Jump to content

ប្រាសាទព្រៃប្រាសាទ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទគោកប្រាសាទ)
ប្រាសាទព្រៃប្រាសាទ

ឈ្មោះ: ប្រាសាទព្រៃប្រាសាទ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី ៧
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី ១២
ឧទ្ទិសថ្វាយ: ព្រះពោធិសត្វលោកេស្វរៈ
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: អង្គរធំ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទព្រៃប្រាសាទស្ថិតនៅប្រហែល៨០០ម៉ែត្រទិសពាយ័ព

នៃកំពែងអង្គរធំ និងទិសភូមិអង្គក្រៅ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មភក់បែរមុខទៅទិសខាងកើត។ តាមបច្ចេកទេសស្ថាបត្យកម្ម និង ចម្លាក់ ប្រាសាទនេះគឺស្ថិតនៅក្នុរចនាបទបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់ពីមុខប្រាសាទវិញ គឺមានន័យថាប្រាសាទដែលមានព្រៃដុះគ្របជុំវិញ។ ប្រាសាទនេះអ្នកស្រុកនៅភូមិអង្គរក្រៅហៅម្យ៉ាងទៀតថា ប្រាសាទតាអួន ឬ ប្រាសាទគោកប្រាសាទ ។ ពាក្យគោកមានន័យថាទីទួលខ្ពស់ ពំនូលដី។

ឯកសារយោង

[កែប្រែ]