ហិណ្ឌូសាសនា

ពីវិគីភីឌា
(ពីឆ្វេងទៅស្តាំ។) ព្រះម៉ែលក្ម្សី-ព្រះនរាយណ៍-ព្រះសិវៈ-បូជាចារ្នាគ
(បាត)ព្រះមហេសីពីរនាក់នៃព្រះគណេស។-ព្រះគណេស-ព្រះសិវលិង្គ-ព្រះម៉ែទុគា-ព្រះនាងសរស្វតី.

សាសនាហិណ្ឌូ (បារាំង: Hindouisme;អង់គ្លេស: Hinduism;ថៃ: ศาสนาฮินดู) គឺជា​សាសនា​ដ៏​ចំណាស់​មួយ ដែល​ចាប់កំណើត​នៅ​ឧបទ្វីប​ឥណ្ឌា ដែល​បន្តវេន​ពី​លទ្ធិ​វេទនិយម និង​ព្រហ្មនិយម​។ ហិណ្ឌូ​ត្រូវ​បាន​គេ​សន្មត​ថា​ជា​សាសនា​ចំណាស់​ជាង​គេ​បំផុត​លើ​ពិភពលោក បើ​រាប់​ចាប់ពី​សម័យ​វេទនិយម​មក និង​ជា​សាសនា​ធំ​ជាង​គេ​ទីបី​លើ​លោក បន្ទាប់ពី​សាសនាគ្រិស្ដ និង​សាសនាឥស្លាម ដែល​មាន​សាសនិក​ប្រហែល​មួយពាន់លាន​នាក់ ក្នុង​នោះ​ប្រមាណ ៩០៥ លាន​នាក់​នៅ​ប្រទេស​ឥណ្ឌា​។ ប្រទេស​ផ្សេងទៀត​ដែល​មាន​អ្នក​កាន់​សាសនាហិណ្ឌូ​មាន នេប៉ាល់, ស្រីលង្កា, ឥណ្ឌូនេស៊ី (កោះ​បាលី), ម៉ាឡេស៊ី, សិង្ហបុរី, Mauritius, Fiji, Suriname, Guyana, Trinidad and Tobago, កាណាដា និង​សហរដ្ឋអាមេរិក។.