Jump to content

ប្រាសាទស្រី

ពីវិគីភីឌា

ប្រាសាទស្រី​​៖ ជា​ប្រាសាទ​វ័យ​ចំណាស់​មួយ កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​៦ ដើមសតវត្សរ៍​ទី​៧ មាន​ទីតាំង​ស្ថិតនៅ​បរិវេណ​វត្ត​កំពែង​ក្បែរ​ព្រះវិហារ​ក្នុងភូមិ​ហាន់​ទា ឃុំ​កំពែង ស្រុកគិរីវង់ ខេត្តតាកែវ។​ ​ប្រាសាទ​ស្រី​មាន​ទំហំ​ប្រមាណ ៤ ម៉ែត្រ​បួន​ជ្រុង កម្ពស់​ប្រហែល ១០ ម៉ែត្រ​ សង់​បែរមុខ​ទៅ​ទិសខាងកើត​មាន​ទ្វារ​ពិត​មួយ​, ប្រអប់ទ្វារ​សាង​អំពី​ថ្មភក់​ខ្ពស់​ផុតពី​ដី​ជិត​មួយ​ម៉ែត្រ​មាន​កាំជណ្តើរ​ថ្មី​ឡើងទៅ​ខាងក្នុង​ប្រាសាទ ដើម្បី​អុជ​ធូប​ថ្វាយបង្គំ​ព្រះ​។ សសរ​ពេជ្រ​ពីរ​អម​សងខាង​ទ្វារ​ប៉ុន្តែ​នៅសល់​មួយផ្នែក​ខាងស្តាំ​ដៃ ដែល​បាក់បែក​ស្ទើរ​ពាក់កណ្តាល​។ ចំណែក​ក្បាច់ ផ្តែរ​នៅសល់​ប្រមាណ ៤០ ភាគរយ​។ ខាងក្នុង​មាន​ត​ម្ក​ល់ព្រះ​ពុទ្ធរូប​មួយ​ព្រះអង្គ​យ៉ាង​ធំ​, ដំបូល​ប្រាសាទ​មិន​ធ្លុះធ្លាយ​ទេ​។ ផ្នែក​ខាងលើ​មាន​ស្នាម​ជួសជុល​ថ្មី​សម័យ​ក្រោយ​។ ប្រាសាទអណ្តែត នៅ​ផ្នែក​ខាងលើ បែរមុខ​ទៅរក​ទិស​ទាំង ៤ ប៉ុន្តែ​ទិស​ខាងកើត​ត្រូវ​រលុបបាត់អស់​នៅសល់តែ​ទិស​ខាងលិច​, ជើង​និង​ត្បូង​។​ ​លក្ខណៈពិសេស​ប្រាសាទ​ស្រី គឺ​នៅ​ចំ​ឆ្អឹងជំនី​រមាន “​សោម​សូ​ត្រា​” ដែល​គេ​ហៅថា ទរ​បង្ហូរ​ទឹកមន្ត​បែរមុខ​ទៅ​ទិស​ខាងជើង​។