កៅណ្ឌិន្យជ័យវរ្ម័ន
| កៅណ្ឌិន្យជយវម៌្ម | |
|---|---|
| ស្ដេចចក្រពត្តិក្រុងកម្ពុជាធិបតី (សម័យកាលនគរភ្នំ) | |
| ស្ដេចចក្រពត្តិក្រុងកម្វុជទេឝសម័យកាលនគរភ្នំ | |
| រជ្ជកាល | គ.ស ៤៧០-៥១៤ |
| រាជ្យមុន | ព្រះបាទស្រីឥន្ទ្រវរ្ម័ន |
| រាជ្យបន្ត | ព្រះបាទរុទ្រវម៌្ម[១] |
| ស្វាមី/មហេសី | ព្រះនាងកុលប្រភាវតី (ព្រះអគ្គមហេសី)[១] ព្រះស្នំត្រូវជាមាតានៃព្រះបាទរុទ្រវម៌្ម |
| បុត្រ | ព្រះបាទរុទ្រវម៌្ម ព្រះអង្គម្ចាស់គុណវម៌្ម |
| សន្តតិវង្ស | រាជវង្សកៅណ្ឌិន្យ (ដោយកំណើត) |
| ប្រសូត | រាជធានីវ្យាធបុរ |
| សុគត | គ.ស ៥១៤ រាជធានីវ្យាធបុរ |
| សាសនា | សាសនាហិណ្ឌូបែបខ្មែរនិងនាគសាសនា(រួមសាសនាប្រជាប្រិយខ្មែរនិងវិញ្ញាណនិយម) |
កុរុងកៅណ្ឌិន្យជយវម៌្ម រឺ ជយវម៌្ម ឬ កៅណ្ឌិន្យជ័យវរ្ម័ន(ចិន:僑陳如闍耶跋摩, ភិងអ៊ិង:Shéyébámó រឺ ឝេយេប៉ាម៉ូ, យ៉ាត់ផេង:kiu4can4jyu4ze1je4bat6mo4, កៀឆឹនយីហ្សេយេប៉ាត់ម៉ ជាកន្តាំង) (គ.ស ?-៥១៤) រជ្ជកាល (គ.ស ៤៧០-៥១៤) ពង្សាវតារចិន រាជវង្សស៊ីខាងត្បូង បាននិយាយថា ប្រហែល ១០ឆ្នាំក្រោយកាលកំណត់៤៣១-៤៣២ ស្ដេចសោយរាជ្យនៅនគរវ្នំ គឺកុរុងជយវម៌្ម ដែលមានត្រកូល កៅណ្ឌិន្យ គឺកុរុងកៅណ្ឌិន្យជយវម៌្ម គ្រិស្ដសករាជ៤៧០-៥១៤។ ព្រះអង្គជាមហាក្សត្រនគរវ្នំ ដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិន រហូតដល់ព្រះចៅអធិរាជចិន ទ្រង់ថ្វាយឋានន្តរនាមថា មេទ័ពស្នេហាសន្តិភាពភាគខាងត្បូងអធិរាជកុរុងវ្នំ។ ក្នុងរាជកុរុងកៅណ្ឌិន្យជយវម៌្ម នេះមានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រវ្នំ គឺព្រះសង្ឃបាល និងមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិន ដើម្បីជួយបកប្រែគម្ពីរផ្សេងៗពីភាសាសំស្ក្រឹត។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ គេឃើញមានទំនាក់ទំនងរវាងប្រទេស ខ្មែរនឹងប្រទេសឥណ្ឌាយ៉ាងជិតស្និទ្ធ ប៉ុន្តែព្រឹត្តិការណ៍ដែលគេត្រូវចងចាំ គឺព្រះរាជអង្គនេះបានទទួល ព្រះសង្ឃពីរអង្គ ដែលបាននិមន្តពីប្រទេសឥណ្ឌា មានព្រះនាមថា សក្យនាគសេន នៅឆ្នាំ៤៨៤ នៃ គ.ស (ក្នុងរាជវង្ស ស៊ី) និង ពោធិភទ្រ ក្នុងរាជវង្សលាងនៅឆ្នាំ ៥០៩ នៃគ.ស។ ហើយគឺក្នុងរាជ្យព្រះអង្គនេះដែរ គឺក្នុងគ្រិស្ដសករាជ៥០៣ ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាម នាគសេន អោយនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្ម និងចេតិយធ្វើអំពីភ្លុក និងវត្ថុផ្សេងៗទៀត ទៅថ្វាយព្រះចៅអធិរាជអ៊ូ រាជវង្សលាង។ ដោយសារសំអាងទៅលើឯកសារចិន ដែលចែងពីសេចក្តីរាប់អាន ដែលព្រះចៅអធិរាជចិន មានចំពោះកុរុងកៅណ្ឌិន្យជយវម៌្ម នេះ គេអាចសន្មតថា រជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរវ្នំ។ ព្រះអង្គទ្រង់សោយទិវង្គតនៅគ្រិស្ដសករាជ៥១៤។ តាមរាជប្រវេណី ក្រោយពីព្រះអង្គ កៅណ្ឌិន្យជយវម៌្ម សុគតទៅ គឺត្រូវរាជទាយាទព្រះនាមគុណវម៌្ម ជាបុត្ររបស់ព្រះរាជអគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើងសោយរាជ្យស្នងព្រះអង្គ។[១]
ពង្សាវលី
[កែប្រែ]- ព្រះអគ្គមហេសី ព្រះនាងកុលប្រភាវតី
- ព្រះស្នំមួយអង្គដែលមានបុត្រជាព្រះបាទរុទ្រវម៌្ម
- បុត្រ ព្រះអង្គម្ចាស់គុណវម៌្ម និង ព្រះនាងកុលប្រភាវតី
- បុត្រព្រះបាទរុទ្រវម៌្ម និង ព្រះស្នំ
- ព្រះនត្តា គឺព្រះបាទប្រថិវេន្ទ្រវម៌្ម និង វីរវម៌្ម ត្រូវជាបុត្ររបស់ព្រះបាទរុទ្រវម៌្ម។
- មានព្រះនត្តាទួត គឺ ព្រះបាទ មហេន្ទ្រវម៌្ម និង ភវវម៌្មទី១, ព្រះនាងត្រូវជាព្រះមហេសីនៃព្រាហ្មណ៍សោមសម៌ន
- ព្រះនត្តា គឺព្រះបាទប្រថិវេន្ទ្រវម៌្ម និង វីរវម៌្ម ត្រូវជាបុត្ររបស់ព្រះបាទរុទ្រវម៌្ម។
ឯកសារយោង
[កែប្រែ]- 1 2 3 Jacobsen, Trudy (2008) (ជាen). Lost Goddesses: The Denial of Female Power in Cambodian History. NIAS Press. pp. 22–23. ល.ស.ប.អ. 978-87-7694-001-0. https://books.google.com/books?id=-9unZvFaiREC&pg=PA22.
- ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
សូមមើលផងដែរ
[កែប្រែ]- បញ្ជីព្រះរាជពន្ធភាពព្រះប្រមុខព្រះរាជាណាចក្រកម្ពុជា
- ព្រះមហាក្សត្រកម្ពុជា
- ព្រះបរមរាជវាំងខ្មែរ
- រាជានិយមកម្ពុជា
- ព្រះរាជពង្សាវតារខ្មែរ
- បទពង្សាវតារខ្មែរ
- ឯកសារចិន
- ប្រវត្តិសាស្ត្រខ្មែរ ដោយលោកស្រី ត្រឹង ងារ
- ប្រវត្តិសាស្ត្រខ្មែរដោយលោករស់ ចន្ទាបុត្រ។
- ព្រះរាជពង្សាវតារភាគទី ១ សម័យនគរភ្នំ ដោយ ក្រសេម-ទេពពិទូរ
- ឯកសារមហាបុរសខ្មែរ
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: កៅណ្ឌិន្យជ័យវរ្ម័ន |
| |||||||||||||||||||||||||||||||||||||||||||||||||||||||||||
| គោរម្យងារសំរាប់រាជ្យ | ||
|---|---|---|
| មុនដោយ ព្រះបាទស្រីឥន្ទ្រវរ្ម័ន |
ស្ដេចចក្រពត្តិក្រុងកម្វុជទេឝសម័យកាលនគរភ្នំ គ.ស ៤៧០-៥១៤ |
តដោយ ព្រះបាទរុទ្រវម៌្ម |