ប្រាសាទទេពប្រណម
Appearance
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទទេពប្រណម្យ)
ប្រាសាទទេពប្រណម | |
---|---|
ឈ្មោះ: | ប្រាសាទទេពប្រណម |
អ្នកកសាង: | ព្រះបាទយសោវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ចុងសតវត្សរ៍ទី៩ |
ឧទ្ទិសថ្វាយ: | ព្រះពុទ្ធសាសនាមហាយាន |
ស្ថាបត្យកម្ម: | រចនាបថខ្មែរ |
ទីតាំង: | ក្រុងអង្គរ ខេត្តសៀមរាប |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទទេពប្រណមមានទីតាំងស្ថិតនៅខាងជើងនៃលានស្តេចគំលង់ និងខាងលិចផ្លូវទ្វារដីឆ្នាំង។ ប្រាសាទនេះកសាងឡើងនីក្នុងរាជព្រះបាទយសោវរ្ម័នទី១។ ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងក្នុងពេលផ្សេងៗគ្នាគឺចាប់ពូចុងសតវត្សរ៍ទី៩ដល់ទី១៣។ ប្រាសាទនេះកាលពីដើមឡើយជាវត្តព្រះពុទ្ធសាសនារបស់ព្រះបាទយសោវរ្ម័នទី១ នៅចុងសតវត្សទី៩។ ទេពប្រណមជាទីកន្លែងដែលមានរូបព្រះអង្គុយប្រណម ប៉ុន្តែសព្វថ្ងៃនេះ រូបនោះបានបាត់ទៅហើយ។ ទេពជាពាក្យសំស្រ្កឹតមានន័យថាព្រះ។ ប្រណមក៏ជាពាក្យសំស្រ្កឹតដែរ ដែលមានន័យថាសំពះ ឬ លុតជង្គត់ឪនគោរព។ លើសពីនេះ អាស្រមស្ថិតនៅខាងត្បូងបារាយណ៍ខាងកើតដែលបានស្ថាបនាឡើងនៅចុងសតវត្សទី៩ ក្នុងរាជ្ជកាលព្រះបាទយោវរ្ម័ន និង ប្រាសាទនេះ បញ្ជាក់ថាពុទ្ធសាសនាមានតាំងពីសម័យនោះដែរ។