Jump to content

ប្រាសាទទេពប្រណម

ពីវិគីភីឌា
ប្រាសាទទេពប្រណម

ឈ្មោះ: ប្រាសាទទេពប្រណម
អ្នកកសាង: ព្រះបាទយសោវរ្ម័នទី១
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី៩
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទទេពប្រណមមានទីតាំងស្ថិតនៅខាងជើងនៃលានស្តេចគំលង់ និងខាងលិចផ្លូវទ្វារដីឆ្នាំង។ ប្រាសាទនេះកសាងឡើងនីក្នុងរាជព្រះបាទយសោវរ្ម័នទី១។ ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងក្នុងពេលផ្សេងៗគ្នាគឺចាប់ពូចុងសតវត្សរ៍ទី៩ដល់ទី១៣។ ប្រាសាទនេះកាលពីដើមឡើយជាវត្តព្រះពុទ្ធសាសនារបស់ព្រះបាទយសោវរ្ម័នទី១ នៅចុងសតវត្សទី៩។ ទេពប្រណមជាទីកន្លែងដែលមានរូបព្រះអង្គុយប្រណម ប៉ុន្តែសព្វថ្ងៃនេះ រូបនោះបានបាត់ទៅហើយ។ ទេពជាពាក្យសំស្រ្កឹតមានន័យថាព្រះប្រណមក៏ជាពាក្យសំស្រ្កឹតដែរ ដែលមានន័យថាសំពះលុតជង្គត់ឪនគោរព។ លើសពីនេះ អាស្រមស្ថិតនៅខាងត្បូងបារាយណ៍ខាងកើតដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ ក្នុងរាជ្ជកាលព្រះបាទយោវរ្ម័ន និង ប្រាសាទនេះ បញ្ជាក់ថាពុទ្ធសាសនាមានតាំងពីសម័យនោះដែរ។