ប្រាសាទផ្ទី
ការរចនា
| ប្រាសាទផ្ទី | |
|---|---|
| ឈ្មោះ: | ប្រាសាទផ្ទី |
| អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៧ |
| កាលបរិច្ឆេទកសាង: | ពាក់កណ្តាលសតវត្សរ៍ទី១២ |
| ឧទ្ទិសថ្វាយ: | ព្រះពុទ្ធសាសនាមហាយាន |
| ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
| ទីតាំង: | ខេត្តសៀមរាប |
ប្រាសាទផ្ទីជាប្រាសាទមានរាងជាការ៉េ ដែលមានទំហំ១៥ម៉ែត្របួនជ្រុង និងមានជញ្ចាំងព័ន្ធជុំវិញកម្ពស់ ១ម៉ែត្រកសាងអំពីថ្មភក់ និងថ្មបាក្រៀម។ ប្រាសាទនេះមានទីតាំងស្ថិននៅកណ្តាលបារាយណ៍ខាងកើតនៃប្រាសាទបេងមាលា ដែលស្ថិនៅក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ នៅចំកណ្តាលប្រាសាទគេមានតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនមានកម្ពស់៦,៥ម៉ែត្រ អំពីថ្មភក់ ដែកទំនងកសាងឡើងនៅក្នុងរវាងពាក់កណ្តាលសតវត្សរ៍ទី១២ ទៅចុងសតវត្សរ៍ទី១២ ក្នងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទផ្ទីត្រូវបានជុសជុលដោយអាជ្ញាធរជាតិអប្សរា នៅដើមខែមេសា ឆ្នាំ២០២១ និងត្រូវបានបញ្ចប់ការជួសជុលនៅចុងខែឧសភា ឆ្នាំ២០២១ ដោយការចូលរួមពីវិស័យឯកជន[១]។
ឯកសារយោង
[កែប្រែ]- ↑ អាជ្ញាធរជាតិអប្សរា ចេញផ្សាយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១