Jump to content

ពេជ្រ សម្បត្តិ

ពីវិគីភីឌា

ភឿន សម្បត្តិ ( ភាសាអង់គ្លេស៖ Phoeun Sambath; កើតថ្ងៃទី៨ ខែមេសា ឆ្នាំ២០០២) ត្រូវបានគេស្គាល់ក្នុងអាជីពប្រដាល់ថា ពេជ្រ សម្បត្តិ (ភាសាអង់គ្លេស៖ Pich Sambath), គឺ​ជា​​​អ្នកប្រដាល់ និងអ្នកប្រដាល់ឃីកអាជីព។ ដោយសារ​កើត​ក្នុង​គ្រួសារ​ក្រីក្រ សម្បត្តិ​មើល​ឃើញ​គុន​ខ្មែរ​ជា​អាជីព​ដ៏​ល្អ​មួយ​សម្រាប់​ជីវិត។ លោកចាប់ផ្តើមហ្វឹកហាត់គុនខ្មែរក្នុងឆ្នាំ ២០២០ នៅសាលាប្រដាល់ ពេជ្រ សុផាន់ ហើយគ្រូបង្ហាត់របស់គាត់គឺលោកគ្រូ ពេជ្រ សុផាន់ ដែលជាអតីតអ្នកប្រដាល់គុនខ្មែរផងដែរ។ បច្ចុប្បន្ន​ទម្ងន់​ប្រកួតរបស់​គាត់​គឺ ៥៧-៦០គ.ក។

ពេជ្រ សម្បត្តិ
កំណើតភឿន សម្បត្តិ
(2002-04-08) មេសា 8, 2002 (អាយុ 24)
ស្រុកបរសេដ្ឋ, ខេត្តកំពង់ស្ពឺ, ព្រះរាជាណាចក្រកម្ពុជា
រហ័សនាម​ក្របីព្រៃ
ក្របីព្រៃមុខតាន់
សញ្ជាតិខ្មែរ
កម្ពស់១.៦៥ ម
ទម្ងន់៦០ គ.ក
ប្រភេទក្បាច់គុនប្រដាល់គុនខ្មែរ
ក្រុមសាលាប្រដាល់ ពេជ្រ សុផាន់
គ្រូបង្វឹកពេជ្រ សុផាន់
ឆ្នាំប្រតិបត្តិការ២០២០ - បច្ចុប្បន្ន
អាជីព គុនខ្មែរ
សរុប96
ឈ្នះ80
វាយ​ឱ្យ​សន្លប់50
ចាញ់10
ស្មើ06

ជីវប្រវត្តិ និងអាជីព

[កែប្រែ]

ពេជ្រ សម្បត្តិ កើត​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០០២ នៅ​ភូមិ​កណ្តាល ឃុំ​ពោធិអង្គ្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ អ្នក​លេង​កណ្ដាប់ដៃ​រូប​នេះ​មាន​បងប្អូន​៤នាក់​គឺ​​ប្រុស២​ និង​ស្រី២។​ ​រូប​គេ​គឺ​ជា​បង​ទី១​ ចំណែក​ប្អូន​ទី២​ ឈ្មោះ​ ភឿន​ សំបូរ​ ប្អូន​ទី៣​ ភឿន​ វណ្ណលាន​ និង​ប្អូន​ទី៤​ ភឿន​ វណ្ណស៊ីង។​ សម្បត្តិ​ មាន​ឪពុក​ឈ្មោះ​ វង ​ម៉ិល​ មុខរបរ​ជា​មេការ​សំណង​ និង​ម្ដាយ​ឈ្មោះ​ អូន​ សុខឃីម​ ​មុខរបរ​ជា​កសិករ។​ រូប​គេ​មាន​ប្អូន​ប្រុស​ហ្វឹកហាត់​ និង​ចាប់​អាជីព​ប្រដាល់​ម្នាក់​ផង​ដែរគឺ ភឿន វណ្ណស៊ីង​ ឬ​ហៅថា​ ផាន់​ ស៊ីងហាក់។​

យុវជន​វ័យ​ ២១​ឆ្នាំ​រូប​នេះ​បាន​សិក្សា​ត្រឹម​ថ្នាក់​ទី៧​ ប៉ុណ្ណោះនៅ​អនុវិទ្យាល័យ ​២៤​កញ្ញា​ ឯ​ស្រុក​កំណើត។​ កូន​អ្នក​កំពង់ស្ពឺ​រូប​នេះ​ចូល​ហាត់​ប្រដាល់​គុន​ខ្មែរ​ដំបូង​នៅ​ឆ្នាំ​២០១៩​ ប៉ុន្តែ​ហាត់​បាន​មួយ​រយៈពេល​ប៉ុណ្ណោះ​ក៏​សម្រេច​ចិត្ត​ឈប់​ និង​វិល​ត្រលប់​ទៅ​ធ្វើ​ការងារ​ផ្សេង​វិញ។​ ប៉ុន្តែ​ដោយ​ចិត្ត​ស្រឡាញ់​ពី​តូច​ និង​ប្រាក់​កម្រៃ​ផង​នោះ​ ធ្វើ​ឲ្យ​រូប​គេ​សម្រេច​ចិត្ត​សុំ​លោក​ ពេជ្រ​ សុផាន់​ ចូល​ហ្វឹកហាត់​ដើម្បី​ឡើង​ប្រកួត​វិញ​នៅ​ឆ្នាំ​ ២០២១​ រហូត​មក​ដល់​សព្វ​ថ្ងៃ៕​ [១]

គាត់​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​លើក​ដំបូង​នៅ​អាយុ 19 ឆ្នាំ។

ពេជ្រ សម្បត្តិ ត្រូវបានគេដាក់ឈ្មោះថា Krabei Prey Moktann (ភាសាខ្មែរ: ក្របីព្រៃមុខតាន) មានន័យថា "ក្របីព្រៃមុខតាន់" ក្នុងកំណត់ត្រាប្រដាល់គុន ខ្មែរ អាជីព បន្ទាប់ពីរូបគេមានកម្លាំងចិត្តខ្លាំងក្លាក្នុងការតទល់នឹងគូប្រកួត និងឈ្នះជាច្រើនកំណត់ត្រាបច្ចេកទេសផ្តួលដៃគូឱ្យសន្លប់យ៉ាងឆាប់រហ័ស។

អាជីព

[កែប្រែ]

គុនខ្មែរ

[កែប្រែ]

ពេជ្រ សម្បត្តិ ចាប់​ផ្ដើម​ប្រកួត​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​គុនខ្មែរ​ម៉ារ៉ាតុង BTV។ ជា​អកុសល​វា​មិន​មែនជា​លទ្ធផល​ល្អ​នោះ​ទេ ប៉ុន្តែ​វាជាការប្រកួតយ៉ាងជក់ចិត្តជាមួយដៃគូរស្វិតស្វាញ​របស់​ខ្លួន ទឹម សាវុធ ពេញ​៥​ទឹក​ពេញ​៣​នាទី។ សម្បត្តិ​ចាញ់​ដោយ​ការ​កាត់សេចក្តីពីចៅក្រម។ [២]

គេ​បាន​ឈ្នះ​ការ​ប្រកួត​ពី​គូ​ប្រកួត​របស់​ខ្លួនគឺ សូវ កូឡូ (Saw Kolo) អ្នក​ប្រដាល់ឡេតវ៉េ​ (Lethwei ) មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​កម្មវិធី Kun Khmer All Star លើក​ទី​៨ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នៅ​កីឡដ្ឋាន អូឡាំពិក រាជធានី​ភ្នំពេញ។ គាត់ក៏ទទួលបានរថយន្តដែលឧបត្ថម្ភដោយក្រុមហ៊ុន Boostrong បន្ទាប់ពីទទួលបានការបោះឆ្នោតជ្រើសរើសអ្នកប្រយុទ្ធដ៏ល្អបំផុតនៅក្នុងព្រឹត្តិការណ៍ពីអ្នកគាំទ្ររបស់គាត់។ វា​ជា​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ជីវិត​របស់​លោក​ជាមួយ​នឹង​អាជីពគុន​ខ្មែរ។ [៣]

គាត់បានឈ្នះខ្សែក្រវាត់ Krud Kun Khmer 2023 ពីគូប្រកួតរបស់គាត់ ឃីម បូរ៉ា និងប្រាក់រង្វាន់ 1,889 ដុល្លារ ពីសង្វៀន Krud Kun Khmer TVK កាលពីថ្ងៃទី 03 ខែកញ្ញា ឆ្នាំ 2023 បន្ទាប់ពីការកាត់សេចក្តីរបស់ចៅក្រម។ [៤]

ប្រដាល់សេរី

[កែប្រែ]

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​មិត្តភាព​អន្តរជាតិ​គុន​ខ្មែរ​រវាង​កម្ពុជា​-ចិន នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ក្របី ព្រៃពេជ្រ សម្បត្តិ បាន​យក​ឈ្នះ​គូប្រកួត​របស់​ខ្លួន Yang Zhuo (យ៉ាង ចូវ ឬ យ៉ាង ជួ) ដោយ​ការកាត់សេចក្តីរបស់ចៅក្រម​ក្រោម​ច្បាប់​ប្រដាល់​សេរី ៣ ទឹក​។ [៥]

ចំណងជើង និងស្នាដៃ

[កែប្រែ]

គុនខ្មែរ

១. 🥇 Kun Khmer National Champion 2023'

- ថ្ងៃទី 31 ខែមករា ឆ្នាំ 2024៖ ឈ្នះដោយការកាត់សេចក្តី៖ 
ពេជ្រ សម្បត្តិ vs ម៉ន សាម៉េត (កម្ពុជា</img> )

២.</img> 2023 Krud Kun Khmer Champoin Belt

- ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2023៖ ឈ្នះដោយការកាត់សេចក្តី៖ 
ពេជ្រ សម្បត្តិ vs ឃីម បូរ៉ា (កម្ពុជា</img> ) [៦]

៣.</img> ខ្សែក្រវាត់ Krud Kun Khmer Champoin ឆ្នាំ 2022

- ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022៖ ឈ្នះដោយការកាត់សេចក្តី៖ 
ពេជ្រ សម្បត្តិ vs ធន់ អៀងឡៃ (កម្ពុជា</img> ) [៧]

៤.</img> ខ្សែក្រវាត់ជើងឯកខារ៉ាបាវ ឆ្នាំ២០២២ វគ្គ៨

- ជុំចុងក្រោយ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2022៖ ឈ្នះការកាត់សេចក្តី៖ 
  ពេជ្រ សម្បត្តិ vs ប៉ាថាណា ស៊ីត អាឆានវីន (ថៃ</img> )
- វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី 02 ខែតុលា ឆ្នាំ 2022៖ ឈ្នះដោយ KO ជុំទី 1៖ 
  ពេជ្រ សម្បត្តិ vs ធន់ ផានិត (កម្ពុជា</img> )
- ជុំទី 4 ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2022: ឈ្នះដោយ KO ជុំទី 2: 
  ពេជ្រ សម្បត្តិ vs Petchmetmai Sitnornglek (ថៃ</img> )
- ជុំទី III ថ្ងៃទី 14 ខែសីហា ឆ្នាំ 2022៖ ឈ្នះការកាត់សេចក្តី៖ 
  ពេជ្រ សម្បត្តិ vs ប៉ាថាណា ស៊ីត អាឆានវីន (ថៃ</img> )
- ជុំទី២ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២៖ ឈ្នះ KO ជុំទី២៖ 
  Pich Sambath vs Rakthae Sit Ajarnbeer (ថៃ</img> )
- ជុំទី 1 ខែកក្កដា 03, 2022: ចាញ់ដោយការកាត់សេចក្តី: 
  ពេជ្រ សម្បត្តិ vs ទូនប៉េ ឆ ឆ័តឆៃ (ទួន PE) (ថៃ</img> )

Kun Khmer Record

[កែប្រែ]

 

  1. ↑ ពេជ្រសម្បត្តិនិងសមាជិកក្រុមគ្រួសារចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៌ https://news.sabay.com.kh/article/1322957 ពុធ, 23 មីនា 2022 10:03
  2. ↑ ប្រដាល់មិត្តភាពជាតិ និង ម៉ារ៉ាតុងគុន ខ្មែរ BTV Arena LIVE https://www.facebook.com/bayontvboxing/videos/877800249662956/ BTV Date: February 21 2021.
  3. ↑ Fresh News, Plus (23 August 2023). "កីឡាករប្រដាល់ពេជ្រ សម្បត្តិ បានឡានថ្មីពី Boostrong Kun Khmer All Star មុនគេ". Fresh News. Retrieved 12 February 2024.
  4. ↑ Post Khmer, Plus. "ការដណ្តើមខ្សែក្រវាត់៦ខ្សែរបស់ Krud Kun Khmerបានបំបែកកំណត់ត្រាមានអ្នកមើលដល់៦លាននាក់ [". ភ្នំពេញបុស្តិ៍]. ឈន ណន. Retrieved 12 February 2024.
  5. ↑ Fresh News, Plus (18 January 2024). "GANZBERG នឹងរៀបចំការប្រកួតរវាងអ្នកលេងក្បាច់គុនខ្មែរ ជាមួយអ្នកលេងក្បាច់គុនចិន Kung Fu នៅថ្ងៃទី១៩ ខែមករា". Fresh News. Retrieved 12 February 2024.
  6. ↑ "១០០ឆ្នាំមិនទាន់ជួបម្តង, ឃីម បូរ៉ា vs ពេជ្រ សម្បត្តិ, Khim Bora vs Pich Sambath, Krud Kun Khmer". YouTube.
  7. ↑ [Pich Sambath vs Thun Eanglai at Krud Kun Khmer Champion Arena Tboung Khmum Cmbodia] https://www.youtube.com/watch?v=kQx5ohltwyk