ប្រាសាទអារាមរោងចិន
ប្រាសាទអារាមរោងចិន | |
---|---|
ឈ្មោះ: | ប្រាសាទអារាមរោងចិន |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី២ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍៩ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថគូលែន |
ទីតាំង: | ស្រុកស្វាយលើ ខេត្តសៀមរាប |
ប្រាសាទអារាមរោងចិនបានស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩ ស្ថិតនៅអតីត ភ្នំមហេន្ទ្របវ្វ៌ត ហៅភ្នំគូលែន ក្នុងរជ្ជកាលព្រះបាទជ័យវ្ម័នទី២ សព្វថ្ងៃស្ថិតនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជំនឿលើបុគ្គលដោយភ្ជាប់ខ្លួនទៅនឹងអាទិទេព ដោយដាក់ឈ្មោះខ្លួនទៅនឹងអាទិទេព និងព្រះមរណនាម ឬបច្ឆាមរណនាមរបស់ខ្លួនភ្ជាប់ទៅនឹងឈ្មោះអាទិទេពដែលខ្លួនគោរព។ ការកំណត់នៃនាមលិង្គ ឬឈ្មោះរបស់ព្រះសិវលិង្គដោយភ្ជាប់ឈ្មោះដ៏ឧត្តុងឧត្តមដល់សិវលិង្គនូវបច្ច័យឈ្មោះអាទិទេពដែលខ្លួនគោរព ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២នៅសតវត្សរ៍ទី៩ (៨០២-៨៥០) នៅក្នុងពិធីសាសនារបស់រាជ្យមានធ្វើលទ្ធិ កម្រតេង ជគត តរាជនៅលើភ្នំគូលែន[១]។ ព្រះបាទជ័យវរ្ម័នទី២ បានស្ថាបនាព្រះសិវលិង្គសម្រាប់រាជវង្សក្រោមរូបភាព ឥសូរលិង្គដោយមានធ្វើពីធីទេវរាជ្យនៅតួកណ្តាលប្រាសាទអារាមរោងចិន ដើម្បីតាំងខ្លួនជាស្តេចចក្រវាល ប្រហែលជាថ្វាយលិង្គនៅទីនោះឈ្មោះថា កម្ពីរេស្វរៈ ដែលមានសិលាចារឹកនៅលើមេទ្វារមានស្រាប់។ នៅក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី២ បានស្ថាបនាលិង្គមួយឈ្មោះថា ជយេស្វរៈ ដែលបានតាំងសនៅក្នុងប្រាសាទអារាមរោងចិននេះ[២]។