ប្រាសាទថ្មបាយក្អែក
Appearance
ប្រាសាទថ្មបាយក្អែក | |
---|---|
ឈ្មោះ: | ប្រាសាទថ្មបាយក្អែក |
អ្នកកសាង: | ព្រះបាទយសោវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | សតវត្សទី១០ |
ឧទ្ទិសថ្វាយ: | ព្រះសិវៈ ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថបបាខែង |
ទីតាំង: | ខេត្តតាសៀមរាប |
ប្រាសាទនេះស្ថិតនៅជាប់នឹងគូទឹកខាងត្បូងអង្គរធំ និង ខាងជើងប្រាសាទបក្សីចាំក្រុង ចម្ងាយប្រហែល ១២៥ម៉ែត្រ ពីផ្លូវចូលអង្គរធំ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅសតវត្សទី១០ តែមិនដឹងជាស្នាដៃរបស់ព្រះរាជាអង្គណាមួយទេ គេគ្រាន់តែដឹងថាប្រាសាទនេះត្រូវបានកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។ សំណល់ប្រាសាទថ្មបាយក្អែក គឺបាក់បែកស្ទើរតែអស់ទៅហើយ គឺនៅសល់តែគ្រឹះ (ខឿន) ទ្វារប្រាសាទខាងកើត និងលិង្គព្រះឥសូរ តែប៉ុណ្ណោះនៅកណ្ដាលតួប្រាសាទ តែគ្មានឃើញបំបែកទម្រងយោនីនោះទេ។ គេគិតថា ប្រាសាទនេះអាចជាតួប៉មមួយនៃតួប៉មរាប់រយដែលព័ទ្ធពាសជុំវិញភ្នំបាខែង (នៅលើភ្នំបាខែង មានតួប៉មរហូតដល់ទៅ១០៨)។ ដូច្នេះប្រាកដនេះ វាស្ថិតនៅក្នុងរចនាបថបាខែង ក្រោមការបញ្ជាសាងសង់នៃព្រះបាទយសោវរ្ម័នទី១ ដូចប្រាសាទបីដែរ[១]។
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- ↑ www.spktliv.com