Jump to content

ប្រាសាទក្រហម

ពីវិគីភីឌា

រូបភាពតូច ប្រាសាទក្រហម ជាប្រាសាទមួយ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះខ្ញុំបរាជ័យក្នុងការស្វែងរកចំនួន២លើក បន្ទាប់ពីទទួលបានរូបថត និងសិលាចារឹកពីបង អ៊ុក សុខា អគ្គនាយកដ្ឋានបេតិកភណ្ឌស្តីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខ្ញុំស្វែងរកតែពុំសមប្រកបទេ។ រហូតដល់ថ្ងៃ៣ ខែកុម្ភ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៥និង៣០នាទី ខ្ញុំបានទៅដល់ដូចសត្យាតាមវស្តុ បំណងក្នុងមនោម័យរបស់ខ្ញុំ។ ប្រាសាទនេះមានតួប៉ម៥ បាក់បែក បែមុខទៅទិសខាងកើត ដោយមានស្រះទឹកមួយ តែសព្វថ្ងៃរីងស្ងួត។ យោងតាមសិលាចារឹកនៅលើមេទ្វារច្រកប្រាសាទកណ្តាល ចារឹកជាភាសាសំស្ក្រឹត មាន២៧បន្ទាត់ បើរាប់ជាស្លោកមាន២០ស្លោក ។ ៧ស្លោកខាងលើជាពាក្យពោលសសើរ ការគោរពបូជាដល់ ព្រះសិវ វិស្នុ វ្រហ្ម ឧមាទេវី សរស្វតិ ហើយបន្តរបន្ទាប់មកទៀតជារាជមូលនិធិរបស់ព្រះបាទជ័យវម៌្មណ មានសាងព្រះសិវលិង្គ និងមន្ត្រីម្នាក់ទៀតមាននាមថា ស្រីភក្តិវិខ្យាត ដោយមានបញ្ជាក់ឆ្នាំថា ក្នុងឆ្នាំ៨១៩មស. ស្លោកបន្ទាប់ទៀត បញ្ជាក់ដល់ឆ្នាំ ព្រមទាំងបញ្ជាក់ដល់ ដំណើររបស់សូយ៌្យា ដោយព្រះអាទិត្យផ្តើមពី មេសរាសី កក៌ដរាសីទៅ គ្រឿងតង្វាយមានគោ ក្របី ដីស្រែ រត្ន ខ្ញុំបម្រើ ប្រុសស្រី ទ្រព្យសម្បត្តុ ហើយចុងក្រោយជាស្កោកដាក់បណ្តាសាដល់ជនដែលបានបំប្លាញប្រាសាទនេះអោយធ្លាក់នរករួមជាមួយពូជអំបូរ។