Jump to content

យសោវរ្ម័នទី១

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទយសោវរ្ម័នទី១)

យសោវរ្ម័នទី១

Phnom Bakheng temple built by Yasovaraman I, 890 AD.
រជ្ជកាល ៨៨៩-៩០០ (ចក្រភពខ្មែរ)
គ្រងរាជ ​ ៨៨៩
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីយសោវរ្ម័នទេវៈ
មរណៈនាម បរមសិវលោក​

(Borom Shivalok)

ក្សត្រមុន ឥន្ទ្រវរ្ម័នទី១
រាជបន្ត ហស៌វរ្ម័នទី១
សន្តិវង្ស កៅណ្ឌិន្យ (អំបូរខ្មែរជ្វា)
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ៩០០
ជន្មាយុ មិនមានកំណត់ត្រា
ជំនឿសាសនា ហិណ្ឌូសាសនា លទ្ធិ ព្រះវិស្ណុ និយម និង

ព្រះសិវៈនិយម

យសោវរ្ម័នទី១ (អានថា យៈសោវរ្ម័ន) (អង់គ្លេស: Yasovaraman I) (សំស្ក្រឹត: Yasovarman I) (ប្រ.ស|គ.ស ០០០-៩១០) រជ្ជកាលគ្រងរាជ (គ.ស ៨៨៩-៩០០) ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទធូលិជេងវ្រះកម្រតេងអញឝ្រិយឝោវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ស្រីយសោវរ្ម័ន​ទេវៈ" ដែលឈ្មោះផ្សេងទៀតរបស់ទ្រង់ត្រូវបានគេស្គាល់តាមរយៈលានព្រះគម្លង់ ឬហៅថា​ "ស្ដេចគម្លង់"[] ព្រះបាទ យសោវរ្ម័នទី១ ព្រះអង្គបានស្ថាបនាទីក្រុងថ្មីមួយទៀតឈ្មោះ នគរឝ្រិយឝោធរបុរ ប្រែជាខេមរៈភាសា នគរសី្រយសោធរៈបុរៈ (អង់គ្លេស: Nokor Srei Yaśodharapura) ដែលកងសាងក្នុងតំបន់ភ្នំបាខែង ដែលជាតំបន់ដែលមានសក្ដានុពលក្នុងការប្រកប របកសិកម្មចិញ្ចឹមសត្វ និងធ្វើស្រែបង្កើនទិន្នផលស្រូវ ដែលទ្រង់ជាអ្នកផ្ដើមគំនិតក្នុងការបង្កើតទីក្រុងថ្មីនេះឡើង ។ [] រជ្ជកាល​របស់​ព្រះ​អង្គ​ចាប់ផ្ដើម​ឡើង​ដោយ​មាន​ការ​បះបោរ​ប្រឆាំង​មួយ ដែល​ប្រហែលជា​រៀបចំ​ឡើង​ដោយ​សមាជិក​រាជវង្សានុវង្ស​របស់ព្រះបាទ ជ័យវរ្ម័នទី៣ ក្នុងសង្គ្រាមដណ្ដើមរាជ្យគ្នាត្រូវបានផ្ទុះឡើងដោយសារព្រះរាជបុត្រពីរអង្គ គឺ យសោវរ្ម័នទី១ ជាបុត្ររបស់ ឥន្ទ្រវរ្ម័នទី១ និងមួយអង្គទៀតជាបងប្អូន ខាងសន្តិវង្សជាមួយនិងព្រះបាទ ជ័យវរ្ម័នទី៣​ គេបានសន្មត់ថាសង្គ្រាមនេះបានធ្វើឡើងតាមផ្លូវគោក និងនៅក្បែរទន្លេសាប ដែលនៅទីបញ្ចប់ ព្រះបាទ "យសោវរ្ម័នទី១" ទទួលបានជ័យជំនះ ។ []

កំណត់ត្រាសិលាចរឹក

[កែប្រែ]
Phnom Bakheng アンコール・プノンバケン

យោងតាម​កំណត់ត្រាសិលាចរឹក ប្រាសាទភ្នំបាខែង ត្រូវនិង "ស.ក" (Saka.834) ត្រូវនិងឆ្នាំ ៩១២ នៃគ​.សករាជ បានពណ៌នាថា ព្រះបាទ យសោវរ្ម័នទី១ មានបុត្រាចំនួន២អង្គ អង្គទី១ ព្រះនាម ហស៌វរ្ម័នទី១ និង អង្គទី២ ព្រះនាម ឥសានវរ្ម័នទី២ ដែលបុត្ររបស់ទ្រង់ទាំង២ សុទ្ធតែបានគ្រងរាជ្យសម្បត្តិបន្តពីព្រះអង្គ ។ [] ព្រះបាទ យសោវរ្ម័នទី១ ទ្រង់មានព្រះរាជគ្រូរបស់ទ្រង់ព្រះនាម "វាមៈសិវៈ" ដែលតែងតែបង្រៀនទ្រង់អំពីកិច្ចការដឹកនាំនគរ និងកិច្ចការសាងសង់ "អាស្រម" សម្រាប់អ្នកសាសនា ដែលគោរពបូជាទៅលើ ព្រះសិវៈ ទ្រង់បានបញ្ជាឱ្យ ស្ដែងអញសិខៈ ជាសិស្សរបស់ "វាមៈសិវៈ" ដែលជាឧបជ្ឈា របស់ទ្រង់ឱ្យចាត់ចែងសាងសង់ សិវៈស្រម ចំនួន ១០០ នៅទូទាំងព្រះនគរ ចំណែកព្រះអង្គផ្ទាល់រៀបចំសាងសង់ បដិមា (ព្រះសិវៈ និង សិៈលឹង្គ ចំនួនបួន ជា​តំណាង​គម្ពីរ​វេទ​ទាំង​បួន ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ ព្រះ​មាតាបិតា ដាក់​នៅ​លើ​មាត់បឹង បារាយណ៍​​ឥន្ទ្រតៈដាក[]

លានស្ដេចគម្លង់

[កែប្រែ]

Terrace of the Leper King

Angkor Leper King

យោងតាមកំណត់ត្រា សាស្ត្រាស្លឹករឹត វត្តទឹក​វិល ខេត្តកណ្ដាល ចុះកាលបរិច្ឆេទ នៅថ្ងៃ១កើត ខែផល្គុន ឆ្នាំជូត ព.ស១៤៦០ ម.ស ៨៣៤ ច.ស៦៧៨ ត្រូវជា គ.ស៩១២ ដែលពណ៌នាអំពីខ្សែររឿង ព្រះយមរាជ (អង់គ្លេស: Yamaraj) ស្ដេចនៃឋានរក ដែលកើតជម្លោះនិងពួកនាគ ដោយអំបូរពួកនាគបានឃើញព្រះយមរាជ តែមិនបានធ្វើសេចក្ដីគួរសម គោរពទៅលើទ្រង់ឡើយ ដោយបង្ហាញកាយវិកាមើលងាយដល់ព្រះអង្គ ដោយសេចក្ដីគ្រោធខឹង ទ្រង់បានដកដាវ ដេញប្រហារពួកនាគទាំងនោះ ហើយពួកនាគទាំងនោះបានប្រយុទ្ធតទល់និងព្រះអង្គ និងបានព្រួសពិសដាក់រាង្គកាយរបស់ ព្រះអង្គហើយគេចខ្លួនបាត់ទៅ ដោយខឹងខ្លាំងនិងអំបូរពួកនាគពេក ទ្រង់បានចេញច្បាប់នៃឋាននរក ដកហូតយកដួងព្រលឹងរបស់អំបូរពួកនាគទាំងឡាយណាដែលផុតអាយុកាលរស់នៅលើលោកនេះ ដែលមិនឱ្យអំបូរនាគទាំងអស់មានជីវិតអមតៈឡើយ ពិសរបស់ពួកនាគក៏បានធ្វើឱ្យស្បែករបស់ទ្រង់ ឡើងគ្រើមទើបទ្រង់ត្រូវបានគេប្រសិទ្ធនាមឈ្មោះមួយទៀតសម្គាល់ថា "ព្រះគម្លង់" ។ [] []

ស្ថាបត្យកម្ម​ដែលទ្រង់បានកសាង

[កែប្រែ]

សេចក្ដីជំរាប

[កែប្រែ]

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

[កែប្រែ]

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

[កែប្រែ]

កំណត់ត្រា

[កែប្រែ]

កំណត់ត្រាប្រវត្តិវិទូ

[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
យសោវរ្ម័នទី១
(គ.ស ០០០-៩១០)
មុនដោយ
ឥន្ទ្រវរ្ម័នទី១
ចក្រភពខ្មែរ
៨៨៩–៩១០
តដោយ
ហស៌វរ្ម័នទី១

ឯកសារយោង

[កែប្រែ]
  1. American Philosophical Society (1951) Transactions of the American Philosophical Society Volume 5 , Publisher: The Society, Original from the University of Michigan p.295
  2. National Geographic Society (U.S.) (1960) National Geographic, Volume 117, Publisher: National Geographic Society, Original from Cornell University.
  3. Lawrence Palmer Briggs (1951) The Ancient Khmer Empire, Volume 41, Parts 1-4, Publisher: American Philosophical Society, Original from the University of California p.295
  4. Phanindra Nath Bose (1927) The Hindu Colony of Cambodia (Asian Library.), Publisher: Theosophical Publishing House, Original from the University of Michigan p.410
  5. Mahesh Kumar Sharan (1974) Studies in Sanskrit Inscriptions of Ancient Cambodia, on the Basis of First Three Volumes of Dr. R. C. Majumdar's Edition, Publisher: Abhinav Publications, Original from the University of Michigan p.372 ISBN: 071280112X
  6. Inscription Leaf sciences (1890) "Sastra Sleukrith" Teouk Vil Pagoda Kandal Province
  7. Far-Eastern Prehistory Association, Far-Eastern Prehistory Association. American Branch (1957) Asian Perspectives, Volume 1 Publisher: University Press of Hawaii, Original from the University of Michigan.
  8. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan