ប្រាសាទបាសែត
ការរចនា
| ប្រាសាទបាសែត | |
|---|---|
| ឈ្មោះ: | ប្រាសាទបាសែត |
| អ្នកកសាង: | ព្រះបាទសូរ្យវរ្ម័នទី១ |
| កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១១ |
| ឧទ្ទិសថ្វាយ: | ព្រាហ្មញ្ញណ៍សាសនា |
| ស្ថាបត្យកម្ម: | រចនាបថខ្មែរ |
| ទីតាំង: | ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទបាសែតជាប្រាសាទបុរាណខ្មែរដែលត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០)។ ប្រាសាទនេះស្ថិតនៅលើទីទួលមួយដែលមានចំងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រាសាទបាសែតនេះជាស្ថាបត្យកម្មសតវត្សទី១១ សាងឡើងក្នុងឆ្នាំ១០៣៦ និង ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះបុរាណមួយបណ្តោយ ២០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងជំរៅ ១០ម៉ែត្រ។ ប្រាសាទបាសែតមានឈ្មោះដើមថា ជ័យក្សត្រ ជាភាសាបាលី ឬសំស្រ្តឹត ដែលមានន័យថា ដែនដីនៃជ័យជំនះ បានស្ថាបនាឡើងសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១(១០០២-១០៥០)តាមសិលាចារឹកលេខ K-២០៥[១]។
បច្ចុប្បន្ននេះ ប្រាសាទបាសែតកំពុងក្លាយជាគោលដៅទេសចរជាតិ និងអន្ដរជាតិដ៏សំខាន់ ដោយនេះទីនេះក៏មានទេសភាពស្រស់ស្អាត ដើមឈើតូច ធំ ម្លប់ត្រឈឹងត្រឈៃ ជាទីថតរូប Pre-Wedding ដ៏ទាក់ទាញរបស់អ្នកខេត្តបាត់ដំបងផងដែរ៕
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅ ដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទកោះកេរ ព្រះបាទជ័យវរ្ម័នទី៤ ឆ្នាំ២០១៧ ដោយលោក ស៊ឹម ភក្ត្រា ទំព័រទី១០។