Jump to content

នរាយណ៍រាជា

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទនារាយណ៍រាជាទី២អង្តតន់)

នរាយណ៍រាជា

រជ្ជកាល ១៧៥៧-១៧៧៥

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៧៥៧
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន រាមាធិបតីទី២
(រជ្ជកាលទី២)
រាជបន្ត ឧទ័យរាជាទី៣
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៧៧៥
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

នរាយណ៍រាជាអង្គតន់ទី២ (អង់គ្លេស: Noreay Reachea) or (Ang Ton II) (ប្រ.ស|គ.ស ០០០០-១៧៧៥) រជ្ជកាលគ្រងរាជ (គ.ស ១៧៥៧-១៧៧៥) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣០១ ត្រូវនិង គ.សករាជ ១៧៥៧ ត្រូវនិង មហាសករាជ ១៦៨០ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះនរាយណ៍រាជា រាមាធិបតី ព្រះអង្គជាបុត្រ ព្រះរាមាធិបតីទី២ នៃ អង្គទងទី២ ទ្រង់ឡើងសោយរាជបន្តពីព្រះបិតារបស់ទ្រង់ ។ []

អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៥៨

[កែប្រែ]

Annam invaded Cambodia, 1758 AD

គ.សករាជ ១៧៥៨ អណ្ណាមលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) ចូលឈ្លានពានទឹកដីកម្ពុជា នៅឯកម្ពុជាក្រោម ព្រះនរាយណ៍រាជា ពេលនោះបានបញ្ជូនកងទ័ព ៤០,០០០ (៤មុឺននាក់) ទៅច្បាំងទប់ទល់និងពួកអណ្ណាម ដោយចំនួនទ័ពភាគីកម្ពុជាតិចជាង នៅទីបំផុតពួកអណ្ណាមបានច្បាំងឈ្នះភាគីកម្ពុជាយកបានខេត្តចំនួនពីរ គឺ ខេត្តបាសាក់, (Hậu Giang) និង ខេត្តព្រះត្រពាំង (Tra Vinh) ។ អណ្ណាមបានបន្តពង្រីកទឹកដីដោយច្បាំងយកតំបន់ ហាទៀង (Ha tien) ដែលកាន់កាប់ដោយដោយស្ដេចត្រាញ់ចិននៃគ្រួសារ ម៉ក់កូវ (Mac Cuu Family) ដែលជាអតីត ខេត្តពាម របស់កម្ពុជា ។ នៅអំឡុងចុងឆ្នាំ ១៧៥៨ នៃគ.សករាជ អណ្ណាមលើកទ័ពមកឈ្លានកម្ពុជាម្ដងទៀត ដោយចូលច្បាំងយក ខេត្តកំពត ព្រះនរាយណ៍រាជា ដោយខ្លាចបាត់បង់ទឹកដីជាបន្តបន្ទាប់ ទ្រង់ បានទៅពឹងពាក់សៀម ក្នុងការផ្ដល់នូវសម្ភារវុធ ដើម្បីច្បាំងទប់ទល់និងពួកអណ្ណាមជាបន្តទៀត ដូចនេះពួកអណ្ណាម មិនអាចច្បាំងយកខេត្តកំពតបាននោះទេ ។[]

កម្ពុជាកាត់ខេត្ត៣ ទៅឱ្យសៀម គ.សករាជ ១៧៦៩

[កែប្រែ]

Cambodia cuts 3 provinces to Siam 1769 AD

ក្រោយពេលអណ្ណាម ឈ្លានពានកម្ពុជា ជាច្រើនលើកច្រើនសារ ព្រះនរាយណ៍រាជា ដែលបានពឹងពាក់សៀមក្នុងការទប់ទល់ និង ពួកអណ្ណាម ត្រូវស្ដេចសៀមថ្មី ដែលមានឈាមជ័រជាជនជាតិចិន ព្រះនាម ព្យាតាក (Phya Tak) ដែលជាមេទ័ពធំប្រចាំនៅធនបុរី បានដណ្ដើមរាជ ពីរាជវង្សសៀមអាយុធ្យា ក្រោយពេលភូមាលើកទ័ពដុតក្រុងអាយុធ្យា នៅឆ្នាំ ១៧៦៧ ស្ដេចសៀមថ្មីអង្គនេះ បានទាមទារសគុណដែលខ្លួនបានផ្ដល់សម្ភារវុធជួយដល់ ព្រះចៅក្រុងកម្ពុជា ។ ដូចនេះ ព្រះនរាយណ៍រាជា ដោយមិនចង់ជំពាក់គុណសៀម ទ្រង់ក៏កាត់ទឹកដីកម្ពុជាចំនួន ៣ខេត្ត ទៅឱ្យសៀមដូចជា៖ ខេត្តបុរីរម្យ (Buriram), ខេត្តសុរិន្ទ (Surin), ស្រីស្លាកែត (Sisaket) នៅឆ្នាំ ១៧៦៩ នៃគ.សករាជ ។ ព្រះនរាយណ៍រាជា ទ្រង់បានឡើងសោយរាជពីឆ្នាំ ១៧៥៧ រហូតដល់សោយទិវង្គត ដោយការបះបោរដណ្ដើមរាជរបស់ ព្រះអង្គណន ក្នុងឆ្នាំ ១៧៧៥ នៃគ.សករាជ ។[]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
នរាយណ៍រាជា
(គ.ស ០០០០-១៧៧៥)
មុនដោយ
រាមាធិបតីទី២ (រជ្ជកាលទី២)
រាជាណាចក្រកម្ពុជា
(១៧៥៧-១៧៧៥)
តដោយ
ឧទ័យរាជាទី៣

ឯកសារយោង

[កែប្រែ]
  1. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  2. Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library
  3. Centre national de la recherche scientifique (France) (1872) Journal asiatique, Publisher: Société asiatique. Original from the University of Michigan