ភូមិតាអៀក
ភូមិតាអៀកគឺជាភូមិមួយស្ថិតនៅ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ក្នុងភូមិនេះមានប្រជាជនជាច្រើនរស់នៅហើយភាគច្រើនជាកសិករប្រកបរបរធ្វើស្រែពឹងផ្អែកលើទឹកភ្លៀង គ្មានប្រពន្ធ័ធារាសាស្រ្ដអ្វីជាដុំកំភួនទេ។ដោយសារតែការធ្វើស្រែប្រវ៉ាស់មេឃ ចំនែកឯផលស្រូវដែលកសិករធ្វើបានមកក៏លក់បានថោកទៀតទើបប្រជាជនមានជីវភាពមិនសូវធូធាប៉ុន្មានទេ។ក្រៅពីរបរធ្វើស្រែប្រជាជននៅក្នុងភូមិតាអៀកប្រកបរបរចិញ្ចឹមជីវិតដោយ ឆ្លៀតដាំដំណាំហូបផ្លែជាច្រើនដូចជា ឪឡឹក ត្រសក់ ល្ពៅ ស្ពៃ ត្រឡាច ត្រកួន ននោង ពោត ។ល។ដើម្បបានរួមផ្សំដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។ដោយការធ្វើស្រែមិនសូវបានផលទើបប្រជាជនចំណាកស្រុកចេញទៅធ្វើការនៅទីឆ្ងាយដូចជាភ្នំពេញ កំពង់សោម នឹងមានប្រជាជនខ្លះបានចំណាកស្រុកទៅដល់ប្រទេសក្បែរខាង មានដូចជាថៃ ម៉ាឡេសុី នឹងមានខ្លះទៀតជាពលករនៅកូរ៉េជាដើម ដើម្បីបានកំរៃជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។
ចំពោះវិស័យអប់រំវិញមានសាលាមតេយ្យ សាលាបឋមសិក្សា នឹងអនុវិទ្យាល័យនៅក្នុងឃុំ។ប្រជាជនភាគច្រើនមានការយល់ដឹងពីចំនេះវិជ្ជាដោយបានបញ្ជូនកូនអោយទៅរៀនសូត្រ។
ពេលមានពិធីបុណ្យចូលឆ្មាំខ្មែរគេតែងតែរៀបចំពីធីទួទលទេតាឆ្នាំថ្មី ចំនែកយុវជន យុវនារី បាននាំគ្នាលេង ល្បែប្រេជាប្រិយគ្រប់ប្រភេទនៅតាមវត្តសំរោងនោះ ហើយ ប្រជានជនទាំងអស់តែងជួយគ្នាទៅវិញទៅមកដោយគ្មានគិតពីការនឿយហត់។មានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងភូមិនោះ ។ហើយបានកសាងផ្លូវ សំរាប់ប្រជាន់ងាយស្រួលធើ្វដំណើ ប្រកបមុខរបរ បើនិយាយពីស្ថានភាពរស់នៅក្នុងពីមុនប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេពីព្រោះមានអ្នកចេះដឹងតិចតួច។សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងពីមុនគឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ មានលក្ខណះល្អប្រសើរ ហើយមានការបង្កើតនូវ មណ្ឌលសុខភាពសំរាប់ប្រជាជន លទ្ធផលនៃការបង្កើតមណ្ឌលសុខភាពបានធ្ចើអោយអត្រាមរណះរបស់ប្រជាជន(កុមារ/ ស្រ្តី/ មនុស្សចាស់) មានការថយចុះ។ ដោយឡែកនៅក្នុងភូមិនេះបានកសាងសាលាសំណាក់សំរាប់ធ្ចើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។មួយវិញទៀតនៅក្នុងភូមិសំរោងបានបង្កើនជាផ្សារលើលក់ទំនិញ ដើម្បីបម្រើតម្រួវការរបស់មនុស្សដែលរស់នៅទីនោះ ហើយក៏ជាមធ្យោបាយរកប្រាក់ចំណូលដ៏ល្អសម្រាប់គ្រួសារនីមួយៗ។ ស្របនេះដែរការបង្កើតជាផ្សារ លើទីប្រជុំ កន្លែងសំរាប់បង្រៀនអក្សរដល់ក្មេងៗ នៅកន្លែងណាមួយ គឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិ ហើយធ្វើអោយប្រទេសជាតិបានរីកចំរើន និង លូតលាស់គ្រប់វិស័យទាំងអស់។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិសំរោង លើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។បើយើងងាកមកមើលភូមិសំរោ ង វិញម្តងភូមិនេះបានបង្កើតមណ្ឌលសុខភាព និងមានគ្រួពេទ្យជំនាញៗចាំទទួលបម្រើ និង មើលថែរក្សាយ៉ាងស្ចិតស្វាញចំពោះអ្នកជម្ងឺ ដែលបានទៅសម្រាកនៅទីនោះ។
សនិ្តសុខ
[កែប្រែ]ភូមិតាអៀកធានាសុវតិ្តភាពជូនប្រជាជនបានកំរិតមធ្យម ពីព្រោះប្រជាជននៅក្នុងភូមិនអនុវត្តបាន ក្នុងការគោរពសិទិ្ទមនុស្សការគោរពច្បាប់ប្រទេសនិងអនុវត្តលទិ្ទប្រជាបតេយ្យ។ប្រជាជននៅក្នុងភូមិនេះមានអត្តចរិកសុភាពរាបសារហើយចេះជួយយកអាសារអ្នកដ៏ទៃហើយចេះរួសរាយរាក់ទាក់និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ហើយចំពោះមតន្ត្រីប៉ូលីសនៅក្នុងភូមិនេះវិញមានការយកចិត្តទុកដាក់ទៅលើសុខនឹងសុវត្តិភាពរបស់ប្រជាជននៅក្នុងភូមិ។ហើយពួកគាត់មានភាពរូសរាយរាក់ទាក់ដល់គ្រប់ប្រជាជនដែលរស់នៅក្នុងភូម។
ប្រវត្តិភូមិតាអៀក
[កែប្រែ]ប្រវត្តិរបស់ភូមិនាពេលបច្ចុប្បន្ន
[កែប្រែ]ភូមិតាអៀកគឺជាភូមិមួយដែលមានទីតាំងស្ថិតនៅ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ហើយក៏ជាភូមិមួយដែលកំពុងតែអភិវឌ្ឍន៍។ ភូមិតាអៀកមានប្រជាជនសរុបប្រមាណជា ១៨៤២ នាក់។ក្នុងនោះមានស្រីចំនួន៨២២នាក់ ប្រុសមានចំនួន១០២០ និងមានចំនួន១៣៣គ្រួសារ ២៣៣ និងមានផ្ទះចំនួន ២៧០ខ្នង។សព្វថ្ងៃប្រជាជនរស់នៅមានចំនួន ១២៥០នាក់ប៉ុណ្ណោះក្រៅពីនោះគឺប្រជាជនមួយចំនួនបានចាកចេញ ពីផ្ទះដើម្បីទៅប្រកបរបរចិញ្ចឹមជីវីត ខ្លះធ្វើចំណាកស្រុកខ្លះទៀតទៅរៀនបន្ត។ ហើយភូមិតាអៀកនេះមាន វត្តចំនួន២ សាលាបឋមសិក្សាចំនួន១ (សាលាបឋមសិក្សាវត្តសំរោង) និងមាន សាលាអនុវិទ្យាល័យ ចំនួន១ (សាលាអនុវិទ្យាល័យ វត្តសំរោង)។ភូមិសំរោងពុំមានមណ្ឌលសុខភាព, ភ្នំ, ទឹកបឹង, ទេ មានតែប្រលាយ តូចៗពីរខ្សែរប៉ុនោះសម្រាប់ឲ្យប្រជាជនធ្វើស្រែចំការ។
ទំនៀមទំលាប់ក្នុងភូមិ
[កែប្រែ]តំនភ្ជាប់=https://km.wikipedia.org/wiki/%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A:%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%94%E1%9E%BB%E1%9E%8E%E1%9F%92%E1%9E%99.jpg|ស្តាំ|ស៊ុម|259x259ភីកសែល|ការស្លៀកពាក់តាមប្រពៃណីខ្មែរ អ្នកភូមិភាគច្រើនជាជនជាតិខ្មែរ និងនិយាយភាសារខ្មែរជាភាសារផ្លូវការ ហើយមនុស្សជាង ៩៩%ជាអ្នកជឿ និងកាន់ព្រះពុទ្ធសានាជាច្បង។ ហើយពេលមានបុណ្យប្រពៃណីរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ អ្នកភូមិតែងតែប្រារព្ធពិធីតាមទំនៀបទំលាប់របស់ប្រពៃណីរខ្មែរ។ និងដូចជានៅពេលថ្ងៃចូលឆ្នាំគេតែងតែលេងនូវល្បែងបប្រជាប្រមិយ ដូចជា លេងលាក់កន្សែង លេងទាញខ្សែរ ចោលឈូង បោះអង្គុញហើយ ពេលទៅវត្តគេតែងនិយមស្លៀកសំពត់ អាវប៉ាក់ ហូលផាមួងជាដើម។
សេដ្ឋកិច្ចក្នុងភូមិ
[កែប្រែ]ប្រជាជន ៧០%ជាកសិករ ៣០%ជាមន្រ្តីរាជការ។ ហើយប្រជានជនភាគច្រើនធ្វើស្រែ និងដាំដំណាំ ដូចជា ដូង, ស្វាយ, ល្ហុង, ស្ពៃ, ត្រកួន, ជី, ខ្ទឹម។ល។ក្រៅពីការធ្វើស្រែប្រជាជនក៏បានប្រកបរបរ លក់ដូរ និងធ្វើជាឈ្មួញកណ្តាលនិងការធ្វើហត្ថកម្មផ្ទាល់ខ្លួន។
ប្រវត្តិរឿងព្រេង
[កែប្រែ]កាលពីដើមឡើយភូមិតាអៀកមិនមែនមានឈ្មោះបែបនេះទេហើយវាក៏មិន ជាភូមិដែរ ដោយកាលពីមុននៅទីនោះ វាមានតែវត្តមួយប៉ុណ្ណោះហើយនៅក្នុងវត្តនោះមានតែព្រះសង្ឃ ប្រាំបួនអង្គ និងលោកអាចារ្យ ប្រាំនាក់ប៉ុនោះ។តែដល់ពេលក្រោយមកក៏មានមនុស្សដែលជុំលៀស ខ្លួនមកពីឆ្ងាយមកស្នាក់ជាបណ្តោះអាសន្ន ហើយការចូលមករស់នៅក្នុងតំបន់នេះក៏មាន ការកើនឡើងជាបន្តបន្ទាប់ល្មមនិងគេអាចតាំងជាភូមិមួយបាន ហើយក៏ថានិងត្រូវការដាក់ ឈ្មោះឲ្យភូមិ តែមិនដឹងថានិងត្រូវដាក់យ៉ាងម្តេច តែនិងដោយនឹកឃើញថា មានលោកតាម្នាក់ឈ្មោះតាអៀក(ជាអ្នកផ្តើមគំនិតបង្កើតភូមិនេះមុនគេ) ដោយហេតុនេះហើយទើបប្រជាជននៅទីនោះយល់មតិរួមគ្នាដាក់ឈ្មោះឲ្យភូមិនោះថា ភូមិតាអៀក រហូតមកដល់សព្វថ្ងៃ។
ទីតាំងភូមិសាស្រ្ត
[កែប្រែ]ភូមិតាអៀកមានទីតាំងស្ថិតនៅឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ហើយភូមិតាអៀកជាភូមិមួយដែលមានទីតាំងនៅចំណុចកណាលនៃភូមិទាំង៥ (រួមទាំងខ្លួនឯងមួយ ទៀត) ដែលមានព្រំប្រទល់ខាងលិចជាប់នឹង ភូមិតាទេន(ឃុំសំរោងក្រោម) ខាងត្បូងជាប់ នឹង ភូមិត្រពាំងមន្ត្រី(ឃុំសំរោងក្រោម) ខាងកើតជាប់នឹង ភូមិប្រផុង(ឃុំសំរោងក្រោម)ខាង ជើងជាប់នឹងភូមិសំរោង(ឃុំសំរោងក្រោម)។