ប្រវត្តិសិល្បៈភាពយន្តខ្មែរ
ឯកសារ:Khmer film2.jpg |
ប្រវត្តិភាពយន្តខ្មែរសង្ខេប
[កែប្រែ]សិល្បៈភាពយន្តគឺជាសិល្បៈទី៧នៃប្រភេទសិល្បៈខ្មែរ។ប្រវត្តិនៃការដាក់បញ្ចាំងភាពយន្តនៅក្នុងស្រុកខ្មែរគឺមានតាំងពីដើមស.វទី២០មកម្ល៉េះ។ជាក់ស្ដែងនៅឆ្នាំ១៩០៩មានការសម្ភាសន៍រោងភាពយន្តមួយនៅទីក្រុងភ្នំពេញឈ្មោះថារោងភាពយន្ត Brignon ដែលមានទីតាំងស្ថិតនៅម្ដុំមាត់ទន្លេ។កាលពីសម័យនោះគេនិយមបញ្ចាំងភាពយន្តបរទេសដូចជាបារាំង អាមេរិកាំង ចិន ឥណ្ឌា ជាដើម។លុះមកដល់ចុងទ.វទី៤០ សម្ដេចព្រះបាទនរោត្តមសីហនុបានចាប់ផ្ដើមថតកុនខ្លីៗដោយប្រើហ្វីល១៦មីល្លីម៉ែត្រ។ ក្រោយមកនៅទ.វទី៥០ ផលិតករភាពយន្តក៏ចាប់កើតមានឡើងដែលគេចែកជាបីក្រុមគឺ៖
- ក្រុមដែលបានទៅរៀនបច្ចេកទេសថតភាពយន្តនៅប្រទេសបារាំងមានដូចជាលោករឿម សុផុន និង លោកអៀវ បណ្ណាការ ជាដើម។
- ក្រុមដែលទទួលការបណ្ដុះបណ្ដាលពីការិយាល័យឃោសនាអាមេរិកាំង(the United States Information Service)ហៅកាត់ថាអ៊ុយស៊ីស(USIS) មានដូចជាលោក ស៊ុន ប៊ុនលី ជាដើម។
- ក្រុមដែលមិនបានទៅរៀនសូត្រនៅសាលាកុនតែចាប់អារម្មណ៍ក្នុងការសាកល្បងថតខ្សែភាពយន្តដោយខ្លួនឯងមានដូចជាលោកលី ប៊ុនយីម និងលោកអ៊ី វ៉ុងហែម ជាដើម។
នៅក្នុងអំឡុងទសវត្សរ៍ទី៦០និងដើមទសវត្សរ៍ទី៧០ វិស័យភាពយន្តខ្មែរបានវិវឌ្ឍរីកចំរើនឈានដល់កម្រិតកំពូល។ នាសម័យនោះ ប្រទេសយើងសំបូរដោយអ្នកដឹកនាំភាពយន្ត តារាភាពយន្តពោរពេញដោយទេពកោសល្យសិល្បៈហើយបានរួមសហការគ្នាផលិតជាខ្សែភាពយន្តរាប់រយរឿងបម្រើអារម្មណ៍មហាជនគ្រប់ស្រទាប់ទូទាំងប្រទេស។
រោងភាពយន្តខ្មែរ
[កែប្រែ]នៅក្នុងទ.វទី៦០និងដើមទ.វទី៧០ ពេលដែលវិស័យភាពយន្តខ្មែរកំពុងមានសន្ទុះរីកចំរើនជាលំដាប់ រោងភាពយន្តបានកើតឡើងរីកដុះដាលជាបន្តបន្ទាប់និងមានដំណើរការដាក់បញ្ចាំងខ្សែភាពយន្តជាហូរហែនៅក្នុងទីក្រុងនិងតាមបណ្ដាខេត្តនានាទូទាំងប្រទេសដូចជាខេត្តកណ្ដាល,ខេត្តកំពង់ចាម,ខេត្តបាត់ដំបង,ខេត្តកំពតជាដើម។ ដោយឡែក នៅទីក្រុងភ្នំពេញមានចំនួនរោងភាពយន្តរហូតដល់ទៅ៣៣រោង ក្នុងនោះរួមមានជាអាទិ៍៖
- រោងភាពយន្តបូកគោ
- រោងភាពយន្តលុច្ស
- រោងភាពយន្តកាពីតូល
- រោងភាពយន្តភ្នំពេជ្រ
- រោងភាពយន្តព្រហ្មបាយ័ន
- រោងភាពយន្តចេនឡា (រោងភាពយន្តរដ្ឋ)
- រោងភាពយន្តហេមជាតិ
- រោងភាពយន្តសូរិយា
- រោងភាពយន្តគិរីរម្យ
- រោងភាពយន្តម្កុដពេជ្រ
- រោងភាពយន្តអេឌែន
- រោងភាពយន្តវិមានទិព្វ
- រោងភាពយន្តប្រាសាទពេជ្រ
- រោងភាពយន្តកំពូលពេជ្រ
- រោងភាពយន្តអង្គរ
- រោងភាពយន្តសរព្រហ្មមាស
- រោងភាពយន្តមេគង្គ
- រោងភាពយន្តមនោរម្យ
- រោងភាពយន្តហាវ៉ៃ
- រោងភាពយន្តភ្នំពេញ
- រោងភាពយន្តឋានសួគ៌
- រោងភាពយន្តតារាថ្មី
- រោងភាពយន្តម៉ាហ្សេស្ទិច(Majestic)
- រោងភាពយន្តតារា(CinéStar)
-
រោងភាពយន្តព្រហ្មបាយ័ន ឆ្នាំ១៩៥៨
-
រោងភាពយន្តអេឌែន ឆ្នាំ១៩៦១
-
រោងភាពយន្តអង្គរ
-
រោងភាពយន្តគិរីរម្យ សម្ពោធដាក់បញ្ចាំងរឿងប្រជាកុមារ
-
អតីតរោងភាពយន្តម្កុដពេជ្រ ក្នុងទ.វទី៩០
-
អតីតរោងភាពយន្តហេមជាតិ ឆ្នាំ២០០៨
-
អតីតរោងភាពយន្តចេនឡា
-
អតីតរោងភាពយន្តកាពីតូល
-
រោងភាពយន្តលុច្ស
-
អតីតរោងភាពយន្តបូកគោ
-
អតីតរោងភាពយន្តវិមានទិព្វ
ផលិតកម្មភាពយន្ត
[កែប្រែ]- ផលិតកម្មរន្ទះពេជ្រភាពយន្ត ចាងហ្វាងផលិតកម្មលោកលី ប៊ុនយីម
- ផលិតកម្មបក្សីឋានសួគ៌ភាពយន្ត ចាងហ្វាងផលិតកម្មលោកអ៊ី វ៉ុងហែម
- ផលិតកម្មតារារ័ត្នភាពយន្ត ចាងហ្វាងផលិតកម្មលោកទា លឹមគុណ
- ផលិតកម្មឥន្ទ្រទេវីភាពយន្ត ចាងហ្វាងផលិតកម្មលោកប៊ីវ ឆៃលាង
- ផលិតកម្មវណ្ណច័ន្ទភាពយន្ត ចាងហ្វាងផលិតកម្មអ្នកស្រីវណ្ណច័ន្ទ
- ផលិតកម្មហេមពាន្តភាពយន្ត ចាងហ្វាងផលិតកម្មលោកលី យូស្រ៊ាង
- ផលិតកម្មព្រះខ័នពេជ្រភាពយន្ត ចាងហ្វាងផលិតកម្មលោកលី វ៉ា
- ផលិតកម្មកងចក្រភាពយន្ត ចាងហ្វាងផលិតកម្មលោកអ៊ួង កន្ធន់
- ផលិតកម្មប្រាសាទកែវភាពយន្ត ចាងហ្វាងផលិតកម្មលោកឡុង ស៊ីដេត
- ផលិតកម្មនាគព័ន្ធភាពយន្ត ចាងហ្វាងផលិតកម្មលោកស៊ុន ប៊ុនលី
- ផលិតកម្មសុរិយាភាពយន្ត ចាងហ្វាងផលិតកម្មលោកឡាយ ងួនហេង
- ផលិតកម្មសុវណ្ណគិរីភាពយន្ត ចាងហ្វាងផលិតកម្មលោកហ៊ុយ គឹង
- ផលិតកម្មកងពេជ្រភាពយន្ត ចាងហ្វាងផលិតកម្មលោកឈា នុក
- ផលិតកម្មអប្សរាភាពយន្ត ចាងហ្វាងផលិតកម្មលោកលី សុងហេង
- ផលិតកម្មវិមានរដ្ឋភាពយន្ត ចាងហ្វាងផលិតកម្មលោកឈួន ឆៃ
- ផលិតកម្មប្រាសាទមាសភាពយន្ត ចាងហ្វាងផលិតកម្មលោកសារ៉ាវុធ
- ផលិតកម្មច័ន្ទណារីភាពយន្ត ចាងហ្វាងផលិតកម្មអ្នកស្រីច័ន្ទ ណារី
- ផលិតកម្មកណ្ដឹងមាសភាពយន្ត ចាងហ្វាងផលិតកម្មលោកណុប ណែម
- ផលិតកម្មពិស្ណុការភាពយន្ត ចាងហ្វាងផលិតកម្មលោកវណ្ណ វណ្ណៈ
- ផលិតកម្មអង្គរវត្តភាពយន្ត ចាងហ្វាងផលិតកម្មលោកគង់ សំអឿន
- ផលិតកម្មត្រង់ដឺភាពយន្ត ចាងហ្វាងផលិតកម្មលោកយិន បឿន ហៅត្រង់ដឺ
- ផលិតកម្មវិជ្ជរ៉ាភាពយន្ត ចាងហ្វាងផលិតកម្មអ្នកស្រីទិត្យ វិជ្ជរ៉ាដានី
តារាភាពយន្តប្រុស
[កែប្រែ]- លោកគង់ សំអឿន
- លោកជា យុទ្ធថន
- លោកណុប ណែម
- លោកវណ្ណ វណ្ណៈ
- លោកន ប្ញទ្ធីយ៉ា
- លោកសោម ដូរិន
- លោកមាស សំអ៊ែល
- លោកយី គីលែន
- លោកសូ ហ៊ាន
- លោកម៉ៃ យ៉ាសិទ្ធិ
- លោកគង់ សំអាត
- លោកគង់ ចន្ថា
- លោកប៉ិច សាលឿន
- លោកជុំ កែម
- លោកម៉ក់ ហ៊ូ
- លោកលឹម សុផុន
- លោកសារ៉ាវុធ
- លោកឈួន ឆៃ
- លោកឱ ឌុំ
- លោកហ៊ុយ គឹង
- លោកហ៊ុយ សាន់
- លោកតាត សំណាង
- លោកសាសាគុយនី
- លោកយិន បឿន ហៅ នាយត្រង់ ដឺ
- នាយម៉ុងដូលីន
- លោកសួន ប៊ូ ហៅនាយ ឡូតូ
- នាយស៊ុយ
- លោកប៊ី សាឡួត
តារាភាពយន្តស្រី
[កែប្រែ]- អ្នកស្រីទិត្យ វិជ្ជរ៉ាដានី
- អ្នកស្រីសោម វណ្ណសូដានី
- អ្នកស្រីឌី សាវ៉េត
- អ្នកស្រីវីរៈ តារា
- អ្នកស្រីគីម ណូវ៉ា
- អ្នកស្រីពៅ ទេវី
- អ្នកស្រីផ្កា រ៉ូហ្សែត
- អ្នកស្រីរ៉ូហ្សា ណារ៉ា
- អ្នកស្រីកែវ មន្ថា
- អ្នកស្រីឈូករតន៍
- អ្នកស្រីអ៊ី គឹមសួ
- អ្នកស្រីសាក់ ស៊ីស្បោង
- អ្នកស្រីរ័ត្ន មុនី
- អ្នកស្រីនារី ហែម
- អ្នកស្រីណុប យ៉ាដា
- អ្នកស្រីភួង ផាវី
- អ្នកស្រីភួង ផល្លី
- អ្នកស្រីជិន ស៊ីណាត
- អ្នកស្រីធ្នូ កែវ
- អ្នកស្រីបូ រ៉ាវី
- អ្នកស្រីតារា ចោមច័ន្ទ
- អ្នកស្រីសោម បុប្ផា
- អ្នកស្រីសក្តិ សាកេតមយូរ៉ា
- អ្នកស្រីសេង បុទុម
- អ្នកស្រីពៅ ធីតា
- អ្នកស្រីសរ កេសរា
- អ្នកស្រីម៉ាប់ ណូយ៉ា
- យាយម៉ែ ម៉ឺន
- យក្សញ៉ម
ភាពយន្តដែលនៅសេសសល់ពេលបច្ចុប្បន្ន
[កែប្រែ]- រឿងពុទ្ធិសែននាងកង្រី
- រឿងសព្វសិទ្ធិ
- រឿងអនអើយស្រីអន
- រឿងទិព្វសូដាច័ន្ទ
- រឿងសុវណ្ណបញ្ចា
- រឿងពៅឈូកស
- រឿងពស់កេងកង
- រឿងអាជ័យនាងរត
- រឿងក្រៃថោងក្រពើឆារ៉ាវ៉ាន់
- រឿងធីតាសក់ពស់
- រឿងវិលវិញណាបង(ទឹកភ្នែកនាងរំចង់)
- រឿងភក្ដីស្នេហ៍
- រឿងពេលដែលត្រូវយំ
- រឿងពុះទ្រូងអូនទៅ
- រឿងជីវិតអភ័ព្វ
- រឿងឆ្អឹងដៃឳពុក
- រឿងព្រះធិនវង្ស
- រឿងសុវណ្ណហង្ស
- រឿងព្រះច័ន្ទគោរព
- រឿងកាកី
- រឿងចំប៉ាថោង
- រឿងបញ្ចពណ៌ទេវី
- រឿងអ៊ីណាវបុស្បា
- រឿងអាប៊ុលកាសេម
- រឿងមួយម៉ឺនអាល័យ
- រឿងថាវរីមាសបង
- រឿងច័ន្ទគ្រឿហ្វា
- រឿងរតនាវង្ស
- រឿងដារ៉ាវិឆ័យម៉ាល័យសុរិយា
- រឿងចិត្តម្ដាយ
- រឿងផលកម្មខ្ញុំ
- រឿងឆាយាលើអង្គរ
- រឿងវាសនាអកុសល
- រឿងសន្ធិប្រកាស
- រឿងអប្សរា
ឯកសារយោង
[កែប្រែ]- សៀវភៅខ្មែរប្រឈមមុខនឹងវប្បធម៌ វិទ្យាស្ថានរៃយំ
- Golden Age of Khmer Cinema