ពែទងធារ ជិនវ័ត្រ
ពែទងធារ ជិនវ័ត្រ | |
|---|---|
| แพทองธาร ชินวัตร | |
| នាយករដ្ឋមន្ត្រីថៃ | |
| ក្នុងការិយាល័យ ១៦ សីហា ២០២៤ – ១ កក្កដា ២០២៥[ស ១] | |
| ព្រះមហាក្សត្រ | វជិរាលង្ករណ៍ |
| មុន | ភូមិធម្ម វេជ្ជយជ័យ (ស្ដីទី) |
| បន្ទាប់ | សុរិយ ចឹងរុងរឿងកិច្ច (ស្ដីទី) |
| រដ្ឋមន្ត្រីក្រសួងវប្បធម៌ | |
| ក្នុងការិយាល័យ ៣០ មិថុនា ២០២៥ | |
| នាយករដ្ឋមន្ត្រី | ខ្លួនលោកស្រី សុរិយ ចឹងរុងរឿងកិច្ច (ស្ដីទី) |
| មុន | សុដាវណ្ណ វាំងសុភ័ក្តិកុសល |
| ប្រធានគណបក្សភឿថៃ | |
| ក្នុងការិយាល័យ ២៧ តុលា ២០២៣ | |
| មុន | ឈូស័ក សិរីនិល (ស្ដីទី) |
| ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
| កើត | 21 សីហា 1986 បាងកក, ប្រទេសថៃ |
| គណបក្សនយោបាយ | ភឿថៃ |
| ពន្ធភាព | បិដក សុខសុវត្ថិ |
| កូន | ២ |
| ឪពុកម្តាយ |
|
| ការអប់រំ | សាកលវិទ្យាល័យចុល្លាង្ករណ៍ (ប.រ) សាកលវិទ្យាល័យសឺរ៉ី (ប.ជ.ខ.) |
| ហត្ថលេខា | |
ពែទងធារ ជិនវ័ត្រ ឬហៅតាមភាសាសរសេរថា ផែថងថារ ស៊ីណាវ៉ាត្រា (ភាសាថៃ៖ แพทองธาร ชินวัตร, ហៅក្រៅថា អុងអ៊ីង, កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦) គឺជាអ្នកនយោបាយ និងអ្នកជំនួញថៃមួយរូប ដែលកំពុងបម្រើការជានាយករដ្ឋមន្ត្រីថៃតាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ និងជាប្រធានគណបក្សភឿថៃតាំងពីឆ្នាំ២០២៣។ ក្នុងនាមជាសមាជិកម្នាក់នៃគ្រួសារនយោបាយជិនវ័ត្រ លោកស្រីត្រូវជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃទក្សិណ ជិនវ័ត្រ និងនិងជាក្មួយស្រីរបស់យិងលក្សណ៍ ជិនវ័ត្រ (អតីតនាយករដ្ឋមន្ត្រីពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤)។ ពែទងធារគឺជានាយករដ្ឋមន្ត្រីថៃវ័យក្មេងបំផុត និងជាស្ត្រីទីពីរប៉ុណ្ណោះដែលបានកាន់តំណែងនេះ។
ជីវិតឯកជន
[កែប្រែ]ពែទងធារ ជិនវ័ត្រ កើតនៅទីក្រុងបាងកក ។ នាងបានទៅសាសេនចូសែបខនវេន សម្រាប់អនុវិទ្យាល័យ និង សាម៉ាថឺរដៀ សម្រាប់វិទ្យាល័យ។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យាពី មហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាលចុល្លាង្ករណ៍ ក្នុងឆ្នាំ២០០៨ ហើយបានបន្តការសិក្សានៅប្រទេសអង់គ្លេស ដោយទទួលបានសញ្ញាប័ត្រ MSC ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិពី សាកលវិទ្យាលស៊ូររី។ [១]
នាង គឺជាម្ចាស់ភាគហ៊ុនលេខ១ របស់ SC Asset Corporation និងជានាយកនៃមូលនិធិថៃខម។ នាងបានរៀបការជាមួយ ពិតាកា ស៊ុក្សាវ៉ាត់ ហើយពួកគេមានកូនពីរនាក់; កូនស្រី និងកូនប្រុសម្នាក់។ [២]
កំណត់សម្គាល់
[កែប្រែ]- ↑ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តុលាការធម្មនុញ្ញបានបញ្ជាឱ្យព្យួរពីតួនាទីតំណែងរបស់លោកស្រីរហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅពេលដែលតុលាការធម្មនុញ្ញបានសម្រេចដកលោកស្រីចេញពីមុខតំណែងដោយមានប្រសិទ្ធិភាពឡើងវិញចាប់តាំងពីថ្ងៃដែលតុលាការបានបញ្ជាឱ្យព្យួរអំណាចលោកស្រីមក។
ឯកសារយោង
[កែប្រែ]- ↑ matichon (2022-03-22). "เปิดประวัติ อุ๊งอิ๊ง-แพทองธาร ทายาทชินวัตร หัวหน้าครอบครัวเพื่อไทย". มติชนออนไลน์ (in ថៃ). Retrieved 2022-05-02.
- ↑ News, VietNamNet. "Báo VietnamNet". VietNamNet News (in vietnamese). Retrieved 2022-04-29.
{{cite web}}:|last=has generic name (help)CS1 maint: unrecognized language (link)
| អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |