ព្រះបាទជ័យជេដ្ឋាទី២

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះបាទជ័យជេដ្ឋាទី២
រជ្ជកាល ១៦១៨-១៦២៨
រាជ្យមុន ព្រះបាទស្រីសុរិយោពណ៌
រាជ្យបន្ត ព្រះបាទស្រីធម្មរាជាទី២ ឬព្រះរាជសម្ភារ ពញាតូ
សាសនា ព្រះពុទ្ធសាសនា និងរាជធានីកោះស្លាកែត

ព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨)[កែប្រែ]

ព្រះបាទជ័យជេដ្ឋាទី២បានឡើងសោយរាជ្យនៅឆ្នាំ១៦១៨ ដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះឱង្ការព្រះជ័យជេដ្ឋាធិរាជរាមាធិបតី។ ព្រះអង្គត្រូវជាបុត្ររបស់ព្រះបាទស្រីសុរិយោពណ៌។ ព្រះអនុជត្រូវបានតែងតាំងជាមហាឧបរាជហើយទទួលព្រះនាមថា ឧទ័យបរមរាជា។ ឯព្រះបិតាលោកគ្រង់នៅជាឧភយោរាជ ប៉ុន្តែនៅឆ្នាំក្រោយព្រះអង្គបានសោយទីវង្គតទៅក្នុងព្រះជន្ម៦៤ព្រះវស្សានៅព្រះរាជវាំងល្វាឯម។ ព្រះបាទជ័យជេដ្ឋាទី២បានបោះបង់ទំនៀមទម្លាប់សៀម ហើយលើកយកទំនៀមទម្លាប់ខ្មែរមកប្រើជំនួសវិញ ហើយដើម្បីបង្ហាញឱ្យសៀមឃើញថាព្រះអង្គមិនទទួលស្គាល់នូវអំណាចសៀមមកលើប្រទេសខ្មែរទេ ព្រះអង្គក៏បានលើរាជធានីពីល្វាឯមទៅតាំងនៅក្រុងឧដុង្គនៅឆ្នាំ១៦២០។ នៅឆ្នាំ១៦២៣ ព្រះអង្គបានបញ្ជឱ្យសាងព្រះចេតីយ៍ធំឈ្មោះថា ចេតីយ៍ត្រៃត្រឹង នៅលើភ្នំព្រះរាជទ្រព្យ ដើប្បីតម្កល់ព្រះអដ្ខិធាតុព្រះបិតា[១]។ កាលមិនទាន់សោយរាជ្យ ព្រះជន្មបាន២៦ព្រះវស្សាព្រះអង្គមានបុត្រ៖

  1. ចៅពញាតូ ជាមួយអ្នកម្នាងសុខ
  2. ចៅពញានូ ជាមួយអ្នកម្នាងទង

សោយរាជ្យបាន២ព្រះវស្សាបានបុត្រ

  1. ចៅពញាចន្ទ ជាមួយអ្នកម្នាងប៊ុសជនជាតិលាវ
  2. ចន្ទវតីក្សត្រី ជាមួយអ្នកម្នាងនង
  3. បុប្ជាវតីជាមួយអគ្គមហេសីយួន

ចំណែកព្រះឧទ័យបរមរាជាជាមហាឧបរាជមានបុត្រ

  1. អ្នកអង្គនន់ ជាមួយអ្នកម្នាងសន
  2. អ្នកអង្គសូរ ជាមួយអ្នកម្នាងសួស
  3. អ្នកអង្គតន់ ជាមួយអ្នកម្នាងសួស
  4. អ្នកអង្គអិម ជាមួយអ្នកម្នាងអិន។

ឯកសារយោង[កែប្រែ]

  1. សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ បោះពុម្ពឆ្នាំ២០០៣ ទំព័រទី២០០។