Jump to content

ព្រះវិស្ណុ

ពីវិគីភីឌា

ព្រះវិស្ណុ

Vishnu statue. Angkor Wat Gateway 12th Century.
ស្ថានលំនៅ សមុទ្រអព្ទ នៃលំហចក្រវាឡ (Universe)
សាស្ត្រាវុធក្នុងដៃ

(បែងភាគដៃ៨)

កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់
មហេសី នាងលក្ស្មី(ព្រះស្រីទេវី) (អានថា៖ ល័កស្មី)
ព្រះនាងភូមិ
ព្រះនាងនីឡាទេវី
យាន្តជំនិះ ​គ្រុឌ
ទម្រង់ព្រះភ័ក្រ មុខមួយ
ពណ៌សម្បុរ ពណ៌បៃតង (Green)


ព្រះវិស្ណុព្រះនារាយណ៍ (អង់គ្លេស: Lord Vishnu) or (អង់គ្លេស: Lord Narayana ) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុង ព្រហ្មញ្ញ សាសនាហិណ្ឌូសាសនា ព្រះវិស្ណុ ជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្ម តាមរយៈ​ទងផ្ចិតរបស់ព្រះអង្គ បានដុះចេញនូវពន្លកផ្កាឈូក ដែលក្ដោបយកដួងកែវជីវិតដើម្បីផ្ដល់កំណើតដល់ ព្រះព្រហ្ម

ប្រវត្តិ ព្រះវិស្ណុ

[កែប្រែ]

មានតំណាលថា មាននាគក្បាលប្រាំពីរមួយឈ្មោះថា "អនន្តៈ" បានខ្ជាក់នៅស៊ុត (Egg) របស់ខ្លួន ស៊ុតនោះក៏បានញាស់ចេញជា រូបរាង្គព្រះវិស្ណុ ព្រះវិស្ណុ​ក្នុងទម្រង់បែបនេះត្រូវបានគេហៅថា "ហរិណ្យគហ៌" មានន័យថា កំណើតដ៏អឆ្ឆៈរិយៈ បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុ​ជាអទិទេពកំពូលបង្អស់ ក្នុងការបង្កើត អទិទេពពីរអង្គទៀតនោះគឺ ព្រះព្រហ្ម បន្ទាប់មកគឺ ព្រះឥសូរ ។ នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមក ទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជ អនន្តៈ នៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់​រាប់រយពាន់ឆ្នាំ ទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតបន្ទាប់ទៅឱ្យ ព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយ ក្នុងទម្រង់ពេញវ័យនិងភ្ញាក់ដឹងព្រះកាយផងនោះត្រូវបានគេ ឱ្យឈ្មោះថា "ព្រះវិស្ណុ​" ដែលមានន័យថា ព្រះដ៏វិសេស ។ []

លក្ខណៈរបស់ ព្រះវិស្ណុ

[កែប្រែ]
បដិមាព្រះវិស្ណុផ្ទំនៃប្រាសាទមេបុណ្យខាងលិច

ព្រះវិស្ណុ ជាព្រះដ៏វិសេស មានសម្បុររាង្គកាយ ពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះ ជាសត្វគ្រុឌ ឬ ហោះហើរដោយមានផ្កាឈូកទ្រនូវបាតជើងរបស់ព្រះអង្គ ហើយព្រះអង្គបែងភាគដែលមានដៃ ៨ មានកាន់សាស្ត្រាវុធក្នុងព្រះហត្ថទាំង ៨ ដូចជា៖ កងចក្រ ខ្យងស័ង្ខ ព្រះខ័ន ផ្កាឈូក ដំបង ដងធ្នូ គម្ពីរវេទ និង ឈើច្រត់ ។ ដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោក ទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោក តាមរយៈ​ទេវៈកថា នៃការបែងភាគ អាវតារ ទាំង១០ របស់ព្រះអង្គ ដែលចែកចេញជា ៣ ទម្រង់ គឺទម្រង់ ជាអាវតារ មនុស្ស សត្វ និង ពាក់កណ្ដាល់មនុស្ស ពាក់កណ្ដាលសត្វ ។ []

ព្រះវិស្ណុរចនាបទអង្គរវត្ត
ព្រះវិស្ណុពីប្រាសាទរូបអារក្ស,រចនាបទគូលែន
ព្រះវិស្ណុ, ប្រាសាទឪឡើក

អវតាព្រះវិស្ណុ

[កែប្រែ]

ព្រះវិស្ណុមានអវតា១០គឺ៖

  1. មត្ស្យាវតារ(ម៉ាត់+ស្យ៉ា)(Matsya) ជាត្រី ជួយស្រោចស្រង់ជីវិតមនុស្ស អោយរួចផុត ពីទឹកជំនន់ ដែលបង្កើតឡើង ដោយយក្សឈ្មោះថាហយគ្រីវ។
  2. កុម៌ាវតារ(គយ+រ៉ាក់+ម៉ា)(Kurma) ជាអណ្តើក ជួយធ្វើកំណល់ភ្នំមន្ទ្រៈ អោយទេវតា និងក្រុមយក្សអាសុរា ក្នុងរឿង កូរសមុទ្រទឹកដោះ ដើម្បីទទួលបានទឹកអម្រិត ។
  3. វរាហាវតារ(ប៉ាក់+រ៉ា+ហា) (Varaha) ជាជ្រូកព្រៃ បានបំផ្លាញ ហរណ្យក្សដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ ។
  4. នរសិង្ហាវតារ (នាក់+រ៉ាក់+សិង្ហា)(Narasinha) ជាមនុស្សមានក្បាលជាសិង្ហបានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។
  5. វាមានាវតារ(វ៉ា+ម៉ា+ណា) (Vamna) ជាព្រាហ្មណ៍សតឿសុំដីយក្ស ៣ជំហានពីការដាក់ទានរបស់ស្តេច[ពាលី]។
  6. បរសុរាមាវតារ(ប៉ាក់+រ៉ាក់+សុ+រ៉ា+ម៉ា) (Parachurama) ជាព្រាហ្មណ៍ដែលមានពូថៅជាអាវុធ បានបង្រ្កាបស្តេចដៃ១ពាន់(១០០០)អរជុន
  7. រាមាវតារ(រ៉ា+ម៉ា)ព្រះរាម (Rama) ក្នុងរឿង រាមកេរ្តិ៍ ចាប់កំណើតដើម្បីបង្រ្កាប[ទសកណ្ឌ(ក្បាលដប់)]។
  8. ព្រះក្រឹស្ណា(គ្រិ+ស:ណា) (គ្រិស្នា)(krisna) ជាក្រឹស្ណ: បានជួយមនុស្សអោយរួចពីកណ្តាប់ដៃ ស្តេចកំណាចឈ្មោះ [កណ្សៈ(កាន់+ស:)ឬកណ្សា] Kamsa ក្នុងរឿងមហាភារត(ភា+រ៉ាក់+តាក់)។
  9. ពុទ្ធាវតា(ព្រះពុទ្ធ)(Budha)ជាតួអង្គព្រះតថាគត បានបង្រៀននិងដាស់តឿនមនុស្ស អោយស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម ។​
  10. កល្កិនាវតា(កាក់+ល:គិន នាវ វតា ) (Kalkin) ជាមហាបុរសជិះសេះសរ កាន់ដាវភ្លើង ។ អវតានេះនិងមកចាប់បដិសន្ធិក្នុងកាលអនាគត់ ក្នុងយុគ្គខ្មៅងងិតកើតដោយកលយុគ្គមានការកសាប់សម្លាប់ គ្មានយុត្តិធម៌ ដើម្បីរៀបចំច្បាប់ទម្លាប់សារឡើងវិញ ហើយដាក់ទោសជនអាក្រក់ យកព្រះធម៌មកផែនដី រួបរួមពួកព្រាហ្មណ៍និងរៀបចំលោកឱ្យចូលក្នុងគ្រិត្តយុគ្គ(គ្រិត+តាក់)ឬសត្យយុគ្គ(សាក់+ត:យ៉ាក់)ដែលជាយុគ្គល្អបរិសុទ្អ

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]