ព្រះបាទកៅណ្ឌិន្យទី២
Appearance
ព្រះបាទកៅណ្ឌិន្យទី២ | |
---|---|
រាជ្យមុន | ព្រះបាទហ្វាន់សុីយុន |
រាជ្យបន្ត | ព្រះបាទកៅណិ្ឌន្យជ័យវរ្ម័ន |
សាសនា | ព្រហ្មញ្ញសាសនា និង រាជធានីវ្យាធបុរៈ |
ក្នុងរាជ្ជកាលព្រះបាទកៅណ្ឌិន្យទី២ មានការលើកសួយសារអាករទៅថ្វាយស្តេចក្រុងចិននាឆ្នាំ៣៥៧ នៃគ.ស។ នៅសតវត្សរ៍ទី៥ គេសង្កេតឃើញមានការផ្សព្វផ្សាយអរិយធម៌ឥណ្ឌានៅតំបន់សុវណ្ណភូមិរឹតតែខ្លាំងក្លាឡើងៗ បណ្តាលមកពីស្តេចឥណ្ឌាសមុទ្រគុប្តៈ ដេញពួកអារ្យ័ន(កុសាណៈ)ទើបពួកនេះមករស់នៅអាណាចក្រភ្នំ នាំទាំងស្តេចកៅណ្ឌិន្យទី២មកផង។ ពេលដែលស្តេចកៅណ្ឌិន្យមកដល់ហ្វូណន អ្នកស្រុកទទួលស្វាគមន៍យ៉ាងខ្លាំងហើយលើកឱ្យឡើងសោយរាជ្យ។ ស្តេចអង្គនេះមានរៀបចំស្រុកទេសតាមបែបឥណ្ឌា[១]។ តាមរឿងនិទានថា មានព្រាម្មណ៍ឈ្មោះកៅណ្ឌិន្យ បានលឺសឡេងអាទិទេព ប្រាប់ឱ្យមកសោយរាជ្យនៅនគរហ្វូណន។ គ្រាន់តែព្រាហ្មណ៍នោះមកដល់អ្នកស្រុកនាំគ្នាទៅទទួលហើយលើកជាស្តេច ដែលទ្រង់ព្រះនាមថា ព្រះបាទកៅណ្ឌិន្យទី២[២]។