ព្រះព្រហ្ម

ពីវិគីភីឌា
Jump to navigation Jump to search
ព្រះព្រហ្
Brahma Musée Guimet 25971.jpg
Devanagari ब्रह्म
Sanskrit Transliteration Brahma
Mantra ।। ॐ वेदात्मनाय विद्महे हिरण्यगर्भाय धीमही तन्नो ब्रह्मा प्रचोदयात् ।।
Weapon Brahmastra, Brahmashirsha astra, Brahmanda astra
Consorts ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី
Siblings ព្រះម៉ែលក្ម្សី
Children ព្រះទក្សៈ , ព្រះភុគ៌ៈ, Narada, ព្រះសន្ធិយា, Marichi
Mount ហង្ស
Festivals Kartik Purnima, Srivari Brahmotsavam

ព្រះព្រហ្ម (ភាសាសំស្ក្រឹតब्रह्मा;អង់គ្លេសBrahma;ទំព័រគំរូ:Lang-te;ថៃพระพรหม )ព្រះអាទិទេពធំៗដែលសំខាន់ផុតលេខក្នុងព្រាហ្មណ៍សាសនាឃើញមាន ៣ព្រះអង្គ គឺព្រះព្រហ្ម ព្រះវិស្ណុ ឬព្រះនារាយណ៍ និងព្រះសិវៈ ឬព្រះឥសូរ។ ព្រះអាទិទេពចម្បងទាំង ៣ព្រះអង្គខាងលើនេះ ព្រះព្រហ្ម គឺជាអាទិទេពចម្បងបំផុតនៃព្រាហ្មណ៍សាសនា ពីព្រោះព្រះព្រហ្មជាអ្នកបង្កើតលោក ភាវៈ ធម្មជាតិ ទាំងអស់និងគម្ពីរវេទ។ អ្វីៗទាំងអស់ជាធម្មជាតិមានមនុស្ស សត្វ រុក្ខជាតិ ទឹក ដី ភ្លើង ខ្យល់អាកាស កើតពីព្រះព្រហ្មទាំងអស់ ពោលគឺជាអ្នកសាងលោក។ ហេតុនេះហើយទើបគេតែងមានការចេះចាំ និងនិយាយតៗគ្នាមកថា ព្រះព្រហ្ម ជាអាទិទេពបង្កើតលោក។ ព្រះព្រហ្មជាអាទិទេពចំបងបំផុតនៃព្រាហ្មណ៍សាសនា ព្រោះព្រះព្រហ្មជាអ្នកបង្កើតលោក ភាវៈ ធម្មជាតិ ទាំងអស់នឹងគម្ពីរវេទពោលគឺជាអ្នកសាងលោក។ ជុំវិញព្រះអាទិទេពទាំងនោះ ដែលមានក្នុងលទ្ធិព្រហ្មញ្ញសាសនាបែបខ្មែរ ព្រះអង្គសុទ្ធសឹងតែប្រកបដោយលក្ខណៈអមតៈ ទោះបីជាស្ថិតក្រោមរូបភាពជាមនុស្ស ឬសត្វក៏ដោយ។ ម្យ៉ាងវិញទៀត មហិទ្ធិរិទ្ធិរបស់ព្រះអង្គ ក៏អាចកត់សម្គាល់តាមរយៈចំនួនដៃ ភ្នែក និងក្បាលដែរ។ ក្រៅពីលក្ខណៈបុគ្គល ក៏អាចកំណត់សម្គាល់ដោយសញ្ញានិមិត្តដែលមាននៅលើដៃផងដែរ។[១]

លក្ខណៈពិសេសសំគាល់ព្រះព្រហ្ម[កែប្រែ]

លក្ខណៈពិសេសសំគាល់ព្រះព្រហ្មមានដូចជា៖

  1. មុខបួន
  2. ដៃបួនកាន់គម្ពីរវេទ ឬផ្កាឈូក
  3. កាយសម្បុរក្រហម
  4. កេតនភណ្ឌ ថូផ្កា ថាស ស្លាបព្រា[២]
  5. ពាហនៈជាយានជំនិះ សត្វហង្ស
  6. មហេសី ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី .[៣]
  7. ព្រះព្រហ្មមានបុត្របីអង្គគឺ ព្រះទក្សៈ ព្រះភុគ៌ៈ ព្រះសន្ធិយា[៤]

ដោយសារតែព្រះព្រហ្មជាអ្នកបង្កើតលោកនោះទើបមានការប្រៀបប្រដូចទៅនឹងមុខព្រហ្មទាំង៤ មានធម៌តំណាង៤គឺ មេត្តាករុណា មុទិតា និងឧបេក្ខា ដែលគេទម្លាប់តែហៅថា ជាព្រហ្មវិហារធម៌ទាំង៤។ ប៉ុន្តែសូមកុំច្រឡំនឹងព្រះភក្ត្រព្រះពោធិសត្វអវលោកេស្វរៈ ដែលមានមុខ៤នៅ ប្រាសាទបាយ័នថា ជាព្រហ្មមុខ៤នោះអោយសោះ។ ប្រាសាទបាយ័ន គឺជាប្រាសាទមួយដែលពិសេសជាងគេ ដោយប្រាង្គនីមួយៗសុទ្ធតែមានព្រះភក្ត្រមុខ៤ទាំងអស់ ដែលបង្ហាញយ៉ាងច្បាស់នូវព្រហ្មវិហារធម៌តាមទិសនីមួយៗ។ តាមរយៈការវិភាគ និងមានការសន្និដ្ឋានជាទូទៅបានអោយដឹងថា ប្រាសាទបាយ័នដែលមានប្រាង្គមុខ៤ នោះគឺជាចំណុចរួមនៃសិល្បៈខ្មែរក្នុងន័យបង្រួបបង្រួមជាតិ និងសាសនាព្រាហ្មណ៍អោយមានការវេញធ្លុងជាមួយពុទ្ធសាសនាមហាយាន ប៉ុណ្ណោះ ហើយដែលជាព្រះរាជតម្រិះដ៏ឈ្លាសវៃរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្នុងចុងសតវត្សរ៍ទី១២ និងនៅដើមសតវត្សរ៍ទី១៣។[៥] [៦]

កំណត់[កែប្រែ]

  1. "พระพรหม". ไทยรัฐ. 30 March 2014. Retrieved 30 March 2014.
  2. Alf Hiltebeitel (1999), Rethinking India's Oral and Classical Epics, University of Chicago Press, , page 292
  3. Charles Russell Coulter; Patricia Turner (2013). Encyclopedia of Ancient Deities. Routledge. p. 240. ISBN 978-1-135-96397-2., Quote: "Brahma, a creator god, received the basics of his mythological history from Purusha. During the Brahmanic period, the Hindu Trimurti was represented by Brahma with his attribute of creation, Shiva with his attribute of destruction and Vishnu with his attribute of preservation."
  4. ประวัติพระพรหม
  5. พระพรหม
  6. "ประเพณีขึ้นเขาพนมรุ้ง". บ้านจอมยุทธ์. Retrieved 10 June 2014.