Jump to content

ចំណាត់ថ្នាក់ក្រុម:ស្រុកបន្ទាយមាស

ពីវិគីភីឌា

ស្រុកបន្ទាយមាសគឺជាស្រុកមួយនៅក្នុងខេត្តកំពត។ ស្រុកបន្ទាយមាសគឺជាស្រុកមួយនៅភាគបូរព៌ានៃខេត្តកំពត​ ហើយមានប្រជាជនរស់នៅច្រើនជាងកុះករ​ ពួកគេភាគច្រើនប្រកបរបរកកសិកម្ម ធ្វើស្រែចំការ។ សំរាប់ការធ្វើស្រែចំការនោះពួកគេប្រើគោសំរាប់ព្ជួររាសស្រែចំការ នៅរដូវដែលពួកគេធ្វើស្រែ។ម្យ៉ាងវិញទៀតក្នុងការធ្វើកសិកម្មរបស់ពួកគេមានពីររដូវ គឺនៅរដូវប្រាំងនឹងរដូវវស្សា។ស្រូវប្រាំងគឺមានរយៈពេលខ្លីគឺពី២-៣ខែនឹងបានទទួលទិន្នផល។ ក្នុងនោះដែរពួកគេតែងទេថែរក្សាការពារដំណាំរបស់ពួកគេដោយប្រុងប្រយ័ត្ន​ គឺមានដាក់ជីធម្មជាតិ​ នឹងបោចស្មៅនៅក្នុងស្រូវរបស់ពួកគេ។​ ក្នុងនោះដែរក្នុងការធ្វើស្រែនៅរដូវប្រាំងនេះគឺមិនសូវមានទឹកភ្លៀងគ្រប់គ្រាន់សំរាប់ដំណាំរបស់គេឡើយ។តែពួកគេព្យាយាមបូមទឹកពីប្រលាង​ បឹង ទន្លេផ្សេងសំរាប់អោយស្រូវរបស់ពួកគេអាចទទូលបានទិន្នផលខ្ពស់។

ទំព័រ​ក្នុង​ចំណាត់​ថ្នាក់​ក្រុម "ស្រុកបន្ទាយមាស"

ទំព័រចំនួន៦ក្នុងចំណោមទំព័រសរុប ៦ ដូចខាងក្រោមស្ថិតក្នុងចំណាត់ថ្នាក់ក្រុមនេះ។