ខេត្តសុរិន្ទ
Coordinates: 8°41′35″N 106°36′34″E / 8.69306°N 106.60944°E
ខេត្តសុរិន្ទ គឺជាខេត្តខ្មែរដែលចំណុះអោយសៀមក្នុងអំឡុង សតវត្សទី១៦ ដល់ សតវត្សទី១៩។
បច្ចុប្បន្នប្រទេសថៃ(សៀម) បានប្ដូរឈ្មោះទៅជា ខេត្តសូរិន្ទ ដែលបញ្ចូល ខេត្តសុរិន្ទ និងខេត្តសង្គឹត(ខេត្តសិង្គារ) ក្លាយជាខេត្តសូរិន្ទនេះ។
ខេត្តសុរិន្ទ កាលដើមឡើយជាដែនដីនៃ អាណាចក្រខ្មែរ ហើយខេត្តនេះជាខេត្តដែលសំបូរទៅដោយសត្វដំរី។ គ្រាដែលមានអ្នកទ្រមាក់ដំរី ខ្មែរ គួយ លាវ ថាតំបន់នេះសំបូរដំរីណាស់ ដំណឹងនេះក៏បានដឹងលឺដល់ព្រះរាជា ទ្រង់ក៏ចាត់ មេទ័ពខ្មែរឈ្មោះ សុរិន្ទភក្ដី ចេញទៅទាក់ដំរីនៅឯខេត្តសុរិន្ទនេះក៏បានជួបប្រទះនឹងសត្វដំរីស។ រួចក៏បានស្ទាក់ចាប់មកថ្វាយព្រះរាជា ព្រះរាជាក៏ចាត់តាំង អោយមេទ័ពសុរិន្ទភក្ដី កាន់កាប់ និងគ្រប់គ្រងខេត្តសុរិន្ទនេះតរៀងមករហូតដល់ពេលថៃមកឈ្លានពានខ្មែរ យកដែនដីសុរិន្ទ។
នៅឆ្នាំ ១៨៨៤ ដែលខេត្តសុរិន្ទ ត្រូវបានគ្រប់គ្រងដោយសៀមហើយ ចៅហ្វាយខេត្តនេះ នៅតែមានងារថា ៖ ពញាសុរិន្ទភក្ដីធីននគរបន្ទាយសេមា ។ យោបល់នេះ ក៏បញ្ជាក់ថែមទៀតថា ពួកអ្នកស្រុកសុរិន្ទ មានដើមកំណើតពីស្រុកបន្ទាយឆ្មារនេះមែន។
រដ្ឋបាល[កែប្រែ]
ខេត្តសុរិន្ទ (អង់គ្លេស: Sorin Province) ជាដែនរដ្ឋបាលស្ថិតនៅ ប្រទេសកម្ពុជា សម័យចតុមុខ ខេត្តនេះមាន ស្រុក ឃុំ និង ភូមិ÷
ខេត្តសុរិន្ទ | |||
---|---|---|---|
លេខរៀង | ឈ្មោះស្រុកជាអក្សរខ្មែរ | ឈ្មោះស្រុកជាអក្សរឡាតាំង | ឈ្មោះស្រុកជាអក្សរ |
១ | ស្រុកសុរិន្ទ | Sorin District | |
២ | ស្រុកភ្នំដងរែក | Phnom Dangrek District | |
៣ | ស្រុកសង្គៈ | Sa Ngk District | |
៤ | ស្រុកប្រាសាទ | Brasaeat District | |
៥ | ស្រុកគោកខ័ណ្ឌ | Kok Khn District | |
៦ | ស្រុកឈូក | Chhouk District | |
៧ | ស្រុកសំរោងទាប | Saamrong Teab District | |
៨ | ស្រុកកំចាយចាន | Kamchay Chan District | |
៩ | ស្រុករតនបុរី | Ratanak Bori District | |
ស្រុក | District |
(នៅមានស្រុកច្រើនទៀត ដែលបាត់ដានប្រវត្តិសាស្ត្រនៃស្រុកខ្លះ)
ព្រំប្រទល់នៃខេត្តសុរិន្ទ
ខេត្តសុរិន្ទ | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
ប្រាសាទ[កែប្រែ]
- ប្រាសាទជាងប៉ី (Prasat Chang Bei) អតីតកាលស្ថិតនៅ ខេត្តសុរិន្ទ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តសូរិន ប្រទេសថៃ(សៀម)។
- ប្រាសាទក្រពុំ (Prasat Kropom) អតីតកាលស្ថិតនៅ ខេត្តសុរិន្ទ អាណាចក្រខ្មែរ មុនសម័យលង្វែក។ បច្ចុប្បន្នស្ថិតនៅ ខេត្តសូរិន ប្រទេសថៃ(សៀម)។
- ប្រាសាទតាក្របី (Prasat Ta Krbei) ដែលស្ថិតតាមដងភ្នំដងរែក ពីអតីតកាលប្រាសាទនេះ ស្តិតនៅ ស្រុកភ្នំដងរែក ខេត្តសុរិន្ទ។
បុណ្យប្រពៃណីជាតិ[កែប្រែ]
អ្នកសិល្បៈ[កែប្រែ]
តារាចម្រៀង[កែប្រែ]
លោក ខុង ខុយ ជាអ្នកចម្រៀងសុរិន្ទគោកខ័ណ្ឌ មានសមាជិក ៧០នាក់។
វត្ត[កែប្រែ]
- វត្តព្រះពុទ្ធបាទភ្នំដី ស្ថិតនៅលើភ្នំដី
- វត្តភ្នំដែក ស្ថិតនៅលើភ្នំដែក
មើលផងដែរ[កែប្រែ]
|
|