Jump to content

ប៊ីវ ឆៃលាង

ពីវិគីភីឌា
លោកប៊ីវ ឆៃលាង
ប៊ីវ ឆៃលាង ឆ្នាំ ២០១១
ឈ្មោះ​ពេញប៊ីវ ឆឺលាង
ថ្ងៃ​ខែ​ឆ្នាំ​កំណើតថ្ងៃ​ទី៤ ខែតុលា ឆ្នាំ​១៩៣០
ទី​កន្លែង​កំណើតភូមិ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខែត្រ​កំពង់ចាម
បិតា​នាមប៊ីវ ឡៃលេង .
មាតា​នាមលឹង
ការ​ងារអ្នក​និពន្ធ, ចាងហ្វាង​ផលិត​កម្ម ឥន្ទ្រទេវី, បង្កើត​សមាគម​វប្បធម៌ ឥន្ទ្រទេវី
ស្នាដៃប្រលោមលោក, អត្ថបទកាព្យ, បង្កើត​សមាគម​អ្នក​និពន្ធ​ខ្មែរ ជាមួយ​មិត្ត

ជីវប្រវត្តិ​សង្ខេប

[កែប្រែ]

នៅ​សម័យ​ឯករាជ្យ លោក​ប៊ីវឆៃ​លាង ជា​អ្នក​និពន្ធ​មួយ​រូប​ដ៏ល្ប​ល្បាញ​ខ្លាំង​ក្លា។ លោក​កើត​នៅ​ថ្ងៃ​៤ ខែ​តុលា ឆ្នាំ​១៩៣០ ក្នុង​ភូមិ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខែត្រ​កំពង់​ចាម។ បិតា​នាម ប៊ីវឡៃលេង, មាតា​នាម លឹង។

ស្នាដៃការងារ និង ជីវិត​រស់​នៅ

[កែប្រែ]

លោក​ជា​អ្នក​បង្កើត​សមាគម​អ្នក​និពន្ធ​ខ្មែរ ជាមួយ​មិត្ត​អ្នក​និពន្ធ​ខ្មែរ​ទៀត​នៅ​ឆ្នាំ​១៩៥៦ និង​ធ្លាប់​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​អភិបាល​ចំនួន​២លើក។ ពី​ឆ្នាំ​១៩៥១ ដល់ ១៩៦៧ លោក​បាន​និពន្ធ​បោះ​ពុម្ព​ផ្សាយ​១៨​ប្រលោម​លោក និង​រឿង​ល្ខោន និង​បាន​ក្លាយ​ជា​ចាងហ្វាង​ផលិតកម្ម ឥន្ទ្រទេវីភាពយន្ត ហើយ​លោក​យក​ប្រលោម​លោក​ជា​ស្នាដៃ​ផ្ទាល់​ទៅ​ថត​ជា​ខ្សែ​ភាពយន្ត។ ក្រោយ​ពី​ស្រុក​ខ្មែរ​ធ្លាក់​ក្នុង​រដ្ឋអំណាច​ខ្មែរក្រហម គឺ​តាំង​ពី​ថ្ងៃ​ទ​២៩ ខែ​មករា ឆ្នាំ​១៩៧៦ លោក​បាន​មក​រស់​នៅ​ប្រទេស​បារាំង ហើយ​ក៏​ចាប់​ផ្ដើម​សមាគម​វប្បធម៌​មួយ​មាន​នាម​ថា ឥន្ទ្រាទេវី ដោយ​មាន​ក្រុម​របាំ​ប្រជាប្រិយ និង​បុរាណ ហើយ​បាន​សម្ដែង​រហូត​មក​ដល់​ឆ្នាំ​១៩៩៣ ចំនួន​១១៤លើក នៅ ប្រទេស​បារាំង​និង​អឺរ៉ុប​និង​ក្នុង​មហោស្រព​អន្តរជាតិ។ លោក​បាន​បោះ​ពុម្ព​ឡើង​វិញ​នូវ​ប្រលោមលោក​ណា​ដែល​លោក​បាន​រក​ឃើញ​នៅ​បណ្ណាគារ​នានា នៅ​ប្រទេស​បារាំង​និង​នៅ​សហរដ្ឋអាមេរិក ហើយ​ពិត​មែន​តែ​លោក​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ខ្មែរ​ក៏​ដោយ លោក​នៅ​តែ​រក្សា​ខ្ជាប់​នូវ​ការ​និពន្ធ​ត​ទៅ​ទៀត។

បញ្ជី​អត្ថបទ​អក្សរ​សិល្ប៍​របស់​លោក

[កែប្រែ]

នេះ​ជា​បញ្ជី​អត្ថបទ​អក្សរ​សិល្ប៍​ខ្លះៗ​របស់​លោក ប៊ីវ ឆៃលាង៖

ឆ្នាំ​១៩៥១ ដល់​ឆ្នាំ ១៩៥៣

[កែប្រែ]
  1. ដំណក់​ឈាម​លើ​ផ្កា​កុលាប, រឿងល្ខោន, ភ្នំពេញ, ១៩៥១
  2. ព្រះមកុដពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥២ (បោះ​ពុម្ព​ប៉ារីស, ១៩៨៧)
  3. រន្ទះពេជ្រ, ប្រលោមលោក, ភ្នំពេញ, ១៩៥៣

ឆ្នាំ១៩៥៤ ដល់ ឆ្នាំ​១៩៥៥

[កែប្រែ]
  1. វិរបុរស, ប្រលោមលោក, ភ្នំពេញ, ១៩៥៣-៥៤ (បោះពុម្ព​នៅ ប៉ារីស, ១៩៨៩)
  2. វិទ្យាបុរស, ប្រលោមលោក, ភ្មំពេញ, ១៩៥៤
  3. ព្រះចន្ទរាជា, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
  4. បក្សីចាំក្រុង, ប្រលោមលោក, ភ្នំពេញ, ១៩៥៥
  5. ព្រះខ័នរាជ, ប្រលោមលោក, ភ្នំពេញ, ១៩៥៥

ឆ្នាំ១៩៥៦

[កែប្រែ]
  1. មហន្តរាយនៅរថភ្លើង, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
  2. រដ្ឋប្រហារ, ប្រលោមលោក, ភ្នំពេញ, ១៩៥៦
  3. ជំទាវហិនហោច, រឿងល្ខោន, ភ្នំពេញ, ១៩៥៦

ឆ្នាំ១៩៥៧

[កែប្រែ]
  1. នារីបដិវត្តន៍, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
  2. ក្រពើនេនធន, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
  3. នាងសក់ក្រអូប, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
  4. វិរកញ្ញា, ប្រលោមលោក, ភ្នំពេញ, ១៩៥៧
  5. សិរីសួស្ដីនិងអពមង្គល, ប្រលោមលោក, ភ្នំពេញ, ១៩៥៧

ឆ្នាំ១៩៥៨

[កែប្រែ]
  1. មើលក្រោយផង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
  2. ឧទ្ទាមភ្នំរអាង, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
  3. ដែនដីគោកធ្លក, ប្រលោមលោក, ភ្នំពេញ, ១៩៥៨
  4. ព្រះនាងសោមា, ប្រលោមលោក, ភ្នំពេញ, ១៩៥៨

ឆ្នាំ១៩៥៩ ដល់ ឆ្នាំ​១៩៦២

[កែប្រែ]
  1. ព្រះបាទហុនទៀន, ប្រលោមលោក,​ ភ្នំពេញ, ១៩៥៩
  2. សេនាដៃដែក, ប្រលោមលោក, ភ្នំពេញ ១៩៦២
  3. អន្លង់វាសនា, ប្រលោមលោក, ភ្នំពេញ, ១៩៦២

ឆ្នាំ១៩៦៣ ដល់ ឆ្នាំ​១៩៦៤

[កែប្រែ]
  1. ការកេត, ប្រលោមលោក, ភ្នំពេញ, ១៩៦៣
  2. កងកម្មកងកែវ, ប្រលោមលោក, ភ្នំពេញ, ១៩៦៤ (បោះពុម្ព​នៅ​ប៉ារីស, ១៩៨៨)
  3. ស្រមោលនាងអក្ខរា, ប្រលោមលោក, ភ្នំពេញ, ១៩៦៤

ឆ្នាំ១៩៦៧ ដល់ ឆ្នាំ​១៩៩៣

[កែប្រែ]
  1. កាលណាផ្ការីក, ប្រលោមលោក, ភ្នំពេញ, ១៩៦៧
  2. បេះដូងម៉ែកណ្ដាលស្នេហ៍កម្ម, ប្រលោមលោក, ២ភាគ, ប៉ារីស, ១៩៨៩
  3. បិសាចនៅព្រៃបង់បត់, ប្រលោមលោក, ប៉ារីស, ១៩៩៣

វណ្ណកម្ម​ភាពយន្ត ឥន្ទ្រទេវី

[កែប្រែ]
ល.រឆ្នាំ​ផលិតចំណង​ជើងតួប្រុសតួស្រីតួរងផលិតកម្មចាងហ្វាងបទភ្លេង
១៩៦២មើលក្រោយផងស ស៊ីយ៉ាវុទ្ធម៉ម ស៊ីផាន់ឥន្ទ្រទេវីប៊ីវ ឆៃលាង
១៩៦៣បុប្ផាទល់ដែនណុប ណែមឌី សាវ៉េតព្រាប សំបូរឥន្ទ្រទេវីប៊ីវ ឆៃលាង
១៩៦៤កងកម្មកងកែវជា យុទ្ធថនគឹម ណូវ៉ា, អ៊ី គឹមសួឥន្ទ្រទេវីប៊ីវ ឆៃលាងកងកម្មកងកែវ (solo), ទ្រុងអនាថា(solo)
១៩៦៤អន្លង់វាសនាមាស សំអ៊ែលឌី សាវ៉េតឥន្ទ្រទេវីប៊ីវ ឆៃលាង
១៩៦៥កាលណាផ្ការីកជា យុទ្ធថនសោម វណ្ណសូដានីឥន្ទ្រទេវីប៊ីវ ឆៃលាងកាលណាផ្ការីក (duo)
១៩៦៥នាងការ៉ាកេត (neang karakéth)ជា យុទ្ធថនសោម វណ្ណសូដានីឥន្ទ្រទេវីប៊ីវ ឆៃលាងទំនួញ​នាង​ការ៉ាកេត (solo), នាងការ៉ាកេត (solo)
១៩៦៦នាងសក់ក្រអូបវណ្ណ វណ្ណៈសោម វណ្ណសូដានីឥន្ទ្រទេវីប៊ីវ ឆៃលាងកែវ បញ្ចពណ៌ (duo), ទំនួញ​កែវ បញ្ចពណ៌ (duo)
១៩៦៦ស្រមោលអក្ខរាគង់ សំអឿនPich Kam Nhan Rathឥន្ទ្រទេវីប៊ីវ ឆៃលាងបំណុល​កម្ម (solo), ព្យុះកម្ម (solo)
១៩៦៧នាងកែវណាម៉ា (កំណែទី២)វណ្ណ វណ្ណៈសោម វណ្ណសូដានីឥន្ទ្រទេវីប៊ីវ ឆៃលាង
១០១៩៦៧នាងកាកីវណ្ណ វណ្ណៈទិត្យ​_វិជ្ជរ៉ាដានីសូ ហ៊ាន, យី គីលែនឥន្ទ្រទេវីប៊ីវ ឆៃលាងក្បូនកាកី (duo), ​សំណៅកាកី (solo)
១១១៩៦៨នាងពិម្ពាសជាតិគង់ សំអឿនសោម វណ្ណសូដានីឥន្ទ្រទេវីប៊ីវ ឆៃលាងអ្នកម្ដាយ (solo), បំណុល​កម្ម (duo)
១២១៩៦៩នាងច័ន្ទគ្រឿហ្វាគង់ សំអឿនសោម វណ្ណសូដានីឥន្ទ្រទេវីប៊ីវ ឆៃលាងសម្ផស្សចន្ទគ្រឿហ្វា (duo), សំណោក​ចន្ទគ្រឺះហ្វា (solo), [] (solo)
១៣១៩៧០រតនាវង្សគង់ សំអឿនទិត្យ​_វិជ្ជរ៉ាដានីសោម​ វណ្ណសូដានីឥន្ទ្រទេវីប៊ីវ ឆៃលាងស្នេហារតនាវង្ស (duo), រតនាវង្ស សុគន្ធារស (solo)
១៤១៩៧២ទាវឯកគង់ សំអឿនទិត្យ​_វិជ្ជរ៉ាដានីយី គីលែន, សេង បុទុមឥន្ទ្រទេវីប៊ីវ ឆៃលាងស្នេហាទុំទាវ (duo), វាំងនននាងទាវ (solo), សើច​ទាំង​ទឹក​ភ្នែក (solo), ចម្រៀង​ទាវ​ឯក (duo), ចំរៀង​នោនីងពេជ្រ (duo)
១៥១៩៧៤ព្រះមហាមោគ្គលានគង់ សំអឿនទិត្យ​_វិជ្ជរ៉ាដានីសេង បុទុមឥន្ទ្រទេវីប៊ីវ ឆៃលាងកុលបុត្រ​បំពេ​ម្ដាយ (duo), និស្ស័យ​កម្ម​ព្រះ​មហា​មោគ្គលាន (solo), សម្រស់​នាង​បក្សី (duo), ចម្លើយ​នាង​ព្រាហ្មី (duo)

នៅ​សម័យ​ឯករាជ្យ លោក ប៊ីវ ឆៃលាង ជា​អ្នកនិពន្ធ​មួយ​រូប​ដ៏​ល្បីល្បាញ​ខ្លាំងក្លា លោក​កើត​នៅ​ថ្ងៃ​ទី​៤ តុលា ១៩៣០ ក្នុងភូមិ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ បិតា​នាម ប៊ីវ ឡៃសេង មាតា មាន លឹង ។ លោក​ជា​អ្នក​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ជាមួយ​មិត្ត​អ្នកនិពន្ធ​ខ្លះ​ទៀត នៅ​ឆ្នាំ​១៩៥៦ និង ធ្លាប់​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុម​អភិបាល​ចំនួន​២​លើក ។ ពី​ឆ្នាំ​១៩៥១ ដល់ ១៩៦៧ លោក​បាន​និពន្ធ​បោះ​ពុម្ព​ផ្សាយ ១៨​ប្រលោមលោក និង​រឿងល្ខោន និង​បាន​ក្លាយជា​ចាងហ្វាង​ផលិតកម្ម​ឥន្ទ្រទេវី​ភាពយន្ត ហើយ​លោក​យក​ប្រលោមលោក​ជា​ស្នាដៃ​ផ្ទាល់​ទៅ​ថត​ជា​ខ្សែភាពយន្ត ។ ក្រោយ​ពី​ស្រុក​ខ្មែរ​ធ្លាក់​ក្នុង​រដ្ឋអំណាច​ខ្មែរក្រហម គឺ​តាំងពី​ថ្ងៃ​២៩ មករា ១៩៧៦ លោក​បាន​មក​រស់នៅ​ប្រទេស​បារាំង ហើយ​ក៏​ចាប់ផ្ដើម​បង្កើត​សមាគម​វប្បធម៌​មួយ​មាន​នាម​ថា ឥន្ទ្រទេវី ដោយ​មាន​ក្រុម​របាំ​ប្រជាប្រិយ និង​បុរាណ ហើយ​បាន​សំដែង​រហូត​មក​ដល់​ឆ្នាំ​១៩៩៣ ចំនួន​១១៤​លើក ​នៅ​ប្រទេស​បារាំ និង អឺរ៉ុប និង​មហោស្រព​អន្តរជាតិ ។ លោក​បាន​បោះ​ពុម្ព​ឡើង​វិញ​នូវ​ប្រលោមលោក​ណា​ដែល​លោក​បាន​រក​ឃើញ​នៅ​បណ្ណាល័យ​នានា នៅ​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក ហើយ​ពិតមែន​តែ​លោក​ឃ្លាតឆ្ងាយ​ពី​ស្រុក​ខ្មែរ​ក៏​ដោយ លោក​នៅ​តែ​រក្សា​ខ្ជាប់​នូវ​ការ​និពន្ធ​តទៅ​ទៀត ។ នេះ​ជា​បញ្ជី​អត្ថបទ​អក្សរសិល្ប៍​ខ្លះៗ​របស់​លោក ប៊ីវ ឆៃលាង ៖

​ដំណក់ឈាម​លើ​ផ្កា​កុលាប រឿងល្ខោន ភ្នំពេញ ១៩៥១ ​ព្រះ​មកុដពេជ្រ ប្រលោមលោក ភ្នំពេញ ១៩៥២ (​បោះពុម្ព ​ប៉ារីស ១៩៨៧) ​រន្ទះ​ពេជ្រ ប្រលោមលោក ភ្នំពេញ ១៩៥៣ ​វិរបុរស ប្រលោមលោក ភ្នំពេញ ១៩៥៣-៥៤ (​បោះ​ពុម្ព​ប៉ារីស ១៩៨៩) ​វិទ្យាបុរស ប្រលោមលោក ភ្នំពេញ ១៩៥៤ ​ព្រះចន្ទរាជា ប្រលោមលោក ភ្នំពេញ ១៩៥៥ ​បក្សីចាំក្រុង ប្រលោមលោក ភ្នំពេញ ១៩៥៥ ​ព្រះខ័នរាជ ប្រលោមលោក ភ្នំពេញ ១៩៥៥ ​មហន្តរាយ​នៅ​រថភ្លើង ប្រលោមលោក ភ្នំពេញ ១៩៥៦ ​រដ្ឋប្រហារ ប្រលោមលោក ភ្នំពេញ ១៩៥៦ ​ជំទាវហិនហោច រឿងល្ខោន ភ្នំពេញ ១៩៥៦ ​នារីបដិវត្តន៍ ប្រលោមលោក ភ្នំពេញ ១៩៥៧ ​ក្រពើ​នេន​ធន ប្រលោមលោក ភ្នំពេញ ១៩៥៧ ​នាង​សក់​ក្រអូប ប្រលោមលោក ភ្នំពេញ ១៩៥៧ ​វិរកញ្ញា ប្រលោមលោក ភ្នំពេញ ១៩៥៧ ​សិរី​សួស្ដី និង​អពមង្គល ប្រលោមលោក ភ្នំពេញ ១៩៥៧ ​មើល​ក្រោយ​ផង ប្រលោមលោក ភ្នំពេញ ១៩៥៨ ​ឧទ្ទាម​ភ្នំ​អង ប្រលោមលោក ភ្នំពេញ ១៩៥៨ ​ដែនដី​គោកធ្លក ប្រលោមលោក ភ្នំពេញ ១៩៥៨ ​ព្រះនាង​សោមា ប្រលោមលោក ភ្នំពេញ ១៩៥៨ ​ព្រះបាទ ហ៊ុន ទៀន ប្រលោមលោក ភ្នំពេញ ១៩៥៩ ​សេនា​ដៃ​ដែក ប្រលោមលោក ភ្នំពេញ ១៩៦២ ​បុប្ផា​នៅ​ទល់ដែន ប្រលោមលោក ភ្នំពេញ ១៩៦២ ​អន្លង់​វាសនា ប្រលោមលោក ភ្នំពេញ ១៩៦២ ​ការកេត ប្រលោមលោក ភ្នំពេញ ១៩៦៣ ​កង​កម្ម កង​កែវ ប្រលោមលោក ភ្នំពេញ ១៩៦៤ (​បោះ​ពុម្ព​ប៉ារីស ១៩៨៨) ​ស្រមោល​នាង​អក្ខរា ប្រលោមលោក ភ្នំពេញ ១៩៦៤ ​កាលណា​ផ្កា​រីក ប្រលោមលោក ភ្នំពេញ ១៩៦៧ ​បេះដូង​ម៉ែ​កណ្ដាល​ស្នេហ៍​កម្ម ប្រលោមលោក​២​ភាគ ប៉ារីស ១៩៨៩ ​បិសាច​នៅ​ព្រៃ​បង់បត់ ប៉ារីស ១៩៩៣ ។​​​

ឯកសារ​យោង

[កែប្រែ]
  1. សៀវភៅ អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ ដោយ​លោក ឃីង ហុកឌី
  2. គេហទំព័រ Golden Age of Khmer Cinema[តំណភ្ជាប់ខូច]