ប្រាសាទអុក
ការរចនា
| ប្រាសាទអុក | |
|---|---|
| ឈ្មោះ: | ប្រាសាទអុក |
| អ្នកកសាង: | ព្រះបាទឥសានវរ្ម័នទី១ |
| កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី៧ |
| ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
| ស្ថាបត្យកម្ម: | រចនាបថសំបូរព្រៃគុក |
| ទីតាំង: | ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ |
ប្រាសាទអុកមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទអុកកសាងឡើងក្នុងសម័យចេនឡា ដោយព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនា។
នាឱកាសគម្រប់ខួបមួយឆ្នាំ ដែលសំបូរព្រៃគុក១ក្លាយជាបេតិកភណ្ឌពិភពលោក ខ្ញុំសូមជូនសំណេរខ្លីមួយដូចខាងក្រោម។
កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ ភ្នំពេញប៉ុស្តិ៍ ចុះផ្សាយអត្ថបទមួយទាក់ទងនឹង «ចម្លាក់បរទេស» នៅសំបូរព្រៃគុក។ ខ្ញុំរីករាយដោយបានឃើញចំណាប់អារម្មណ៍របស់អ្នកសារពត៌និងមហាជនមកលើក្រុមប្រាសាទសម័យមុនអង្គរនេះ ហើយខ្ញុំស្វាគមន៍ការបកស្រាយពន្យល់របស់អ្នកស្រាវជ្រាវច្រើនរូប។ ដោយប្រធានបទនេះខ្ញុំធ្លាប់សរសេររួចហើយនៅក្នុង Khmer Rennaissance ដូច្នេះពុំចាំបាច់លើកមកច្រំដែលនៅទីនេះឡើយ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់ថានៅក្នុងអត្ថបទដ៏ខ្លីនោះ ខ្ញុំពុំនិយាយថារូបចម្លាក់នៅសំបូរ ឆ្លាក់ «រូបបុគ្គលបរទេស» ណាមួយឡើយ។ «ចម្លាក់រូបជនបរទេស» នោះខ្ញុំសំដៅទៅលើការចម្លងយក «សិល្បៈបរទេស» មកត្រាប់តាមដោយជាងខ្មែរ ឬមានក្រុមជាងបរទេសចម្រុះ ដែលចូលរួមកសាងប្រាសាទសម័យមុនអង្គរ។ សិល្បៈបរទេសនោះ សំដៅឲ្យចំទៅលើនគរប្រាំនៅឧបទ្វីបឥណ្ឌាបុរាណគឺ នគរកុឞាណ Kuṣāṇa (អានថា គុសាន) នៅភាគពាយព្យ, នគរគុប្ត Gupta (អានថា ហ្គុបតា) និងសម្ព័ន្ធមិត្តគឺ នគរវាកាដក Vākāṭaka (អានថា វ៉ាកាតាកា) នៅភាគខាងជើង និងកណ្តាល, នគរបល្លវ Pallava (អានថា ប៉ាឡាវ៉ា) និង នគរឆាឡុក្យា Chāḷukya (អានថា ឆាលុខ្យា) នៅភាគខាងត្បូង។