ព្រះសិវៈ

ដោយវិគីភីឌា
Jump to navigation Jump to search

ព្រះសិវៈ ឬព្រះឥសូរ មានន័យថាក្សេមក្សាន្ដ ករុណា ព្រះសិវៈកើតឡើងអំពីតំណក់លោហិតដែលស្រក់ចុះចាកចិញ្ចើមព្រះព្រហ្ម។ ព្រះសិវៈ ជាអាទិទេពបង្កើតលោក និងបំផ្លាញលោកផង។

១. ប្រវត្តិ[១][កែប្រែ]

ឈ្មោះរបស់ព្រះសិវៈ ព្រះឥស្វរៈ ព្រះឥសូរ ព្រះរុទ្រៈ ព្រះហរៈ ព្រះឧគ្រៈ ព្រះអឃោរៈ ព្រះភៃរវៈ និង ព្រះមហេស្វរៈ។ នៅក្នុងចន្លោះកាលដែលព្រះនរាយណ៍ ឬព្រះវស្ណុផ្ទុំនៅលើសមុទ្រ ហើយចាប់ពីសម័យលោកធាតុថ្មី ព្រះព្រហ្មក៏បានលេចចេញពីផ្កាឈូកនៃផ្ចិតនៃព្រះវស្ណុ។ ថ្ងៃមួយព្រះព្រហ្ម និងព្រះវស្ណុកំពុងឈ្លោះប្រកែកគ្នាដោយចង់តាំងខ្លួនជាអ្នកបង្កើតលោកតែរៀងខ្លួន ពេលនៅស្រាប់តែមានសសរភ្លើងមួយផុសឡើងនៅចន្លោះអាទិទេពទាំងពីរនោះ។ ដោយដឹងអំពីប្រភពនៃសសរភ្លើងនោះ ព្រះព្រហ្មតំណែងខ្លួនជាសត្វហង្ស ដែលជាយានជំនិះរបស់ព្រះព្រហ្ម ហោះទៅរកមើលផ្នែកខាងលើនៃសសរលិង្គនេះ។ ចំណែកឯព្រះវិស្ណុវិញ ក៏តំណែងខ្លួនធ្វើជាជ្រូកព្រៃវិញមានឈ្មោះថា វារហៈ ឈ្មុសដីរកផ្នែកខាងក្រោមនៃសសរលិង្គវិញ។

ក្រោយពីរកចុង និងគល់សសរលិង្គមិនឃើញ អស់រយៈពេលជាច្រើនពាន់ឆ្នាំ ពេលនៅអាទិទេពទាំងពីរ ក៏ទទួលស្គាល់សសរលិង្គនោះ ជាអាទិទេពដែលមានមហិរិទ្ធជាងខ្លួន ហើយក៏នាំគ្នាគោរពរាប់អានតរៀងមក។

២. លក្ខណៈពិសេសសំគាល់ព្រះសីវៈ[កែប្រែ]

៣. ព្រះមហេសី[កែប្រែ]

ព្រះសិវៈមានមហេសី៩នាក់


បុត្រ[កែប្រែ]

បុត្រពីរអង្គ

  • ស្កន្ធៈ ទេវៈតំណាងអ្នកស្រឡាញ់សង្គ្រាម
  • គនេសៈ ខ្លួនមនុស្សក្បាលដំរី
  • និក្ខេបបទស្តីពី ព្រះឥសូរសម័យអង្គរ របស់មហាវិទ្យាបុរាណវិទ្យា ភ្នំពេញ ឆ្នាំ១៩៩៦-១៩៩៧ ទំព័រទី៧។