ខេត្តស្វាយរៀង
ខេត្តស្វាយរៀង Svay Rieng | |
---|---|
ខេត្ត | |
Svay Rieng countryside. | |
Map of Cambodia highlighting Svay Rieng | |
កូអរដោនេ: 11°4′N 105°49′E / 11.067°N 105.817°ECoordinates: 11°4′N 105°49′E / 11.067°N 105.817°E | |
ប្រទេស | ![]() |
ទីរួមខេត្ត | ក្រុងស្វាយរៀង |
រដ្ឋាភិបាល | |
• Governor | Men Vibol (CPP) |
ផ្ទៃក្រឡា | |
• សរុប | ២៩៦៦ គម2 (១១៤៥ ម៉ាយ ការ) |
ប្រជាជន (2008)[១] | |
• សរុប | ៤៨២ ៧៨៥ |
ល្វែងម៉ោង | UTC+07 |
Dialing code | +855 |
ក្រមអ.ម.អ. ៣១៦៦ | KH-20 |
ស្រុក | ៧ |
ឃុំ | ៨០ |
ភូមិ | ៦៩០ |
ខេត្តស្វាយរៀង ជា ខេត្តមួយ ស្ថិតនៅអាគ្នេយ៍ (ខាងត្បូងឈៀងខាងកើត) នៃប្រទេសកម្ពុជា។ ទីក្រុង ខេត្តស្វាយរៀង ឈ្មោះ ទីក្រុងស្វាយរៀង ។
ទីតាំងភូមិសាស្ត្រ[កែប្រែ]
ខេត្ដស្វាយរៀង ឋិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម ដែលមានច្រកព្រំដែនអន្ដរជាតិមួយល្បីឈ្មោះគឺច្រកព្រំដែនបាវិត ឋិតនៅចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រពីទីរួមខេត្ដស្វាយរៀង។ ធ្វើដំណើរតាមផ្លូវជាតិលេខ១ចម្ងាយប្រមាណ១២២គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។ បាវិតជាច្រកដ៏សំខាន់សម្រាប់ចរាចរផ្លូវគោក ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺកម្ពុជានិងវៀតណាម ជាពិសេសគឺទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។ ក្រៅពីការបង្កើតជាតំបន់កំសាន្ដហើយ តំបន់នេះនៅមានផ្សារណាត់ដែលមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសវៀតណាម។ ច្រកព្រំដែនបាវិតគឺជាមជ្ឈមណ្ឌលទេសចរ ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេក្នុងចំណោមតំបន់កំសាន្ដក្នុងខេត្ដនេះ។
បំណែងចែករដ្ឋបាលខេត្ត[កែប្រែ]
ខេត្ដស្វាយរៀងមានស្រុក ក្រុងទាំងអស់ចំនួន៨ គឺស្រុកចន្ទ្រា ស្រុកកំពង់រោទិ៍ ស្រុករំដួល ស្រុករមាសហែក ស្រុកស្វាយជ្រំ ក្រុងស្វាយរៀង ស្រុកស្វាយទាប និង ក្រុងបាវិត(បានបំបែកចេញពីស្រុកចន្ទ្រា) រួមទាំងឃុំទាំងអស់ចំនួន៨០ និង៦៩០ភូមិ។ ខេត្តស្វាយរៀង រួមមាន ៨ស្រុក ក្រុង ៖
កូដស្រុក/ក្រុង | ស្រុក/ក្រុង | ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង | ចំនួនឃុំ/សង្កាត់ |
---|---|---|---|
២០០១ | ស្រុកចន្រ្ទា | Chanthrea District | ៦ |
២០០២ | ស្រុកកំពង់រោទិ៍ | Kampong Rou District | ១១ |
២០០៣ | ស្រុករំដួល | Romdoul District | ១០ |
២០០៤ | ស្រុករមាសហែក | Romeas Haek District | ១៦ |
២០០៥ | ស្រុកស្វាយជ្រំ | Svay Chrom District | ១៦ |
២០០៦ | ក្រុងស្វាយរៀង | Svay Rieng Municipality | ៧ |
២០០៧ | ស្រុកស្វាយទាប | Svay Theab District | ៩ |
២០០៨ | ក្រុងបាវិត | Bavet Municipality | ៥ |
សេដ្ឋកិច្ច[កែប្រែ]
ផ្សារ៖ កំពង់ចក កំពង់ត្រាច ក្របៅ ជីភូ ថ្នល់បែក បាវិត ប្រសូត្រ ពោធិ៍តាហោ ព្រីសស្ទិក រមាសហែក រំដួល វាលយន្ត ស្វាយជ្រំ ស្វាយទាប អន្តរជាតិបាវិត អូសំដី
ឯកសារពិគ្រោះ[កែប្រែ]
- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 2010-09-11 at the វេយប៊ែខ ម៉ាស៊ីន.
- ខេត្ត/ក្រុងនៅប្រទេសកម្ពុជា
- ក្រសួងទេសចរកម្ពុជា
តំណភ្ជាប់ក្រៅ[កែប្រែ]
- វិបសាយគ្រប់គ្រងរដ្ឋបាល Archived 2008-03-06 at the វេយប៊ែខ ម៉ាស៊ីន.
|
|
- ↑ General Population Census of Cambodia 2008 - Provisional population totals (PDF). National Institute of Statistics, Ministry of Planning (3 September 2008)