Jump to content

ប្រវត្តិរទេះគោខ្មែរ

ពីវិគីភីឌា

វត្តមាននៃរទេះគោត្រូវបានគូសបញ្ជាក់់ក្នុង ប្រទេសឥណ្ឌា នាសម័យវេទនិយមគឺរវាង ១៧០០ឆ្នាំ និង៧០០ឆ្នាំមុនគ្រឹស្តសករាជតាមរយៈ ឯកសារជាសំណេរដោយដៃមួយ ចំនួនដូចជាគម្ពីរមនោគមវិជ្ជា សាសនា និងក្បួនបចេ្ចកទេសឬ ក្បួនសង្រ្គាមសាស្រ្តជាដើម។ នៅក្នុងប្រទេសឥណ្ឌានាសម័យនោះគេឃើញមានរទេះគោពីរប្រភេទ គឺរទេះ គោ សម្រាប់ដឹកជញ្ជូននិង រទេះ សេះសម្រាប់ធ្វើសឹកសង្រ្គាម។ រទេះទាំងពីរប្រភេទនេះ ត្រូវបានគេឆ្លាក់នៅលើថ្មចាប់តាំងពីឆ្នាំ១២៥ នៃគ្រឹស្តសករាជមក។

លោកបណ្ឌិ ត មីសែល ត្រាណេ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌‌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ឲ្យដឹងថា : យោងតាមលក្ខណសម្បតិ្តរទេះរបស់ប្រទេសឥណ្ឌាគឺ ទម្រង់នៃរទេះបានផ្លាស់ប្តូរ តាមយុគសម័យនិមួយៗ ដែលគ្រាន់តែនៅប្រើកង់ពីរដូចគ្នានាសម័យបុព្វកាល ។ ស្ថិតក្រោមឥទ្ធិពលវប្បធម៌‌ឥណ្ឌានេះហើយ ដែលនាំឲ្យ ជនជាតិ ខែ្មរក្នុងអាណាចក្រនគរភ្នំបានខ្ចីយានជំនិះពីពួកឥណ្ឌាចាប់តាំងពី សតវត្ស រ៍ទី១នៃគ្រឹស្តសករាជមកម៉េ្លះ ។ ដោយមានការនិយមពីជនជាតិខែ្មរ ដែលចំនួនភាគច្រើន ជាកសិករនោះបានជាការប្រើរទេះគោ ឬក្របី ត្រូវបានផ្តើមឡើងចាប់តាំងពីសតវត្សទី១ នៃគ្រឹស្តសករាជ និងត្រូវបានបន្តរហូតដល់បច្ចុប្បន្ន ។

លោកអនុរដ្ឋលេខាធិការ បានឲ្យដឹងបន្តថា : នាសម័យបុរេអង្គរក៏ដូចជា សម័យអង្គរដែរ រទេះគោខែ្មរបានបំពេញតួនាទីយ៉ាងសំខាន់បំផុតក្នុងសង្គមខែ្មរ។ រទេះគោនេះមិន ត្រឹមតែក្នុងការដឹកជញ្ជូន និងសង្គមកិច្ចប៉ុណ្ណោះទេតែថែមទាំងមានការពាក់ព័ន្ធទៅ នឹងវិស័យជំនឿសាសនា ផងដែរ។ តាមរយៈចម្លាក់ ប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ នៃគ្រឹស្តសករាជ យើងឃើញយ៉ាងច្បាស់ថារទេះសេះ ដែល ព្រះបាទសុរិយាវរ្ម័នទី2 គង់ប្រថាប់ពីលើនោះគឺ ជាសញ្ញាណតំណាងនូវព្រះ អាទិត្យ ឬព្រះ សុរិយា ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់។ ម៉្យាងទៀតការសមែ្តងក្បួនទ័ពដូចជាក្នុងរឿងរាមកេរ មហាភាតរ ឬក៏ក្នុងជាតក បែបពុទ្ធនិយមជាដើម គេក៏បានឃើញការ និយម រទេះគោនេះដែរ។

លោកបណ្ឌិត មីសែល ត្រាណេ បានមានប្រសាសន៍ឲ្យដឹងបន្តថារទេះគោ និងរទេះសេះជនជាតិខែ្មរ មានការពេញនិយមក្នុង ជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ មកនេះ បើតាមការពិនិត្យលើវិស័យបដិមាសាស្រ្តបុរាណ។ ការស្រាវជ្រាវខាងបុរាណវិជ្ជាបានបញ្ជាក់ឲ្យដឹង ថា : ក្នុងវប្បធម៌‌ខែ្មរបែបព្រាហ្មសាសនា កងរទេះ ឬកងចក្រគឺអាវុធដ៏ ស័ក្តិសិទ្ធិរបស់ព្រះនារាយណ៍។ ព្រោះកងនេះជាសញ្ញាណតំណាងនូវពេលវេលា ដូចជាខែនិងរដូវដែលមានក្នុងមួយឆ្នាំ ឬក៏ចំនួនថៃ្ងទាំង ៣៦៥ថៃ្ងផងដែរ។ ហើយចក្រក៏ជា អាវុធរបស់សេ្តចចក្រវាលទៀតផង។


ឯកសារយោង

[កែប្រែ]

ដកស្រង់ចេញពីកាសែតរស្មីកម្ពុជាច្បាប់ចេញផ្សាយឆ្នាំទី១១លេខ៣១៧៩ ថៃ្ង ព្រហស្បតិ៏ ទី០២ ខែតុលា ឆ្នាំ២០០៣។