ប្រាសាទជាហោ
ទីតាំងភូមិសាស្ត្រ
[កែប្រែ]រូបភាពតូច ប្រាសាទជាហោ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ប្រាសាទនេះជាប្រាសាទបុរាណដែលមិនសូវមានអ្នកបានស្គាល់ឡើយដោយសារទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយាលខ្លាំងពេកគឺស្ថិតនៅក្បែរទៅនឹងបន្ទាត់ព្រំដែនជាមួយនឹងប្រទេសវៀតណាម។ ស្ថានភាពនៃការធ្វើដំណើរដើម្បីទៅដល់ទីកន្លែងនេះហាក់មិនមានភាពលំបាកឡើយទាំងម៉ូតូរថយន្តគឺសុទ្ធតែអាចចូលទៅដល់បានទាំងអស់នាពេលបច្ចុប្បន្ន[១]។
ស្ថាបត្យកម្ម
[កែប្រែ]រចនាបថនៃប្រាសាទដ៏ចំណាស់នេះនៅមិនទាន់ប្រភពណាអះអាងបាននៅឡើយប៉ុន្តែតាមការស្រាវជ្រាវមួយចំនួននិងឯកសារដែលមានគេអាចសន្និដ្ឋានបានថាវាមានអាយុកាលចំណាស់ជាងប្រាសាទអង្គរវត្តរបស់យើងទៅទៀត។ឯកសារខ្លះបានសរសេរថា ប្រាសាទនេះកសាងឡើងតាំងពី ស.វ ទី៦ឬ៧ដើម្បីឧទ្ទិសអោយមេទ័ពម្នាក់ ដែលមានឈ្មោះថា ជាហោរ នេះឯង។ លក្ខណ:ពិសេសរបស់ប្រាសាទនេះគឺស្ថិតនៅលើដីទូលជាប់និងមាត់ទន្លេតាមបណ្តោយខ្សែបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម។ទោះបីខែទឹកឡើងខ្លាំងយ៉ាងណាក៏ដីទួលនេះមិនលេចដែរ។នៅខាងលិចប្រាសាទវិញមានកន្លែងលេងទឹកបុរាណមួយដែរប៉ុន្តែដោយសារតែពេលវេលាបានធ្វើឲ្យខូចរូបរាងទឹកប្រែជារាក់មិនអាចលេងទឹកបានសមរម្យឡើយ។
ឯកសារយោង
[កែប្រែ]- ↑ "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-11-16. Retrieved 2019-09-09.