៀត ដែលធ្លាប់បានជួបប្រទះ ។ ហើយករណីនេះដែរ គេក៏អាចធ្វើការប្រៀបធៀបនៅនឹងពិធី បុណ្យសពជាសាធារណៈដ៏គួរអោយសោកសង្រេងមួយ ដែលត្រូវបានគេប្រារឰធ្វើទ្បើងនៅក្នុងប្រទេសអង់គ្លេស នៅក្នុងដំណាក់កាលដំបូងនៃការធ្វើបដិវត្តន៍ឧស្សាហកម្ម ចំពោះក្រុមកម្មករដែលត្រូវបានគេសម្លាប់ ដោយសារមូល ហេតុមកពីពួកគេគ្មានជំនាញបច្ចេកវិទ្យាទំនើប ហើយបានធ្វើការបះបោរប្រឆាំងទៅនឹងបច្ចេកវិទ្យាទំនើបដោយការ បំផ្លាញចោលនូវគ្រឿងម៉ាស៊ីនផ្សេងៗនៅក្នុងរោងចក្រ ។
ក្នុងចំណោមអ្នកសារពត៌មានឆ្នើមៗទាំងទ្បាយ លោក ម៉ុចឆ៍ថា លូប៊ីស (Mochtar Lubis) ដែលជាអ្នក សារពត៌មានមានដើមកំណើតមកពីកោះស៊ូម៉ាត្រា បានធ្វើការរិៈគន់នៅក្នុងសៀវភៅ “ស្ថានការណ៍ដ៏តឹងតែងរបស់ ប្រទេសឥណ្ឌូនេស៊ី” ដែលលក់ដាច់បំផុតមួយរបស់លោក ថា ទំនើបនីយកម្មគឺជាអបីជំនឿថ្មីមួយរបស់ប្រទេស ឥណ្ឌូនេស៊ី ដែលពោរពេញទៅដោយអាគម និង មន្តគាថាផ្សេងៗ ហើយមានតែមនុស្សដែលជា “អ្នកបង្កើតនូវនិមិត្ត សញ្ញាដែលមានជំនាញច្បាស់លាស់” ប៉ុណ្ណោះ ដែលអាចបង្កើតវាទ្បើងបាន ។ ប៉ុន្តែ ភាពខុសគ្នារវាងទស្សនៈនេះ ហើយនិង ទស្សនៈចាស់របស់លោកសាស្ត្រាចារ្យ បូអេកឃ៍ (Boeke) ដែលបានលើកទ្បើងថា ប្រទេសឥណ្ឌូនេស៊ី មិនអាចធ្វើទំនើបកម្មបាន ពីព្រោះតែបណ្តាលមកពីវប្បធម៌ចង់បាននូវសេរីភាពតាំងពីបុរមបុរាណមកនោះ គឺជាការ វាស់ស្ទង់មួយអំពីថាតើ ចាប់តាំងពីទទួលបានឯករាជ្យមក ប្រទេសឥណ្ឌូនេស៊ី និង ភាគច្រើននៃបណ្តាប្រទេសអាស៊ី អគ្នេយ៍ផ្សេងៗទៀត បានធ្វើដំណើរឆ្ងាយប៉ុណ្ណាហើយ តែប៉ុណ្ណោះ ។
ឯកសារយោង
[កែប្រែ]ដកស្រង់ពីឯកសារបង្រៀនស្តីពី ប្រវត្តិអាស៊ានដោយ [https://web.archive.org/web/20110722010800/http://www.garudapura.4t.com/ Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន. ថា លាងអាង] [https://web.archive.org/web/20081204005151/http://www.rupp.edu.kh/fssh/history/history.php Archived 2008-12-04 at the វេយប៊ែខ ម៉ាស៊ីន. ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា] សាកលវិទ្យាល័យភូមិន្ទភំពេញ។