Jump to content

ពញាខ្មៅ

ពីវិគីភីឌា

ពញាខ្មៅ ឬលោកតាខ្មៅនេះមិន មានចារទុកនៅក្នុងប្រវត្តិសាស្ត្រខ្មែរទេ ។ ប៉ុន្តែបើតាមព្រះសង្ឃដីការបស់ សម្តេចព្រះឧត្តមបញ្ញានន្ទយោ ដួង ផង់ បានឱ្យដឹងថា លោកតាខ្មៅមាន ដើមកំណើតជាខ្មែរលើ លុះ ចម្រើនវ័យធំពេញរូបរាងលោកតាក៏បានយា ត្រាចាកចោលស្រុកកំណើតស្វែងរកសិក្សាមន្តវិជ្ជា សីលសាស្ត្រចេះចាំស្ទាត់ ក៏ចូលបម្រើជាទាហានហ្លួង ។ ដោយស្មារតីអង់អាច និងមានមន្តវិជ្ជាយុទ្ធ សាស្ត្រ សិល្ប៍សាស្ត្រពេញខ្លួននោះ កេរ្តិ៍ឈ្មោះរបស់លោកក៏ល្បីរន្ទឺធ្វើឱ្យ សត្រូវទាំងឡាយបាក់បបខ្លបខ្លាច ហើយទទួលបាននូវការគោរពស្រឡាញ់ ពីសំណាក់អាណាប្រជានុរាស្ត្រ ។

កិត្តិនាមនេះបានសុសសាយទៅដល់ព្រះរាជា ព្រះមហាក្សត្រក៏បានផ្ញើចុត ហ្មាយត្រាស់បង្គាប់ឱ្យលោកតាខ្មៅចូលគាល់ជាបន្ទាន់ រួចក៏តែងតាំងជាម ហា ឧបរាជ និងជាមេទព័ទទួលគ្រប់គ្រងតំបន់កណ្តាល ។ ដោយមានស្នាដៃ ការពារជាតិ លោកតាខ្មៅក៏ត្រូវបានព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងប្រទាន ងារជា “ពញាខ្មៅ” ដើម្បីឱ្យសមមហាកិត្តិយសជាវីរបុរសពូកែខាងសិល្ប៍ សាស្ត្រមានដូចជាត្រៃយុទ្ធ ត្រៃវេទ ត្រៃភូមិ ដែលគ្មានអ្នកណាមកប្រៀបធៀ បបានឡើយ ។

ពញាខ្មៅមានមាឌធំក្រអាញ សម្បុរខ្មៅ ដៃកាន់ដំបងក្រញូង ពាក់អាវតេជ វេទមន្តឡេវ កាក់ ស្លៀកខោចែវជើងខ្លី ក្រវាត់ក្រមាយន្ត័ និងជួតក្បាលដោយ ក្រមាវេទមន្ត ហើយមានភាពម៉ឺងម៉ាត់ ។ លោកតាមានបរិវារជំនិត ចំនួន៤ នាក់ គឺលោកតាដែក តាខ្លែវ តាហិន និងយាយភូ ហើយមានមិត្តភ័ក្តិជិតស្និទ្ធ រួមជំនាន់ ដូចជាលោកតាដំបងដែក លោកតា ដំបងក្រញូង លោកតាឃ្លាំង មឿង និងលោកយាយម៉ៅ ។ ដោយពិនិត្យឃើញតំបន់ភូមិភាគកណ្តាលជា ទីទួលទឹកមិនលិច ពញាខ្មៅដែលជា មហាឧបរាជ ក៏សម្រេចរើទីបញ្ជាពី តំបន់ភ្នំ បាយ៉ង់កោ មកតាំងនៅចំណុចវត្តតាខ្មៅសព្វថ្ងៃ ព្រោះមានការ ងាយស្រួលក្នុងការបម្រើរាស្ត្រ និងឡើងចុះទទួលព្រះរាជបញ្ជា ។

ឧបរាជខ្មៅគ្មានប្រពន្ធកូនទេ គឺនៅលីវ រហូតផុតជីវិត ព្រោះតែជាប់រវល់គិត គូរពីប្រទេសជាតិ ហើយកាលគ្រានោះតំបន់នេះ មានឈ្មោះថា ខេត្តតាខ្មៅ តែឥឡូវប្រែមកជាភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាលវិញ ។ នាសម័យនោះដែរលោកតាខ្មៅបានសាងមហាចេតិយ៍ដ៏ធំមួយសម្រាប់តម្កល់ អិដ្ឋធាតុវីរបុរសស្នេហាជាតិដើម្បីជាទីគោរពបូជា នៅក្នុងបរិវេណវត្តតាខ្មៅ សព្វថ្ងៃ ។

លោកតា ផន បានបន្តថា កាលពីសម័យ អាណានិគមបារាំងប្រជារាស្ត្រនាំ គ្នាជីកស្តារ ព្រែកទប់ដីកុំឱ្យបាក់ក៏ប្រទះឃើញឈើពណ៌ខ្មៅមួយដុំក៏នាំគ្នា ឆ្លាក់ជារូបលោកតាខ្មៅ រួចសង់រោងដាក់តម្កល់នៅជាប់មាត់ទន្លេមុខវត្តតា ខ្មៅទុក ជាទីសក្ការ និងបន់ស្រន់ទៅតាជំនឿរៀងៗខ្លួន ។ លុះឆ្នាំ ២០០៤ សម្តេចឧត្តមបញ្ញា នន្ទយោ ដួង ផង់ រួមសហការ ជាមួយអាជ្ញាធរខេត្តក៏បាន សម្រេចកសាងរូបសំណាកពញាខ្មៅ ហៅលោកតាខ្មៅអំពីថ្មភក់ នៅចំណុច រង្វង់មូលតាខ្មៅទុកសម្រាប់ឱ្យ ប្រជាពលរដ្ឋបែបន់គោរពបូជា និងជានិមិត្ត រូបរបស់ ទីប្រជុំជនតាខ្មៅផងដែរ ។ ព្រឹទ្ធាចារ្យ ផន បាន បញ្ជាក់ផងដែរថា លោកតាខ្មៅមានរូបស្នងចំនួន២នាក់មកហើយ ទីមួយគឺលោកយាយ ជា ច្រែង បានស្លាប់កាលពីឆ្នាំ១៩៨១ ក្នុងជន្មាយុ ៨៦ឆ្នាំ ហើយអ្នកដែលស្នងរូប បន្តសព្វថ្ងៃនេះ ឈ្មោះ វ៉េង ចាប អាយុ៥៦ឆ្នាំ ។ សម្រាប់អ្នករស់នៅទឹកដីតា ខ្មៅនេះមានជំនឿលើលោកតាខ្មៅខ្លាំងណាស់តាំងពីបុរាណកាលរហូតមក ដល់ សព្វថ្ងៃ ព្រោះរៀងរាល់ពេលអ្នកមានជំនឿលើលោកតាខ្មៅមកបែបន់ រមែងបានសម្រេច សមតាមបំណង ។


​កណ្តាល: បន្ទាប់ពី​សម័យ​បន​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត បាន​ត្រូវ​ផ្តួលរំលំ នៅ​ថ្ងៃ​៧ ខែមករា ឆ្នាំ​១៩៧៩ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ប្រជា​ជាតិខ្មែរ​ទូទាំងប្រទេស ក៏​ចាប់ផ្តើម​រស់រានមានជីវិត មាន​សិទ្ធិសេរីភាព ឡើងវិញ មានការ​គោរព​នូវ​ជំនឿ​សាសនា​ផ្សេងៗ ជាពិសេស​ជំនឿ​លើ​ព្រះ​ពុទ​សាសនា ដែលជា​សាសនា​របស់​រដ្ឋ ក៏ដូចជា ការជឿ​លើ​ជំនឿ​រូបិយ និង​អ​រូបិយ ផ្សេងៗ​។

​មិន​ថា​ការជឿ​នោះ មាន​កម្រិត​បែបណា​នោះទេ ឲ្យ​តែមាន​គុណប្រយោជន៍​ដល់​ខ្លួន​។ យ៉ាងណាមិញ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​រង្វង់​មូល​មួយ ដែលមាន​ផ្លូវបែក​ជា​៤ (​ផ្លូវ​ទី​១ ឆ្ពោះទៅ ខេត្តតាកែវ ផ្លូវជាតិ​លេខ​២ ។ ផ្លូវ​ទី​២ ឆ្ពោះទៅ​ស្រុក​ស្អាង និង​ស្រុក​កោះធំ ផ្លូវជាតិ​លេខ​២១​។ ផ្លូវ​ទី​៣ ជា​ផ្លូវ​វាង​ផ្សារ ក្រុង​តាខ្មៅ ឆ្ពោះទៅ​ភ្នំពេញ​។ ផ្លូវ​ទី​៤ មកពី​ភ្នំពេញ​វិញ​) មាន​រូបសំណាក​មួយ ដែល​គេ​ស្គាល់​ថា ជា​រូបសំណាក​លោកតា​ម៉ៅ (​តាខ្មៅ​)​។

​រូបសំណាក​នេះ ទើបតែ​ត្រូវបាន​កសាងឡើង នៅ​ឆ្នាំ​២០០២ តាម​ការឯកភាព​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន ស្ទើរ​ជា​រៀង រាល់ថ្ងៃ ពិសេស​ថ្ងៃសីល គេ​តែង​ឃើញ​មនុស្សម្នា អុជ​ធូប​សំពះ​គោរពបូជា​បន់ស្រន់ និង​សុំ​ទឹកមន្ត​ពី​លោកតា​ម៉ៅ ។ ការ​គោរពបូជា​បន់ស្រន់ ចំពោះ​លោកអ្នក​ទាំងឡាយ ដែល​ជឿជាក់​ទៅលើ​ឫទ្ធិ​បារមី របស់​លោកតា​ម៉ៅ ក៏​ដោយសារ​លោកអ្នក​ទាំ​ង​ឡាយ​នោះ ទទួលបាន​សុខ​ចម្រើន គុណប្រយោជន៍​ពី​ការ​បន់ស្រន់ សុំ​ឲ្យ​លោកតា​ម៉ៅ ជួយ​ផងដែរ​។​

​ហេតុអ្វី​បានជា​ប្រជាជន​ខ្មែរ​យើង ជា​ពិ​សស​ប្រជាជន​នៅ​ក្រុង​តាខ្មៅ បច្ចុប្បន្ន មាន​ជំនឿ​លើ​ឫទ្ធិ​បារមី របស់លោក​តាខ្មៅ​ខ្លាំង​ម្ល៉េះ ? ហើយ​លោកតា​ម៉ៅ មាន​ប្រវត្តិ​ដូចម្តេច ? ។​

​ជាការ​ពិតណាស់ នៅក្នុង​រជ្ជកាល​អាណាចក្រ​នគរ​ភ្នំ មាន​ឯកសារ​ខ្លះ ចារ​ទុកជា​ប្រវត្តិសាស្ត្រ ដូចជា ប្រវត្តិ​នាង​សក់​ក្រអូប ប្រ​វត្តភ្នំ​បា​យ៉ង់​កោ នៅ​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត ក្នុង​សតវត្ស​ទី​៦ ។ ចំពោះ​ប្រវត្តិ​តា​ពញា​ខ្មៅ ហៅ តាខ្មៅ ពុំមាន​ឯកសារ ចារ​ទុកជា​ប្រវត្តិសាស្ត្រ​ទេ ក្នុង​រជ្ជកាល​នេះ ។ ដូច្នេះ​ការស្រាវជ្រាវ នូវ​ប្រវត្តិ​លោកតា​ខ្មៅ ត្រូវ​ជួប​នូវ​ការលំបាក ដោយ​ខ្វះ​មូលដ្ឋាន​ឯកសារ គឺ​សម្អាង​លើ​ការនិយាយ​តៗ​គ្នា តែប៉ុណ្ណោះ​។

​បើ​យោងតាម​ឯកសារ របស់​សាលាក្រុង​តាខ្មៅ ដែល​តម្កល់ទុក និង​យោងតាម​ស​ង្ឈ​ដីកា របស់​សម្តេច​ឧ​ត្ត​ម​បញ្ញា ដួង ផង់ ព្រះចៅអធិការ​វត្ត​ព្រែក​ប្រាំង ក្នុងស្រុក​ពញាឮ និង​លោកតា លោកយាយ​ចាស់ៗ ជាច្រើន​ទៀត បាន​ដំណាល​ពី​ប្រវត្តិ​លោកតា​ខ្មៅ ឲ្យ​ដឹងថា​៖ នៅក្នុង​សម័យកាល​នោះ មានគ្រួសារ​កសិករ​មួយ ប្តី​ឈ្មោះ ចោម ប្រពន្ធ​ឈ្មោះ ចៅ ប្រសូត្រ​បានកូន​ភ្លោះ ២ នាក់ គឺ​ប្រុស​មួយ ស្រី​មួយ ដោយមាន​សម្បុរ​ខ្មៅ​ដូចគ្នា ខុសប្លែក​ពី​ក្មេង​ដទៃ ដែល​អ្នក​ស្រុកភូមិ គេ​ហៅថា អា​ខ្មៅ មី​ខ្មៅ ។ ​តា​ចោម យាយ​ចៅ ក៏​ដាច់ចិត្ត​យក​កូន​ទាំងពីរ​នាក់ ទៅ​ថ្វាយ​ព្រះរាជា ។ ពេលនោះ ព្រះរាជា សព្វ​ព្រះ​ហឫទ័យ នឹង​កុមារ​ទាំងពីរ ក៏​សុំ​ទុក​នៅក្នុង​វាំង គ្រាន់​បាន​រៀន អក្សរ​លេខ នព្វន្ត​នឹង​គេ ហើយ​ក៏បាន​ប្រទាន​នូវ មាសប្រាក់​កែវកង​មួយចំនួន ដល់​តា​ចោម យាយ​ចៅ ផងដែរ ។ ​អ្នកស្រុក អ្នកភូមិ ក៏​គោរព​ស្រឡាញ់ តា​ចោម យាយ​ចៅ គ្រប់ៗ​គ្នា ។ លុះដល់​ពេល​អ្នក​ទាំងពី​រ ស្លាប់ទៅ គេ​ក៏​ដាក់ឈ្មោះ​ភូមិ​នេះ​ថា ភូមិ​ចោមចៅ រហូតដល់​សព្វថ្ងៃ ។

​កុមារ​ទាំងពីរ​នាក់ បងប្អូន​មាន​វ័យ​ពេញ​រូបរាង ក្នុង​វាំង ខិតខំ​រៀនសូត្រ​នូវ​អក្ស លេខនព្វន្ត ក្បួន​យុទ្ធសាស្ត្រ បាន​ចេះ​យ៉ាង​ស្ទាត់ជំនាញ ពិសេស​ខាង​វិជ្ជា​សីល​សាស្ត្រ ដូចជា ត្រៃ​យុទ្ធ ត្រៃវេទ ត្រៃភូមិ ពុំមាន​នរណា ប្រៀបផ្ទឹម​បានឡើយ ។ ក្រោយមក ព្រះរាជា​ក៏បាន​ប្រាប់​អ្នក​ទាំងពីរ​ថា ដល់ពេល​វេលា អ្នក​ត្រូវការពារ ទឹកដី​ហើយ គឺ​អ្នក​ខ្មៅ ត្រូវមាន​ភារកិច្ច​ការ​ពារ​ដែន​គោក ឯ​នាង ម៉ៅ ត្រូវមាន​ភារកិច្ច​ការ​ពារ​ដែនសមុទ្រ ។

​ក្នុង​រជ្ជកាល​នោះ នគរ​ខ្មែរ ភាគច្រើន គឺ​ផ្ទៃ​ទឹក​គ្របដណ្តប់ មួយ​ភាគ​ធំ ដីគោក​មួយ​ភាគ​តូច គឺជា​ភ្នំ និង​ជា​ទួល​ខ្ពស់​អំណោយផល ដល់​មនុស្ស ក្នុងការ​រស់នៅ​បាន ។ ក្នុង​រជ្ជកាល​នោះ អ្នក​ខ្មៅ ឬ​តាខ្មៅ គ្រាន់តែ​ជា​មេដឹកនាំ ក្រុម​កុលសម្ព័ន្ធ ឬ​ជា​មេ​តំបន់​មួយ​ប៉ុណ្ណោះ ។ ក្រោយពី​ការពិនិត្យ មើល​ភូមិសាស្ត្រ នៅ​តំបន់​កណ្តាល ជា​តំបន់​មាន​អំណោយផល​ល្អ មាន​ប្រជាជន​រស់នៅ​ច្រើន ងាយស្រួល​ក្នុងការ​ទំនាក់ទំនង ទៅ​តំបន់ភ្នំ​តា​ម៉ៅ ភ្នំ​បា​យ៉ង់​កោ​។​

​អ្នក​ខ្មៅ ក៏​សម្រេចចិត្ត​រៀបចំ តំបន់​កណ្តាល​នេះ ជាទី​តាំង​ប្រមូលផ្តុំ ក្រុម​កុលសម្ព័ន្ធ និង​ចងក្រង​ជា​ក្រុម​ពួក ជា​ខ្សែសង្វាក់ ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ទំនាក់ទំនង​កា​ងារ ។ នៅក្នុង​រជ្ជកាល​នោះ អ្នក​ខ្មៅ (​តាខ្មៅ​) មានឈ្មោះ​បោះ​សម្លេង ជា​វរៈជន​ដ៏​អង់អាច​ក្លាហាន បង្ក្រាប​ខ្មាំងសត្រូវ គ្រប់ទិសទី ជាពិសេស​ពូកែ​ខាង​វេទមន្ត សីល​វិជ្ជាការ កំចាត់​នូវ​ជម្ងឺ​ឧបទ្រពចង្រៃ ដែល​មក​យាយី ដល់​ប្រជាពលរដ្ឋ រស់នៅក្នុង​តំបន់​ដែល​គាត់​គ្រប់គ្រង និង​ជា​អ្នករក្សា​ព្រៃ រក្សា​ភូមិសាស្ត្រ រក្សា​ការពារ​វប្បធម៌ ប្រពៃណី រក្សា​ការពារ​ប្រវត្តិសាស្ត្រ បូរណភាព​ទឹកដី​។​

​ក្រោយមក ព្រះរាជា​បាន​ប្រទាន​ងារ ជា​មហាឧបរាជ ជា​មេទ័ព​គ្រប់គ្រង នៅ​តំបន់​កណ្តាល និង​ប្រទាន​ងារ ជា​ពញា​ខ្មៅ ហៅ តាខ្មៅ ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​មហា​កិត្តិយស​របស់គាត់ ដែល​មួយជីវិត​របស់គាត់ ដាក់ថ្វាយ​ចំពោះ​ព្រះរាជា និង​ជាតិ​មាតុភូមិ ដោយ​មិន​យកប្រពន្ធ​ឡើយ​។

​លោកតា​ខ្មៅ មាន​បរិវា​ជាច្រើន ដូចជា តា​ដែក តា​ខ្វែវ តា​ហិន និង​យាយ​កូ​។ ចំណែក​ដៃគូរ​រួម​ជំនាន់ មានដូចជា តា​ដំបង​ដែក តា​ដំបងក្រញូង តា​ឃ្លាំងមឿង និង​យាយ​ម៉ៅ ។ ចំពោះ​លក្ខណៈ និង​ភិនភាគ​តាខ្មៅ មាន​មាឌធំ ក្រអាញ រាង សង្វាមូល កាន់​ដំបូង​គ្រញូង ពាក់​អាវកាក់​វេទមន្ត ស្លៀក​ខោចែវ​ខ្លី ក្រវាត់​ចង្កេះ​ក្រមា​យ័ន្ត ជួតក្បាល​ក្រមា មាន​វេទមន្ត មាន​ភ័ក្ត្រ​ម៉ឺងម៉ាត់ ភ្នែក​ស័ក្តិ​រៈ និង​មាន​ពុកមាត់​ផង ។

​ក្នុង​រជ្ជកាល​នោះ តាខ្មៅ បាន​កសាង​មហា​ចេ​តិយ មួយ​យ៉ាង​ធំ​នៅ​ទីនោះ សម្រាប់​តម្កល់​អដ្ឋិធាតុ វីរៈបុរស​អ្នក​ស្នេហារ​ជាតិ សម្រាប់​ទុកជា កេរ្តិ៍ដំណែល តំណតទៅ និង​មាន​ការកសាង ជា​វត្ត​អារាម​នៅទីនេះ​។​

​នៅក្នុង ព​.​ស ២៤២៦ នៃ គ​.​ស ១៨៨៣ ក៏មាន​ការកសាង​វត្ត​មួយ​ឈ្មោះថា “ វត្ត​ក​ន្ថា​រាជ​វ​រា​រាម ” ហៅ វត្ត​តាខ្មៅ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ក្រោយពី​លោកតា​ខ្មៅ បាន​ស្លាប់ទៅ វិញ្ញាណ​ក្ខ័​ន្ធ​របស់គាត់ មិន​ទៅណា​ឆ្ងាយ​ទេ គឺ​នៅ​ស​ន្ថិ​ត​នៅក្នុង​ទី​វត្ត​តាខ្មៅ​នេះ ដោយមាន​រូប​ស្នង ឈ្មោះ​វ៉េង ចាប នៅខាងមុខ​វត្ត​តាខ្មៅ សព្វថ្ងៃ​។ ចំពោះ​ទីតាំង​តាខ្មៅ គ្រប់គ្រង​នេះ ក្រោយមក ក៏មាន​ឈ្មោះថា ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល រហូតមកដល់​សព្វថ្ងៃ​៕V​/S - See more at: http://www.cen.com.kh/local/13565256#sthash.9t1yvSG6.dpuf Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន. http://www.cen.com.kh/local/13565256 Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន.

ឯកសារយោង

[កែប្រែ]