Jump to content

ខេត្តក្រមួនស

ពីវិគីភីឌា
ប្លង់នៃខេត្តក្រមួនស

ក្រមួនស គឺជា​ខេត្ត​មួយ នៅ​ដែនដី​ ត្រូវបាន រដ្ឋាភិបាល​យួន​ប្តូរ ឈ្មោះ​ទៅជា​ភាសា​យួន​ថា ខេត្ត កៀង យ៉ាង ( Kiên Giang ) ។ មជ្ឈមណ្ឌល​របស់​ខេត្ត​គឺ​ទីក្រុង ក្រមួនស (Thanh Pho Rach Gia) ឆ្ងាយ​ពី​ទីក្រុង​ព្រៃនគរ ប្រមាណ ២៥០ គីឡូម៉ែត្រ​ឆ្ពោះទៅ​ទិស​ខាងជើង​។ ទិស​ឦ​- សាន នៃ​ខេត្ត​ក្រមួនស ជាប់​នឹង​ខេត្តមាត់ជ្រូក​ ទិស​ខា កើត ជាប់ នឹង​ទីក្រុង​ព្រែក​ឫស្សី​ ទិសអាគ្នេយ៍​ជាប់​នឹង​ខេត្តពលលាវ, ទិស​ខាងត្បូង​ជាប់​នឹង​ខេត្ត​ទឹកខ្មៅ​, ទិស​ខាងជើង​ជាប់​ព្រំដែន ប្រទេស​កម្ពុជា ដែលមាន​បន្ទាត់​ព្រំដែន​ប្រវែង ៥៤​គីឡូម៉ែត្រ ទិស​ខាងលិច​ជាប់​នឹង​ឈូង​សមុទ្រថៃ ដែលមាន​បន្ទាត់ ព្រំដែន ប្រវែង ២០០ គីឡូម៉ែត្រ។ ខេត្ត​ក្រមួន​សមាន​កោះ​តូចធំ​ជាង ១០០ នៅក្នុង​សមុទ្រ។ ខេត្ត​ក្រមួន​សមាន​ផ្ទៃដី ៦ ២៩៩ គីឡូម៉ែត្រ ក្រឡា។​
បច្ចុប្បន្ននៅកម្ពុជានៅសល់វិថីមួយដែលមានឈ្មោះថា វិថីក្រមួនស ដែលគិតចាប់ពី មហាវិថីព្រះមុនីវង្ស មកដល់ មហាវិថីព្រះនរោត្តម ខាងជើង មន្ទីរពេទ្យព្រះអង្គឌួង

ទិដ្ឋភាពខេត្តក្រមួនស។

បន្តវិគីភីឌាសឺនសុរីយាអាប់រស្មី

និរុត្តិសាស្ត្រ​

[កែប្រែ]

​ពាក្យ​ថា ក្រមួនស មកពី ក្រមួន និង ស​។​

​*ក្រមួន (​នាម​) វត្ថុ​មាន​ព៌​ណ​លឿង​, ​លឿងចាស់​, លឿងខ្ចី​ឬ​ព៌​ណស​ក៏មាន ជា​វត្ថុ​មាន​អាកា​រៈទ​ន់​ល្អិត ធ្វើជា​ទៀន​អុជ​បាន​, កើត​ពី​ទឹក ឃ្មុំ។ ក្រមួនមាត់ គឺ​ក្រមួន​ស្ល​លាយ​នឹង​ប្រេង និង​គ្រឿង​ក្រ អូ​ប​ឯទៀត​សម្រាប់​លាប​បបូរមាត់ ។​សាច់​ខ្យង ដែលមាន​ពណ៌​លឿង​ដូច​ក្រ មួន​ក៏​ហៅថា ក្រមួន ដែរ។​

​*ស​ ( គុណនាម ) ដែលមាន​ពណ៌​សម្បុរ​ដូច​សំឡីកប្បាស​, ពណ៌​ស​,​សំពត់​ស​, សក្បុស​, ស​ណាស់។ សរុបមក ខេត្ត​ក្រមួនស មានន័យថា ខេត្ត​ដែលមាន ក្រមួន ពណ៌ ស។​

ប្រវត្តិ​

[កែប្រែ]

​ឆ្នាំ ១៨៣២ ក្រមួនស​ឋិត​នៅក្នុង​ខេត្តពាម ( Hà Tiên ) ដែលជា​អតីត​ខេត្ត​ខ្មែរ​មួយ ក្នុងចំណោម​ខេត្ត​ទាំង ៦ នៅ​កម្ពុជា​ក្រោម នា​សម័យ​នោះ។​

​ឆ្នាំ ១៨៧៦ បារាំង​បាន​ចែក​ភូមិ សាស្ត្រ​នៅ​កម្ពុជា​ក្រោម ជា ៥ តំបន់​រដ្ឋបាល​ធំៗ ហើយ​នៅក្នុង​តំបន់​នីមួយៗ គេ​ចែកចេញជា និគម​តូចៗ មួយទៀត បានជា​ខេត្ត​ពាម (Hà Tiên ) ពី​ដើម​ត្រូវបាន​ចែកជា ២ គឺ ៖

  • ១.​ពាម ( Hà Tiên )
  • ២.​ក្រមួនស ( Rach Gia )

នៅ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ទាំងពីរ​គឺ ពាម និង ក្រមួនស ត្រូវបាន​ក្លាយជា​ខេត្ត​ទាំង ២ គឺ ខេត្ត​ពាម និង​ខេត្ត​ក្រមួនស។​

​ពេលដែល​កម្ពុជា​ក្រោម នៅក្រោម​ការកាន់កាប់ នៃ​របប​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hoà) ខេត្ត​ពាម និង ខេត្ត​ក្រមួនស រដ្ឋាភិបាល​វៀតណាម​មួយ​នេះ បាន​ច្របាច់​បញ្ចូល ខេត្ត​ទាំងពីរ​នេះ​ឲ្យ​ចូលគ្នា​ទៅជា​ខេត្ត​មួយ ហើយ​ផ្លាស់​ឈ្មោះ​ថ្មី ទៅជា​ភាសា​យួន​មួយ​ទៀតថា ខេត្ត​កៀង​យ៉ាង (Kiên Giang ) ចំណែក​ខ្មែរក្រោម​វិញ នៅតែ​ហៅថា​ខេត្ត​ក្រមួនស តាម​ភាសាជាតិ របស់ខ្លួន។​

រដ្ឋបាល​

[កែប្រែ]

ខេត្តក្រមួនស (អង់គ្លេស: Kramuon Sa Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យអាណានិគមនិយមបារាំង ​បច្ចុប្បន្ន រដ្ឋាភិបាល​វៀតណាម បាន​កែប្រែ​ឈ្មោះ​ភូមិ ឃុំ ស្រុក នៃ​ខេត្ត​ក្រមួនស​ទៅ​ភាសា​យួន និង​បាន​បែងចែក​រដ្ឋ​ភូមិសាស្ត្រ ចេញ​ជាច្រើន​ភូមិ ឃុំ​និង​ស្រុក។​

​ភូមិសាស្ត្រ​ខេត្ត​ក្រមួនស ពេលនេះ ត្រូវបាន​បែង​ចែកចេញជា ១២ ស្រុក (Huyện) និង​មាន​ទីក្រុង ១ គឺ​ទីក្រុង ក្រមួនស (Rạch Giá) និង​ទី​រួម​ខេត្ត ១ គឺ​ទី​រួម​ខេត្ត​ពាម (Hà Tiên)។ ខេត្ត​ក្រមួន​សមាន ១០ទីរួមស្រុក​ ៩៧ ឃុំ និង ១៣ សង្កាត់។​

​ឈ្មោះ​ស្រុក​ទាំង ១២ និង​ទី​រួម​ខេត្ត​ទាំង ២ ដែល​រដ្ឋាភិបាល​វៀតណាម បាន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន​។ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តក្រមួនស
លេខរៀង ឈ្មោះស្រុកជាអក្សរខ្មែរ ឈ្មោះស្រុកជាអក្សរឡាតាំង ឈ្មោះស្រុកជាអក្សរ
ទីរួមខេត្តពាម Peam Province Hà Tiên
ទីក្រុងក្រមួនស Kramuon Sa City RạchGiá
ស្រុកភ្នំម្លូ Phnom Mlou District Kiên Lương
ស្រុកភ្នំដី Phnom Dei District Hòn Đất
ស្រុកឃ្លាំងមឿង Khleang Meung District Châu Thành
ស្រុកក្រសាំង Krasaeang District Tân Hiệp
ស្រុកព្រៃរំដេង Prey Romdeng District Giồng Riềng
ស្រុកអំពាចវែង Ampeach Veng District Gò Quao
ស្រុកព្រែកបី Prek Bei District An Biên
១០ ស្រុកអូរមិញ O Minh District An Minh
១១ ស្រុកកោះត្រល់ Kaoh Tral District Phú Quốc
១២ ស្រុកប្រជុំកោះ Brachoum Kaoh District Kiên Hải
១៣ ស្រុកខ្វែងទទឹង Khveng Ttung District Vĩnh Thuận
១៤ ស្រុកទួលអូរមិញ Toul Ou Minh District U MinhThượng


ព្រំប្រទល់នៃខេត្តក្រមួនស

ខេត្តក្រមួនស ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)
ខេត្តមាត់ជ្រូក ខេត្តព្រែកឬស្សី និង ខេត្តពលលាវ កោះត្រល់ និង សមុទ្រពាម ខេត្តទឹកខ្មៅ និង ខេត្តពលលាវ ខេត្តមាត់ជ្រូក ខេត្តព្រែកឬស្សី និង  កម្ពុជា



ផែនទីខេត្តក្រមួសដែលយួនប្រើសព្វថ្ងៃ ផែនទីខេត្តក្រមួស


រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​

[កែប្រែ]

​ក្រមួនស ជា​ខេត្ត​មួយ​សម្បូរ​ទៅដោយ​ទីតាំង​ប្រវត្តិសាស្ត្រ ដែល​ទាក់ទិន​នឹង​រឿងរ៉ាវ​ខ្មែរក្រោម ដូចជា ជំនីក​ព្រែក​តែង (Kênh Đào Vĩnh Tế) កំពង់ផែ​អន្តរជាតិ​អូរ​កែវ (Oc Eo) នៃ​មហា​ណា​ចក្រ​នគរ​ភ្នំ ( ភាសា​យួនៈ Phù Nam) និង​វត្ត​អារាម​ព្រះពុទ្ធសាសនា ថេរវាទ​ខ្មែរ​មាន​ចំនួន ៧៦ វត្ត ក្នុងនោះ​មាន វត្តរតនរង្សី ហៅ វត្ត​ចំការ​ត្រើយ​ត្បូង បានកកើតឡើង​ក្នុង គ​. ស​. ១៤១២ ៕

ឯកសារយោង

[កែប្រែ]
  • វចនានុក្រម​ខ្មែរ រៀង​រៀង​ដោយ សម្តេច ព្រះសង្ឃរាជ គណៈមហានិកាយ ជួន ណាត ជោ​ត​ញ្ញា​ណោ បោះពុម្ព​ដោយ​ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ ១៩៦៨។​

ដោយ ថាច់ ប្រីជា គឿន

មើលផងដែរ

[កែប្រែ]