ព្រះបាទបរមសុខា
Appearance
ព្រះបាទបរមសុខា | |
---|---|
រជ្ជកាល | ១៤១៧-១៤២០ |
រាជ្យមុន | ព្រះបាទស្រីសុរិយោវង្សទី២ |
រាជ្យបន្ត | ព្រះបាទពញាយ៉ាត |
សាសនា | ព្រះពុទ្ធសាសនា និង ក្រុងអង្គរ |
ព្រះបាទបរមសុខា (ឆ្នាំ១៤១៧-ឆ្នាំ១៤២០នៃគ.ស)
[កែប្រែ]ព្រះអង្គពុំស្គាលរាជវង្ស។ ព្រះអង្គត្រូវបានស្តេចសៀមព្រះបាទពញាព្រែកធ្វើឃាតហើយបានត្រួតត្រាក្រុងអង្គរ។ សៀមគ្រប់គ្រងរាជធានីអង្គរលើកទី៣ពីឆ្នាំ១៤២០-ឆ្នាំ១៤២១នៃគ.ស ដោយស្តេចសៀម។ ស្តេចសៀមខឹងនិងស្តេចខ្មែរ ក៏លើកទ័ពមកវាយក្រុងអង្គរម្តងទៀត ដោយធ្វើឃាតស្តេចខ្មែរនាមព្រះបាទបរមសុខានៅឆ្នាំ១៤២០។ សៀមបានគាប់សង្កត់ខ្មែរកាន់តែខ្លាំង និងជំរិតយកដង្វាយទៅស្រុកសៀម។ បន្ទាប់ពីបានគេចពីសត្រូវ ព្រះបាទពញាយ៉ាតបានភៀសព្រះកាយទៅតំបន់ខាងត្បូងគឺស្រុកស្រីសន្ធរ ដើម្បីប្រមូលទ័ពទៅរំដោះក្រុងអង្គរ។ ព្រះបាទពញាយ៉ាតបានប្រើល្បិចឱ្យទាហានស្ម័គ្រចិត្ត ១២នាក់ទៅចុះចូលជាមួយទ័ពសៀម ហើយដកអាវុធសម្លាប់ស្តេចសៀមពញាព្រែកចោលនៅឆ្នាំ១៤១២ ហើយបានរំដោះរាជធានីអង្គរ។ ព្រះបាទពញាយ៉ាតបានយកប្អូនស្រីរបស់ស្តេចពញាព្រែកនាម ស៊ីសាងាមជាស្នំំឯក[១]។
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ ទំព័រទី១៦៨