ព្រះបាទពញាយ៉ាត
ព្រះបាទពញាយ៉ាត | |
---|---|
រជ្ជកាល | ២៣៤៥-៣៤៥៦ |
រាជ្យមុន | ព្រះបាទបរមសុខា |
រាជ្យបន្ត | ព្រះបាទនរាយណ៍រាជា |
សាសនា | ព្រះពុទ្ធសាសនា និងរាជធានីចតុមុខ |
ព្រះបាទពញាយ៉ាត (ឆ្នាំ១៤២១-ឆ្នាំ១៤៦៣នៃគ.ស)[កែប្រែ]
ព្រះអង្គជាបុត្ររបស់ព្រះបាទស្រីសុរិយោវង្សទី២។ ព្រះអង្គបានសម្លាប់ស្តេចសៀមពញាព្រែក និងរំដោះរាជធានីអង្គរ។ ព្រះអង្គគង់នៅរាជធានីអង្គរអស់រយៈពេល ១០ឆ្នាំ ទើបផ្លាស់ប្តររាជធានីមកទួលបាសាល់ និងបន្តមកទៀតបានតាំងរាជធានីនៅចតុមុខ។ មូលហេតុនៃការចាកចោលរាជធានីអង្គរដោយសារកត្តាដូចជា[១]៖
- កត្តាប្រជាជន៖ ក្នុងចម្បាំងសៀមបានសម្លាប់ និងកៀរប្រជាជនខ្មែរនៅក្នុងតំបន់អង្គរស្ទើរអស់រលីង។ ដូចនេះប្រជាជននៅតំបន់អង្គរ ដែលសល់តិចតួចមិនអាចការពារក្រុងអង្គរបានតទៅទៀត និងមានប្រជាជនខ្លះទៀតបានភៀសខ្លួនចេញពីរាជធានីអង្គរ។
- កត្តាសេដ្ឋកិច្ច៖ ដោយសារសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមជាមួយពួកសៀមបានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ទំនប់ ធារាសាស្រ្តខ្ទេចខ្ទីអស់ ដែលមិចអាចស្តារការខូចខាតបាន។
- កត្តាភូមិសាស្រ្ត៖ រាជធានីអង្គរស្ថិតនៅជិតក្រុងអយិធ្យាពេកមានចម្ងាយ ៤០០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ ដូចនេះសៀមអាចនឹងវាយលុករាជធានីអង្គរម្តងទៀត។
- កត្តាឥទ្ធិពល(កម្លាំង)៖ ខ្មែរចុះខ្សោយទាំងកម្លាំងកាយ(ប្រជាជន) ទាំងកម្លាំងចិត្ត(ស្មារតី)បាត់បង់ជំនឿលើខ្លួនឯង។ រីឯសៀមពង្រីកទឹកដីទូលំទូលាយ ពង្រីកអំណាច និងបង្កើនកម្លាំង។
ព្រះបាទពញាយ៉ាតមានព្រះរាជបុត្របីព្រះអង្គ ជាមួយមហេសីនិងស្រីស្នំដូចជា[២]៖
- ព្រះបាទនរាយណ៍រាជា រាជបុត្ររបស់អ្នកម្នាងទេវី
- ព្រះបាទស្រីរាជា រាជបុត្ររបស់អ្នកម្នាងបទុមកេសរ
- ព្រះបាទធម្មរាជា រាជបត្ររបស់អ្នកម្នាងស៊ីសាងាម។
ឆ្នាំ១៤៦៣ ព្រះបាទពញាយ៉ាតបានដាក់រាជ្យឱ្យបុត្រច្បងគឺព្រះបាទនរាណ៍រាជា។ នៅឆ្នាំ១៤៦៦ ព្រះបាទពញាយ៉ាតក៏បានសោយទីវង្គតដោយរោគពាធនៅព្រះជន្ម ៧០ព្រះវស្សា។ នៅឆ្នាំ១៩៦៧ ព្រះបាទនរាណ៍រាជាបានកសាងចេតីយថ្វាយព្រះបាទពញាយ៉ាតនៅលើភ្នំដូនពេញដែលជាចេតីយធំជាងគេ បន្ទាប់មកនៅឆ្នាំ១៩១៧ ព្រះបាទស៊ីសុវត្ថិបានកសាងចេតីយនេះឱ្យធំជាងមុន[៣]។
ការបោះបង់ចោលរាជធានីអង្គរ[កែប្រែ]
នៅឆ្នាំ១៤៣៤ ចេះតែរអែងខ្លាចសៀមចូលមកលុបលុយប្រទេសខ្មែរទៀត ព្រះបាទពញាយ៉ាតក៏បានសម្រេចព្រះទ័យលើករាជធានីចេញឱ្យឆ្ងាយពីរាជធានីអង្គរ។ មូលហេតុនៃការបោះបង់រាជធានីអង្គរនេះគឺមកពីប្រជារាស្រ្តខ្មែរនៅអាណាចក្រខាងលិចត្រូវសៀមកៀរយកទៅអស់ជាច្រើន ហើយមួយផ្នែកទៀតត្រូវស្លាប់ដោយសារសង្គ្រាមជាច្រើនលើកច្រើនគ្រាជាមួយសៀមទៀត ដែលនៅពេលនោះស្ថិតនៅតែ ៤០០គីឡូមែត្រពីក្រុងអយុធ្យាប៉ុណ្ណោះ។ ក្រោយពីបានប្រឹក្សាយោបល់ជាមួយនាម៉ឺនសព្វមុខមន្ត្រីហើយ ព្រះអង្គទ្រង់ក៏បានបញ្ជាឱ្យលើករាជធានីទៅតាំងនៅទួលបាសាន ក្នុងខេត្តស្រីសឈរវិញ តែដោយសារមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បានបញ្ជាឱ្យលើករាជធានីទៅតាំងនៅភ្នំដូនពេញ ឬចតុមុខវិញ[៤]។